ដើម្បីសេចក្ដីសុខគ្រួសារ មនុស្សស្រីត្រូវតែមិនត្រូវលះបង់រឿងទាំង ៣ យ៉ាងនេះចោល

  • 2020-12-14 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរៀបការអាចជាពាក្យសន្យាដ៏ដំធេងរវាងមនុស្ស ២ នាក់ ដែលតម្រូវអោយមានការយល់យោគ និង ស្វែងយល់ពីគ្នាយ៉ាងច្រើន។ ៣ រឿងនេះហើយដែលមនុស្សស្រីគួរតែរំពឹងទុក ពេលដែលរៀបការហើយនោះ៖

១. បោះបង់ចោលភាពឯករាជ្យទាំងស្រុងចោល

មានមនុស្សស្រីច្រើនគ្នាណាស់ដែលមុនពេលរៀបការ មានការងារមុខនាទីផ្ទាល់ខ្លួន តែដល់ពេលរៀបការរួចក៏បោះបង់ការងារនោះចោល ព្រោះតែមានចិត្តចង់មើលថែ និង កសាងគ្រួសារដ៏ពេញលេញមួយ។ បើសិនជាអ្នកគេបានសន្យានឹងអ្នកតាំងពីមុនពេលរៀបការ ថាមិនបាច់ខ្វល់ទេ រឿងអនាគត គេនឹងរកស៊ីចិញ្ចឹមអ្នក មិនចាំបាច់បារម្ភរឿងលុយកាក់នោះទេ។ មនុស្សស្រីច្បាស់ជាសប្បាយចិត្តជាមិនខានពេលដែលស្ដាប់លឺសម្ដី ការធានាបែបនេះ តែបើអ្នកយល់ស្របដោយមិនបានគិតគូរអោយបានវែងឆ្ងាយនោះទេ សុភមង្គលច្បាស់ជារង្គោះរង្គើជាមិនខាន។

២. បោះបង់ចោលការគាំទ្រចំពោះស្វាមីខ្លួន

គូស្វាមីភាគច្រើនមានការទាស់ពាក្យសម្ដីគ្នាក៏ព្រោះតែរឿងដដែលៗ ជាពិសេសចំពោះដែលភាគីម្ខាងគិតថាភាគីម្ខាងទៀតគួរតែកែប្រែនេះហើយ។ នៅពេលដែលចាប់ដៃគ្នាដំបូងច្បាស់ជាមានចិត្តចង់អោយគេកែប្រែនេះ កែប្រែនោះ វាអាចមិនមែនជាការទាមទារច្រើនពេលនោះទេ បើសិនជាអ្នកសង្ឈឹមបែបនេះពីគេ ព្រោះតែចង់ឃើញគេក្លាយជាមនុស្សកាន់តែល្អជាងមុននោះ តែដល់ពេលរៀបការរួចមនុស្សស្រីអាចនឹងលះបង់គំនិតនេះចោល ព្រោះមិនចង់អោយគេគិតថាអ្នកជាមនុស្សរឿងច្រើន ឬ ត្រួតត្រាគេហួសហេតុពេកនោះ។ វាអាចនឹងពិបាកបន្តិចមែន តែលទ្ធផលចុងក្រោយដែលអ្នកទទួលបាននោះ ប្រាកដជាសក្តិសមនឹងអ្វីដែលអ្នកលះបង់ជាមិនខាន។

៣. បោះបង់ចោលការកសាងគ្រួសារក្នុងក្ដីស្រម៉ៃខ្លួន

មនុស្សស្រីដែលមិនទាន់រៀបការរួចមួយចំនួនធំ តែងតែឆ្ងល់ថាហេតុអ្វីក៏មនុស្សស្រីភាគច្រើនផ្លាស់ប្ដូរខ្លាំងម្ល៉េះក្រោយពេលរៀបការរួចនោះ។ ការផ្លាស់ប្ដូរទាំងនេះអាចមកពី មុនពេលរៀបការមនុស្សស្រីតែងស្រម៉ៃចង់ថា គ្រួសារខ្លួននឹងបែប ស្វាមីខ្លួនជាមនុស្សបែបនោះ តែជីវិតប្ដីប្រពន្ធពិតប្រាកដច្បាស់ជាមិនមែនបែបនេះនោះទេ ពេលខ្លះសប្បាយ ពេលខ្លះក៏ជួបរឿងលំបាកដែលត្រូវដោះស្រាយ បើផ្លូវដែលដើរទៅនោះរលូនគ្មានជួបឧបសគ្គអ្វីសោះនោះក៏មិនអាចទៅរួចនោះដែរ។ ហេតុនេះសេចក្ដីប៉ងប្រាថ្នាមួយនេះត្រូវតែកែប្រែ និង ផ្លាស់ប្តូរទៅតាមកាលៈទេសៈជាក់ស្ដែង អោយតែកុំបោះបង់សេចក្ដីរំពឹងនោះទាំងស្រុងចោល។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម