បែក​ធ្លាយ​រូបភាព រាង Yang Zi ឡើង​មូល តែ​កាត់​ត​រូប​ខ្លួន​ឯង ឡើង​ស្គម​ស្ដើង​ដូច​ម៉ូដែល

  • 2020-12-15 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជាច្រើន​បាន​លើក​ឡើង​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Zi មិន​ស័ក្ដិសម​នឹង​ម៉ូដ​រ៉ូប​បង្ហាញ​ដើមដៃ​ឡើយ​ដោយ​វា​ធ្វើ​ធ្វើ​ឲ្យ​នាង​មាន​សាច់​ជាង​មុន​ខ្លាំង។ កាល​ពី​យប់​ថ្ងៃ​ទី ១២ ខែ​ធ្នូ​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន​ Yang Zi បាន​មាន​វត្ត​មាន​នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​របស់​ប្រេន​មួយ​ដែល​ខ្លួន​ជា​អ្នក​តំណាង។

មុន​ពេល​កម្មវិធី​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ ក្រុមការ​ងារ​បស់​ស្រី​ស្អាត​ ២៨​ឆ្នាំ​ បាន​បញ្ចេញ​កម្រង​រូបភាព​ក្រៅ​ឆាក​របស់ តួ​រឿង Ash of Love ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​អត់​នឹង​មិន​សរសើរ​មិន​បាន។

ជាមួយ​នឹង​រ៉ូប​វាល​ស្មា វែង​អូសដី​ពណ៌​ទឹក​ប៊ិច​បាន​រំលេច​ឡើង​នូវ​សាច់​ស​ដូច​ព្រិល​របស់​តារា​កើត​ឆ្នាំ ១៩៩២ យ៉ាង​ច្បាស់។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា ចុង​បញ្ចប់ តារា​រូប​នេះ​ក៏​រូប​ឃើញ​ស្ដាយ​ដែល​ស័ក្ដិសម​នឹង​ខ្លួន​ហើយ។

យ៉ាងណាក្ដី ការ​ពិត​មិន​ដូច​នេះ​ឡើយ ដោយនៅ​ពេល​កម្មវីធី​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ រូប​ថត​មិន​ទាន់​ឆ្លង​កាត់​ការ​កាត់​ត​របស់ Yang Zi ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត ហើយ​តថភាព​ពិត​នោះ​គឺ ខ្លួន​របស់​សិល្បការិនី​នេះ មិន​បាន​ស្វែល​ស្ដើង​ដូច​រូប​ដែល​បញ្ចេញ​មុន​នោះ​ឡើយ គឺ​ឡើង​មូល និង​ដើម​ដៃ​ធំ។ មនុស្ស​មិន​តិច​ឡើយ​បាន​លើក​ឡើង​ថា ការ​ពិត​ស្រី​ស្អាត​នេះ​មិន​បាន​ស្រក​គីឡូ​ឡើយ មាន​តែ​ឡើង​គីឡូ​ជាង​មុន។

ឈរ​ជិត​ពិធីករ​ប្រុស គេ​អាច​សង្កេត​ឃើញ​ថា Yang Zi មាន​មាឌ​ធំ​ជាង​ពិធីករ​នៅ​ក្បែរ​ខ្លួន​ទៅ​ទៀ់ត។ ក្រោយ​ពេល​ឃើញ​កម្រង​រូប​ទាំង​នេះ អ្នក​គាំទ្រ​បាន​និយាយ​ថា ថ្ងៃ​ក្រោយ នាង​មិន​គួរ​ជ្រើស​យក​រ៉ូប​វាល​ស្មា​មក​ស្លៀក​ទេ ព្រោះ​ធ្វើ​ឲ្យ​ឃើញ​សាច់​ទ្រលុកទ្រលន់​ពេក​​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម