ប្រុស​ស្អាត​កើត​ឆ្នាំ ២០០១​ ប្រែកាយ​ខុស​គ្នា​ស្រឡះ​ពេល​លក់​បន្លែ និង​ពេល​ចូល​ក្លឹប

  • 2020-12-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុស​ស្អាត​ម្នាក់​មក​ពី​ប្រទេស​វៀតណាម​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ពេល​បង្អួត​កម្រង​រូបភាព​របស់​ខ្លួន​នៅ​ពេល​លក់​បន្លែ​ជួយ​គ្រួសារ និង​ពេល​ខ្លួន​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ។ នៅ​ពេល​រំលឹក​ដល់​ពាក្យ​ថា​ប្រែកាយ​​រវាង​ពេល​នៅ​ផ្ទះ និង​ពេល​ដើរ​លេង​ មនុស្ស​ជា​ច្រើន​នឹង​គិត​ថា មនុស្ស​ប្រាកដ​ជា​មនុស្ស​ភាគ​ច្រើន​ដែល​អាច​ធ្វើ​រឿង​ទាំង​នេះ ព្រោះ​ដោយ​សារ​សម្លៀក​បំពាក់ ក៏​ដូចជា​គ្រឿង​សំអាង​អាច​ជួយ​ឲ្យ​មនុស្ស​ស្រី​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​២​ផ្សេង​គ្នា​បាន។

យ៉ាងណាក្ដី មុន​នេះ​បន្តិច ប្រុស​ស្អាត​១៩​ឆ្នាំ​ម្នាក់​បាន​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ថា មនុស្ស​ប្រុស​ក៏​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ដែរ ដោយ​មិន​ចាញ់​ប្រៀប​មនុស្ស​ស្រី​ឡើយ។

ជាក់​ស្ដែង បុរស​ខាង​លើ​មាន​ឈ្មោះ​ថា Tran Anh Dung កើត​ឆ្នាំ ២០០១ មក​ពីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​បង្ហាញ​ពី​ជីវិត​ស្ទើ​តែ​ខុស​គ្នា​ទាំង​ស្រុង​របស់​ខ្លួន​នៅ​ពេល​លោក​ជួយ​លក់​បន្លែ​ឲ្យគ្រួសារ និង​ពេល​លោក​ចូល​ក្លឹប​ពេល​យប់។

មនុស្ស​ជា​ច្រើន​ក្រោយពេល​ឃើញ​រូប​ទាំង​នេះ ស្ទើ​តែ​មិន​ជឿ​ថា នេះ​គឺ​ជា​មនុស្ស​តែ​មួយ។ ឆ្លើយ​តប​នឹង​រឿង​នេះ ម្ចាស់​សមី​ខ្លួន​បាន​បង្ហើប​ថា នៅ​ពេល​នៅ​ផ្ទះ ជាពិសេស​គឺ​នៅ​ពេល​ជួយ​គ្រួសារ គឺ​លោក​ស្លៀក​បាក់​សាមញ្ញ ឲ្យតែ​ស្រួល​ខ្លួន​គឺ​បាន​ហើយ។

តែ​នៅ​ពេល​ដើរ​លេង​យប់​ឡើង ខ្លួន​តែ​ងចំណាយ​ពេល​ដើម្បី​ជ្រើសរើស​ខោអាវ​ឲ្យ​សម​នឹង​កម្មវិធី​ដែល​ខ្លួន​ចូលរួម ក៏ដូច​ជា​ប្រើ​គ្រឿង​សំអាង​បន្តិចបន្ដួរ និង​ធ្វើ​សក់​បន្ថែម​ដើម្បី​បង្កើន​ភាព​ទាក់ទាញ។ មនុស្ស​ជា​ច្រើន​បាន​សរសើរ និស្សិត​ឆ្នាំ​ទី ២​នេះ​ថា ទោះ​បី​ជា​មនុស្ស​ប្រុស​ពិត​មែន តែ​ពូកែ​ធ្វើ​ខ្លួន​ខ្លាំង​ណាស់ មិន​ចាញ់​មនុស្ស​ស្រី​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម