អត់ផឹកកាហ្វេហាង និងផឹកស៊ីជាមួយពួកម៉ាក បុរសម្នាក់សន្សំបានមួយឆ្នាំជាង ១ម៉ឺនដុល្លារ
- 2020-12-16 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ផឹកកាហ្វេហាង និងផឹកស៊ីជាមួយពួកម៉ាក បុរសម្នាក់សន្សំបានមួយឆ្នាំជាង ១ម៉ឺនដុល្លារ
ទោះបីជាជីវិតមិនសប្បាយដូចមិត្តរួមជំនាន់ក៏ដោយ តែដើម្បីសន្សំលុយ បុរសរូបនេះបានតាំងចិត្តយ៉ាងខ្ពស់បំផុត ដើម្បីទុកលុយសល់ឲ្យបានច្រើន។ សម្រាប់មនុស្សជាច្រើន រស់នៅក្នុងសម័យទំនើបនេះ ការចាយលុយដោយសន្សំសំចៃគឺពិបាកបំផុត ដោយឃើញអ្វិក៏គួរឲ្យចង់ទិញ ឃើញអ្វីក៏គួរឲ្យចង់ញ៉ាំ ដោយនេះហើយ លុយដែលប្រុងនឹងសន្សំនោះ ក៏ហើរទៅតាមខ្យល់ដូចគ្នាដែរ។
យ៉ាងណាក្ដី មុននេះបន្តិច បុរសម្នាក់ឈ្មោះ Clyde មកពីប្រទេសសិង្ហបុរី បានចែករំលែកពីតិចនិកសន្សំលុយរបស់ខ្លួន ដែលធ្វើឲ្យលោកសល់លុយដល់ទៅ ១៥០០០ដុល្លារក្នុង១ឆ្នាំ។ តាមសម្ដីរបស់បុរសវ័យក្មេងនេះ រូបមន្តដែលធ្វើឲ្យលុយសល់លុយរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំ គឺ Say NO ចំពោះការដើរទិញឥវ៉ាន់ និងផឹកស៊ី គឺបានសម្រេចហើយ។ ជាក់ស្ដែង ថ្លៃអាហាររបស់បុរសរូបនេះ កាលពីមុនក្នុង១សប្ដាហ៍គឺ ១០ដុល្លារ តែកំឡុងពេលមានកូវីដ១៩ផ្ទុះឡើង លោកបានបន្ថយចុះសល់ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ។ វិធីសាស្ត្រដែលថយលុយនេះនោះគឺ លោកធ្វើអាហារតែគ្រប់សម្រាប់ញ៉ាំ មិនសល់ ហើយលោភទិញរបស់ដែលមានប្រូម៉ូសិន។ តាមការញ៉ាំបែបនេះ លោកសន្សំលុយបានមួយឆ្នាំ ១៥០០ដុល្លារ។
សូម្បីតែលុយលើរឿងស្នេហា ក៏លោកសន្សំលុយបានដែរ ដោយលោកមិនទៅមើលកុន ញ៉ាំអីខាងក្រៅឡើយ ដោយលោកចំអិនអាហារនៅផ្ទះ ហើយសន្សំបានជិត៤០០០ដុល្លារ។ បន្ថែមពីនេះ លោកក៏សន្សំលុយធ្វើដំណើរដែរ ដោយលោកជិះឡានក្រុង ជំនួសឲ្យតាក់ស៊ី និងឡានខ្លួនឯង។ ហើយលោកមិនដែលប៉ះឡើយកាហ្វេប្រេនៗថ្លៃៗនៅខាងក្រៅ ដោយលោកឆុងកាហ្វេផឹកខ្លួនឯង។ សម្រាប់ការជួបជុំផឹកស៊ីវិញ គឺលោកកាត់បន្ថយទាបបំផុត ដោយ១ឆ្នាំ លោកជប់លៀងតែម្ដង ទៅ២ដងប៉ុណ្ណោះ។ សុរបទាំងអស់ ក្នុង១ឆ្នាំ បើធៀបនឹងមិត្តរបស់ខ្លួន លោកសន្សំបានជិត១៥០០០ដុល្លារ។ យ៉ាងណាក្ដី ការចែករំលែករបស់លោក ទន្ទឹមនឹងការសរសើរនោះ ក៏ទទួលបានការរិះគន់មិនតិចដែរ ដោយគេលើកឡើងថា អាយុម្ភៃជាងនេះហើយ គឺជាវ័យដែលសប្បាយជាងគេ តែបើលោកត្បៀតយ៉ាងនេះ ពិតជាគ្មានឡើយក្ដីសុខក្នុងជីវិតនេះ៕