តិចនិចថែរក្សាសក់បំបាត់សក់សំពោងខូច និងបណ្តុះសក់កាន់តែឆាប់ដុះវែងលឿនរឹងមាំ

  • 2020-12-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់ជាផ្នែកមួយសំខាន់ ដែលជួយឱ្យស្ត្រីកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចមានសក់ស្អាត មានសំណើម ទន់រលោង មិនស្ងួត ហើយមានសភាពរឹងមាំនោះទេ បើមិនបានដឹងពីកាថែទាំ និងដឹងព្យាបាលសក់ងាយៗ។

១.សក់មានជាតិប្រេង ដោយប្រើការ៉ុត

ការថែរក្សាសក់ដែលមានជាតិប្រេងអ្នកគួរតែប្រើគ្រឿងផ្សំធម្មជាតិដើម្បីថែរក្សាសក់របស់អ្នកដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រើការ៉ុត១ ដុំបកសំបក រួចលាងស្ងោរឲ្យឆ្អិន បន្ទាប់មកកិនការ៉ុត ហើយប្រើលាបពេញលើសក់ប្រមាណ ១៥ នាទីក្រោយមកលាងចេញ ហើយយ៉ាងហោចណាស់គួរធ្វើឲ្យបាន ២-៣ដងក្នុង១សប្តាហ៍។

២.វិធីធ្វើឱ្យសក់រលោង និងត្រង់មិនបែកចុងដោយទឹកអង្ករ

អ្នកមិនគួររំលងទឹកអង្ករនោះទេ ពីព្រោះបរិមាណវីតាមីន B1 ជាច្រើនរួមនឹងសារធាតុចិញ្ចឹម ដែលផ្តល់សំណើមដល់សក់របស់អ្នកជាមួយការប្រើទឹកអង្ករ។ អ្នកគ្រាន់តែរក្សាទុកឲ្យបានល្អ និងយកលាបឱ្យសព្វសរសៃសក់ ហើយផ្អាប់ទុក ១៥នាទី រួចលាងទឹកសម្អាតចេញេជាការស្រេច បន្ទាប់មកអ្នកនឹងទទួលបានសរសៃសក់ទន់រលោង និងត្រង់ស្អាតមិនសំពោង ឬបែកចុង។

៣.វិធីធ្វើឱ្យសក់ទន់ មិនជ្រុះដោយប្រើស៊ុតធម្មជាតិ

ស៊ុតមិនត្រឹមតែជាអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែវាថែមទាំងជួយបំប៉នសក់យ៉ាងមានប្រសិទ្ធភាពបំផុត។​​ ប្រើស៊ុតលាបលើសរសៃសក់ឲ្យបានយ៉ាងហោចណាស់៣ដងក្នុង ១សប្តាហ៍ នឹងធ្វើឲ្យសក់រលោងមានសំណើមមិនជ្រុះសម្រាប់សក់ស្អួត។

៤. វិធីធ្វើឱ្យសក់រលោងជាមួយទឹកឃ្មុំសម្រាប់សក់មានលាបពណ៌ច្រើន

ទឹកឃ្មុំមិនត្រឹមតែមានសមត្ថភាពធ្វើឱ្យស្បែកស្រស់ស្អាត​ និងមានមានសំណើមខ្ពស់ តែវាក៏អាចប្រើប្រាស់ជួយឱ្យសក់រលោងបានដែរពិសេសសម្រាប់អ្នកចូលចិត្តប្តូរពណ៌សក់ញឹកញាប់។ វិធីនេះក៏ជួយឫសសក់ និងការពារស្បែកក្បាលកុំឱ្យក្តៅ​ និងមិនធ្វើឱ្យសក់ជំពាក់ប្រឈមនឹងការដាច់ផងដែរ។

៥. វិធីថែរក្សាសក់ឱ្យទន់ និងត្រង់ដោយប្រើចេកសម្រាប់សរសៃសក់ធម្មជាតិ

ចេកមានសារធាតុចិញ្ចឹមច្រើន ជាគ្រឿងផ្សំថែរក្សាសម្រស់ ដែលស្ត្រីជាច្រើនចូលចិត្ត​​។ ចេកមានសារជាតិម្យ៉ាងដែលអាចជួយបិទបាំងស្នាម នឹងធ្វើឱ្យស្បែកស​ និងអាចព្យាបាលស្នាមអុជខ្មៅ នៅខាងក្រោមស្បែក។ ក្រៅពីនេះ អ្នកអាចយកចេក មកប្រើដើម្បីជួយបន្ទន់សក់ សម្រាប់អ្នកមានសក់ធម្មជាតិ ហើយចង់បន្ថែមជាតិកាល់ស្យូមចូលក្នុងសរសៃ ឲ្យកាន់តែរឹងមាំ មិនជំពាក់ស្អិតជាដើម។

៦.អាថ៌កំបាំងក្នុងការធ្វើឱ្យសក់ភ្លឺរលោងបំបាត់អង្គែជាមួយសំបកក្រូចថ្លុង

សំបកក្រូចថ្លុងមានសារធាតុប្រេងសំខាន់ៗ ដែលស្ត្រីនៅខាងប៉ែកអឺរ៉ុបចូលចិត្តប្រើ ដើម្បីជួយឱ្យសក់រលោង រឹងមាំ និងព្យាបាលអង្គែក្នុងស្បែកក្បាលយ៉ាងមានប្រសិទ្ធភាព។​ ពិសេសវាក៏ជួយឲ្យសក់រឹងមាំ និងភ្លឺទន់រលោងដោយមិនចាំបាច់ត្រូវការសេរ៉ូមសក់ផ្សេងមកជំនួស អ្នកអាចប្រើ ធ្វើ ៤ដងក្នុង១សប្តាហ៍ក៏បាន។

៧.សម្រាប់សក់ស្ងួតសំពោងមិនទន់រលោងប្រើជាមួយប្រេងអូលីវ​ ឬប្រេងអាល់ម៉ុន

ប្រេងអូលីវ​ ឬប្រេងអាល់ម៉ុន ជួយថែរក្សាសក់ស្ងួតបាន ព្រោះប្រេងទាំងពីរនេះ មិនត្រឹមតែការពារសក់សំពោង ឬជំពាក់ស្ងួតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងផ្តល់សំណើមសម្រាប់សក់របស់អ្នកបានយ៉ាងល្អ។​

អ្នកគួរអនុវត្តការថែរក្សាសក់ងាយៗ ដូចខាងលើនេះ ជាប្រចាំនឹងទទួលលទ្ធផលគួរឱ្យភ្ញាក់ផ្អើលជាមួយសរសៃសក់ស្អាត និងសន្សំសំចៃថវិកាខ្ពស់ផងដែរ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម