ឆ្នាំ២០២១ហើយគួរតែរៀបចំគោលដៅជីវិតអ្នកសារជាថ្មី កុំអោយដូចជាឆ្នាំចាស់

  • 2020-12-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានរឿងជាច្រើនណាស់មែនទេដែលអ្នកចង់សម្រេចបានជោគជ័យ ប៉ុន្តែរឿងខ្លះហាក់ដូចជាមិនអំណោយផលសោះ។ ដូច្នេះបើមិនចង់ខាតពេលអត់ប្រយោជន៍ អ្នកអាចរកអ្វីផ្សេងៗដែលអាចអោយខ្លួនឯងមានការរីកចម្រើនជាងមុនកុំអោយដូចឆ្នាំចាស់។

១. សាកល្បងរឿងមិនធ្លាប់ធ្វើពីមុន

អ្នកអាចចាប់ផ្តើមរៀនអ្វីៗដែលថ្មីដើម្បីអោយជីវិតមានភាពស្រស់បំព្រងជាងមុន ដូចជារៀនថតរូប ធ្វើម្ហូប រៀនជំនាញឬចំណេះដឹងផ្សេងៗ។

២. ថែរក្សាមនុស្សនៅចំពោះមុខ

មនុស្សប៉ុន្មាននាក់ដែលបានចាកចេញពីជីវិតអ្នកកាលពីឆ្នាំចាស់ ដូច្នេះក្នុងឆ្នាំថ្មីនេះ អ្នកត្រូវតែថែរក្សាមនុស្សដែលតែងតែនៅក្បែរអ្នក គ្រួសារ មិត្តភក្តិ ឬមនុស្សម្នាក់ដែលអ្នកលាក់ទុកនូវអារម្មណ៍មិនហ៊ានប្រាប់។ ដើម្បីកុំអោយស្តាយក្រោយ អ្នកត្រូវតែក្តោបក្តាប់ឱកាសនេះអោយបានល្អ។

ផូសរូបភាពបែបណានៅលើបណ្តាញសង្គមទើបល្អ?

៣. មើលថែខ្លួនឯងអោយបានល្អ

អ្នកមិនត្រូវមើលរំលងខ្លួនឯងនោះទេ អ្នកត្រូវមានពេលគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរខ្លួនអ្នកអោយក្លាយជាមនុស្សដែលមានទំនុកចិត្ត សប្បាយរីករាយ ហើយឈប់ខ្វល់នឹងមនុស្សដែលតែងតែធ្វើអោយអ្នកខូចចិត្ត៕

រូបភាព៖ Pinterest

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន