ដំបូន្មានទាំង ១០ នេះដែលអ្នកគួរមាន និងគួរផ្តល់ឲ្យក្មេងជំនាន់ក្រោយ

  • 2020-12-21 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ននេះបច្ចេកវិជ្ជាកាន់តែជឿនលឿនទៅៗ ទម្លាប់នៃការរស់នៅពិតជាមានភាពខុសប្លែកទាំងស្រុងកាលពីជាង១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ វាពិតជាបានបង្រៀនយើងឲ្យយល់ដឹងច្រើន ក្នុងអំលុងពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា វាក៏បានធ្វើឲ្យមនុស្សខ្លះបែកគំនិតអវិជ្ជមាន ឬខ្ជិលជាងមុនទៅតាមនោះដែរ ប្រសិនបើអ្នកបណ្តែតបណ្តោយខ្លួនពេក ជាពិសេសក្មេងៗជំនាន់ក្រោយនេះតែម្តង គ្រប់យ៉ាងគឺធ្វើយ៉ាងណា កុំ៎ឱ្យមានពាក្យពេក

ខាងក្រោមនេះ គឺជាដំបូន្មានខ្លះៗ ដែលប៉ាម៉ាក់សម័យថ្មីគួរសាកល្បង និងផ្តល់ឲ្យក្មេងៗជំនាន់ក្រោយអនុវត្តប្រចាំថ្ងៃស្របពេលដែលក្មេងកំពុងតែរស់នៅក្នុងសម័យបច្ចេកវិជ្ជាជឿនលឿនស្រាប់៖

១. អានសៀវភៅ និងស្តាប់ឲ្យបានច្រើន

២. ធ្វើអាហារ ឬញុំាអ្វីក៏ដោយដែលមានប្រយោជន៍សម្រាប់សុខភាពជាងមុន

៣. ជួយអ្នកដ៏ទៃនៅពេលណាដែលអ្នកអាចជួយបាន កុំចាំគិតតែប្រយោជន៍

៤. ចង់ដឹង ចង់ចេះជានិច្ច ដោយបង្កើនការរៀនសូត្រអ្វីថ្មីៗ

៥. កុំចំណាយលុយច្រើនជាងចំណូល

៦. កុំព្យាយាម ឬបង្ខំខ្លួនឯងពេក បើអ្នកកំពុងតែធ្វើការងារណាដែលអ្នកមិនពេញចិត្ត

៧. រៀនជំនាញសង្គមឲ្យបានច្រើន និងរៀននិយាយជាសាធារណៈ

៨. ការរីកចម្រើនផ្ទាល់ខ្លួនកើតចេញពីការខិតខំប្រឹងប្រែងខ្លួនឯងឱ្យខ្លាំង

៩. បោះបង់មនុស្សអវិជ្ជមាន ដែលនៅជុំវិញខ្លួនអ្នកចោល

១០. ស្វែងរកមិត្តភក្តិល្អៗ ដែលចេះជម្រុញលើកទឹកចិត្តអ្នក ផ្តល់ដំបូន្មាន និងជួយយោបល់ល្អៗ។

តើអ្នកធ្លាប់បានសាកល្បងប៉ុន្មានចំណុច ក្នុងចំណោម១០ចំណុចខាងលើ ដើម្បីឱ្យជីវិតស្រស់ស្រាយជាងមុន?

រូបភាព៖ Pexels

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម