លែងឆ្ងល់ ពេល BlackPink ប្រាប់ត្រង់ៗពី​អាថ៌កំបាំង​ស្បែកស្អាតតាមវិធីទាំង៦នេះ

  • 2020-12-11 03:30:00
  • ចំនួនមតិ 20 | ចំនួនចែករំលែក 66

BlackPink ​ជា​ក្រុម​នារី​ដែល​គេ​ទទួល​ស្គាល់​ថា ​មាន​ស្បែក​ស​ម៉ត់​រលោង​ គួរ​ឲ្យ​ច្រណែន។ ​បើ​ទោះ​ពួក​គេ​​ចំណាយ​ពេល​ច្រើន​លើ​ការ​​ហាត់​រាំ ​ប្រគំ​តន្ត្រី ​និង​ឡើង​កម្មវិធី​ផ្សេង​ៗ ​តែ​សុខភាព​ស្បែក​របស់​ពួក​គេ​នៅ​តែ​រក្សា​បាន​ភាព​ស្រស់​ស្អាត​ជា​និច្ច។ ​BlackPink ​បាន​បង្ហើប​​ពី​​គោលការណ៍​សាមញ្ញ​៦​យ៉ាង ​ដែល​សមាជិក​ក្រុម​ម្នាក់​ៗ​តែង​អនុវត្ត​ ហើយ​ផ្ដល់​ទំនុក​ចិត្ត​ដល់​​ពួក​គេ​រហូត​អ្នក​គាំ​ទ្រ​ណា​ក៏​សរសើរ​។

១​. ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​គឺ​មិន​អាច​ខ្វះ​បាន

Jennie ​តែង​តែ​ផឹក​ទឹក​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក។ ​នាង​អនុវត្ត​បែប​នេះ​​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​បន្សុទ្ធ​រាង​កាយ​និង​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក។

២. ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​រក្សា​ស្បែក

Jisoo ​គឺ​ជា​តារា​ចម្រៀង​ម្នាក់​ដែល​​ចំណាយ​ខ្លាំង​លើ​ផលិតផល​​ថែរក្សា​ស្បែក​ច្រើន​ជាង​ទិញ​គ្រឿង Makeup​។ ​​នាង​តែង​យក​ចិត្ត​​ទុក​ដាក់​​ថែ​ស្បែក​ដោយ​​ប្រើ​ផលិត​ផល​ណា​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ថ្លា​មាន​សុខភាព​ល្អ ព្រោះ​ jisoo ​យល់​ថា ​នៅ​ពេល​មាន​ស្បែក​ស្អាត​ហើយ ​ទោះ​មិន​​ផាត់​មុខ ក៏​នៅ​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ឈរ​នៅ​ទី​សាធារណៈ​ដែរ។

៣. បិទ​ម៉ាស​ជា​ប្រចាំ​​គឺ​រឿង​សំខាន់​ខាន​មិន​បាន

ទាំង Lisa ​និង Jisoo ​ចូល​ចិត្ត​បិទ​ម៉ាស​​ណាស់ ព្រោះ​គ្រាន់​តែ​បិទ​ម៉ាស​គឺ​អាច​ឲ្យ​ស្បែក​ស្រូប​យក​ជីវជាតិ​និង​សម្រាក​បាន​ដល់​ទៅ ១៥​នាទី ដើម្បី​ទទួល​បាន​​ស្បែក​ម៉ត់​រលោង​បាន​។ ​ពួក​គេ​បិទ​ទាំង​ម៉ាស​សន្លឹក​​ និង​ម៉ាស​លាប​មុខ​ពេល​យប់។

៤. ផ្ដល់​វីតាមីន​និង​ខូ​ឡា​ជែន​តាម​រយៈ​អាហារ

Rose ​ធ្លាប់​និយាយ​ថា ​ពេល​ទំនេរ​នាង​ចូល​ចិត្ត​ញ៉ាំ​ស៊ុប​មាន់​​ខ្លាំង​ណាស់។ ​ជា​ទូ​ទៅ ​ស៊ុប​​មាន់​​ផ្ដល់​ខូ​​ឡា​ជែន​ដល់​ស្បែក ហើយ​ម្យ៉ាង​នាង​ក៏​នៅ​​ក្មេង​ដូច្នេះ​ការ​ផ្ដល់​ខូ​ឡា​ជែន​ជា​ប្រចាំ​តាម​រយៈ​អាហារ​​នឹង​មិន​ធ្វើ​ឲ្យ​ស្បែក​ហត់​នឿយ។ ​លើស​ពី​នេះ ​នាង​តែង​ហូប​អាហារ​ផ្ទុក​វីតាមីន C ​​​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ស្បែក​ឲ្យ​មាន​សំណើម​និង​ទន់​រលោង។

៥. លាង​សម្អាត​កាក​សំណល់​លើ​មុខ​ឲ្យ​បាន​ ​២-​៣ ​​ដង​ក្នុង​មួយ​សប្ដាហ៍

​ការងារ​ជា​តារា​ចៀស​មិន​រួច​​ពី​​ការ​ផាត់​មុខ។ ​គ្រឿង​សម្អាង​​ទុំ​ជាប់​លើ​មុខ​យូរ​ម៉ោង​ធ្វើ​ឲ្យ​​រន្ធ​រោម​រីក​ធំ ​និង​ឆាប់​ឡើង​ខ្លាញ់។ ​ដូច្នេះ Rose ​តែង​​ប្រើ Scrub ​​ជម្រះ​មុខ​និង​បបូរ​មាត់​​ទៀង​ទាត់​​គឺ ​២-​៣ ​ដង​ក្នុង​មួយ​សប្ដាហ៍ ​ព្រោះ​​ពេល​ស្បែក​​អស់​កាក​សំណល់​ហើយ ​ចង់​ថែ​ស្បែក​ឲ្យ​ស្រស់​ថ្លា​គឺ​ជា​រឿង​ងាយ​បំផុត។

៦. ​ផ្ដល់​សំណើម​និង​ម៉ាស្សា​មុខ

​​ប្រហែល​មាន​នារី​​ជា​ច្រើន​កម្រ​ម៉ាស្សា​មុខ​​របស់​ពួក​គេ​ណាស់ ​តែ​ការ​ធ្វើ​បែប​នេះ​​ញឹក​ញាប់​​នឹង​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ស្រួល ​ជួយ​ស្បែក​ឲ្យ​មាន​ភាព​យឺត​និង​រឹង​មាំ។ ​ការ​ម៉ាស្សា​មុខ​ពិត​ជា​សំខាន់​ លើស​ពី​នេះ​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ​ក៏​ខាន​មិន​បាន​ដូច​គ្នា ៕​​

​អាន​បន្ត​៖ ​ ប្រពន្ធ Rain បង្អួត​រាង​ក្រមុំ​សុំ​ខ្មាស​ទោះ​សម្រាល​កូន​បាន​​២​នាក់​ហើយ​ក៏​ដោយ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា