Song Hye Kyo បង្ហោះ​រូប​ស្អាត​ឥត​ខ្ចោះ​ក្រោម​ព្រិល តែ​កែវ​ភ្នែក​ពោរពេញ​ទៅ​ដោយ​ទុក្ខ​សោក

  • 2020-11-26 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​ថ្មី​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo ស្អាត​ឥត​ទាស់ តែ​មនុស្ស​ជា​ច្រើនបាន​រក​ឃើញ​ថា នៅ​លើ​ស្នាមញញឹម​នោះ គឺ​បង្កប់​ទៅ​ដោយ​កែវ​ភ្នែក​ដែល​រលីងរលោង​ហាក់​ផ្ទុក​នូវ​ភាព​ពិបាក​ចិត្ត​អ្វី​មួយ។

មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Song Hye Kyo បាន​បង្ហោះ​វីដេអូ ក៏​ដូច​ជា​រូបភាព​ខ្លួន​ទៅ​លេង​ភ្នំ​ទឹកកក​យ៉ាង​ស្រស់​ស្អាត។ តាមនោះ​ដែរ រូបភាព​ទាំង​នេះ​ត្រូវ​បាន​ផ្ដិត​បាន​នៅ​ពេល​ស្រី​ស្អាត​៣៩​ឆ្នាំ ទៅដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ក្នុងឱកាស​ថ្ងៃ​ខួប​កំណើត​របស់​នាង​កាល​ពី​ថ្ងៃ​ទី ២១​កន្លង​ទៅ​នេះ។

ទោះ​បី​ជា​រូបភាព​ទាំង​នេះ តួ​រឿង​ Full House មើល​ទៅ​ស្រស់​ស្អាត​ខ្លាំង ប្រៀប​ដូច​ពេល​នាង​ទើប​ចូល​សិល្បៈ​ យ៉ាងណាក្ដី នៅ​ក្នុង​ការ​បង្ហោះ​នេះ តារា​លំដាប់ A ខាង​លើ បាន​បង្ហោះ Quote ដ៏​ល្បី​ឈ្មោះ Stardust របស់​កវី Lang Leav។ ដោយ​នៅ​ក្នុង​កំណាព្យ​នេះ មាន​អត្ថន័យ​ថា៖ នៅ​ពេល​យើង​ចាក​ចេញ​ពី​ពិភពលោក​មួយ​នេះ ត្រូវ​ចាក​ចោល​រាល់​ទ្រព្យ​សម្បត្តិ និង​ការ​ចង​ចាំ​ទាំងអស់ មាន​តែ​ស្នេហា​ប៉ុណ្ណោះ​ដែល​នឹង​យក​តាម​ពីជាតិ​នេះ ទៅ​ដល់​ជាតិ​ក្រោយ។

មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា តារា​សម្ដែង​ស្រី​រូប​នេះ ហាក់​កំពុង​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ ខណៈ​នេះ​គឺ​ជា​ខួប​លើក​ទី ២​ដែល​នាង​ទទួល​ដោយ​គ្មាន​អតីត​ស្វាមី​ ដែល​ជា​តារា​សម្ដែង Song Joong Ki៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម