នារី​ម្នាក់​ប្រែ​ពី​ក្ដាម​ស្រែ ទៅ​ជា​ស្អាត​ដូច​តារា​សម្ដែង​ដោយ​សារ​សម្រក​បាន ២៥​គីឡូ

  • 2020-12-10 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានកម្ពស់ ១.៦១​ម តែ​មាន​ទម្ងន់​ដល់​ទៅ ៨០​គីឡូ នារី​ម្នាក់​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​សម្រក​គីឡូ​បាន​ដល់​ទៅ ២៥​គីឡូ។

ធាត់​មិន​ប្រាកដ​ថា​អាក្រក់​នោះ​ទេ​ តែ​វា​អាច​ជា​ចំណុច​មួយ​ដែល​​ធ្វើ​ឲ្យ​អ្នក​ដទៃ មក​សើច​ចំអក​លើ​រូប​រាង​របស់​យើង។ ព្រោះ​នៅ​សម័យ​ដែល​អ្នក​ណា​ក៏​និយម​សម្រស់​ស្រស់​ស្អាត​នោះ ការ​ដែល​មាន​រាង​ទ្រលុកទ្រលន់ អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ភាព​ជឿជាក់​មិន​តិច​ឡើយ។

យ៉ាងណាក្ដី វិថី​តម្រង់​ទៅ​ការ​​សម្រក​គីឡូ​ឲ្យ​បាន​ជោគជ័យ​ក៏​មិន​ងាយ​នោះ​ដែរ ដោយ​អ្នក​ខ្លះ​ចំណាយ​ពេល​រាប់​ឆ្នាំ​ក៏​សម្រក​គីឡូ​មិន​ចុះ​នោះ​ទេ។ តែ​ជាមួយ​ការ​ព្យាយាម គ្មាន​អ្វី​ដែល​មិន​សម្រេច​នោះ​ឡើយ។ ជាក់​ស្ដែង នារី​ម្នាក់​ឈ្មោះ Yue Liang អាយុ ២២​ ឆ្នាំ មក​ពី​ប្រទេស​ចិន ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នោះ ធ្លាប់​មាន​ទម្ងន់​ដល់​ទៅ ៨០​គីឡូ។

ដោយ​សារ​តែ​ធាត់​ពេក បាន​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​នារី​កើត​ឆ្នាំ ១៩៩៨ រូប​នេះតឹង​ពេក ធ្វើ​ឲ្យ​មុខ​របស់​នាង​ឡើង​ក្រហម​គ្រប់​រដូវ​ទាំង​អស់។ ដោយ​សារតែ​រូប​រាង​ធាត់​បែប​នេះ ធ្វើ​ឲ្យ​ Yue Liang ទោះ​បី​ជា​មាន​អាយុ ២២​ឆ្នាំ​ហើយ​ក្ដី ក៏​នៅ​តែ​មិន​អាច​រក​ការងារ​ធ្វើ​បាន។

ដោយ​គិត​ថា ខ្លួន​មិន​អាច​រស់​នៅ​បែប​នេះ​ជា​រៀង​រហូត ទើប​ធ្វើ​ឲ្យនារី​រូប​នេះ​ប្ដេជ្ញា​ចិត្ត​សម្រក​គីឡូ​ឲ្យ​ទាល់​តែ​បាន។ យ៉ាងណាក្ដី ជោគជ័យ​មិន​អាច​រក​បាន​ងាយ​ៗ​ឡើយ ដោយ​ការ​សម្រក​លើក​ទី​១​របស់​នាង មិន​បាន​សម្រេច ព្រោះ​នៅ​ពេល​តម​អាហារ​ នាង​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង មិន​អាច​គេង​លក់។

បន្ទាប់​មក​នាង​បាន​ផ្លាស់​ប្ដូរ ដោយ​នាង​បន្ថយ​ការ​រតម​អាហារ តែ​បន្ថែម​ការហាត់​ប្រាណ ហើយ​ពឹង​ឲ្យ​មិត្តភ័ក្ដិជួយ​ដាស់​តឿន​ខ្លួន កុំ​ឲ្យ​ញ៉ាំ​យប់។ គួប​ផ្សំ​គឺ​នាង​បាន​បញ្ឈប់​ការ​ទទួល​ទាន Fast Food (អាហារ​ចម្អិន​ស្រាប់) ១០០%​តែ​ម្ដង។ ក្រោយ​រយៈ​ពេល​ជាង ៨​ខែ​​ Yue Liang បាន​សម្រក​២៥​គីឡូ ហើយ​មុខ​នាង​ពេល​នេះ​លែង​ក្រហម ហើយ​មុខ និង​រាង​ស្អាត​មិន​ចាញ់​សិល្បករ​ឡើយ។ ហើយ​អ្វី​ដែល​រីករាយ​បំផុត​នោះ​គឺ ក្រោយ​២២​ឆ្នាំ​ ទី​បំផុត​នាង​ក៏​រក​បាន​ការងារ​ធ្វើ​ហើយដែរ ដោយ​គេ​លែង​បដិសេធ​ដោយ​សារ​រូប​រាង​របស់​នាង​ទៀត​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម