កំពូល​តារា​កូរ៉េ​នានា​ដែល​មាន​ប្រវត្តិ​កម្សត់​កម្រ ធ្លាប់ជាអ្នករត់តុ ដើរស៊ីឈ្នួលគេ

  • 2020-12-11 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​បច្ចុប្បន្ន ពួក​គេជា​សិល្បករ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើសលប់​ក៏​ដោយ តែ​អតីតកាល​របស់​តារា​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ចម្រៀង KPOP ក៏​មិន​មែន​សុទ្ធ​តែ​មាន​ភាព​រលូន​នោះ​ឡើយ ដោយ​អ្នក​ខ្លះ​អត់​ដល់​ថ្នាក់​សូម្បី​តែ​ជម្រក​ក៏​គ្មាន។

១. Tae Yang

ជា​តារា​សំនៀង​ឯក​នៃ​កំពូល​ក្រុម​ចម្រៀង Big Bang ក៏​ពិត​មែន តែ​ម្ចាស់​បទ I Need A Girl ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​ក្រី​ក្រ​មួយ​ដោយ​សារ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក។ អាយុ​១៣​ឆ្នាំ លោក​ត្រូវ​ធ្វើ​ការ​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ។ ដោយ​គិត​ថា​របរ​ទាំង​នេះ​មិន​អាច​មាន​អនាគត​ ទើប​លោក​សម្រេច​ចិត្ត​ដាក់​ពាក្យ​ហ្វឹកហាត់​ធ្វើ​ជា​តារា​ចម្រៀង រំពឹង​ថា​នឹង​ប្ដូរ​អនាគត។

២. Tiffany

ដូចគ្នា​នឹង Taeyang ដែរ Tiffany គឺ​ជាសមាជិក​នៃ​កំពូល​ក្រុម​ចម្រៀង​ស្រី Girls’ Generation តែ​មាន​អតីតកាល​កម្សត់​កម្រ​ដូច​គ្នា។ ធំ​ដឹង​ក្ដី​ឡើង​នៅ​អាមេរិក តែ​ដោយ​សារ​តែ​ចង់​ធ្វើ​តារា​ចម្រៀង អាយុ​១៤​ឆ្នាំ ត្រូវ​ធ្វើ​ដំណើរ​មក​កូរ៉េ​តែ​ម្នាក់​ឯង ហើយ​ធ្វើ​គ្រប់​កិច្ច​ការ​ទាំង​អស់​ដូច​ជា​រត់​តុ និង​បង្រៀង​អង់គ្លេស​ក្រៅ​ម៉ោង​ជា​ដើម។ “ខ្ញុំ​ធំ​ឡើង​ដោយ​គ្មាន​ម្ដាយ តែ​ជំនួស​មក​វិញ ខ្ញុំ​មាន​បងប្អូន​ស្រី​ ៨​នាក់​មក​វិញ”។

៣. Jae Joong

ដោយ​សារ​តែ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន ទើប​ឪពុក​ម្ដាយ​បង្កើត​របស់​ប្រុស​ស្អាត​រូប​នេះ បាន​ផ្ញើ​កូន​ឲ្យ​អ្នក​ដទៃ​ចិញ្ចឹម។ អ្នក​មាន​គុណ​បង្កើត​របស់​លោក ត្រូវ​ស៊ី​ឈ្នួល​អ្នក​ដទៃ​ដល់​ម៉ោង ១១​យប់​រាល់​ថ្ងៃ និង​ត្រូវ​ញ៉ាំ​អាហារ​សំណល់​ដែល​សល់​ពី​គេ។

៤. Yunho

ត្រូវចេញ​ក្រៅ​ធ្វើ​ការ​តាំង​ពី​អាយុ ១២​ឆ្នាំ ដោយ​សារ​តែ​គ្រួសារ​ក្ស័យធន។ Yunho តែង​តែ​សង្ស័យ​ថា ឪពុក​ខ្លួន​មាន​ស្រី​ញី​នៅ​ខាង​ក្រៅ ព្រោះ​លោក​តែង​តែ​មក​ដល់​ផ្ទះ​វិញ​នៅ​ម៉ោង ៤​ភ្លឺ​ជា​និច្ច​ ទាំង​មិន​ដឹង​ថា​ឪពុក​ខ្លួន​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ដើម្បី​រក​លុយ​ឲ្យ​គ្រប់​ផ្គត់ផ្គង់​គ្រួសារ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម