ទម្រាំតែរឹងមាំបានវិញ មនុស្សស្រីត្រូវឆ្លងកាត់រឿងរ៉ាវទាំងនេះក្រោយពេកបែកគ្នា

  • 2020-11-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីពិបាកនឹងកាត់ចិត្តពីមនុស្សដែលខ្លួនធ្លាប់សេពគប់ ក៏ព្រោះតែក្នុងចិត្តនេះធ្លាប់បានស្រម៉ៃ និង គិតទុកអស់ជាច្រើនមកហើយថាជីវិតទៅថ្ងៃមុខរបស់ខ្លួន និង មានគេម្នាក់នោះនៅក្នុងនោះផងដែរ។ ទាំងនេះជាដំណាក់កាលទាំង ៣ ដែលមនុស្សស្រីភាគច្រើនតែងឆ្លងកាត់ ទម្រាំកាត់ចិត្តពីអ្នកចាស់បាន៖

១. ពិបាកនឹងភ្លេចរឿងរ៉ាវដែលឆ្លងកាត់មកជាមួយគ្នា មានតែទុកអោយពេលវេលាមកព្យាបាល

មនុស្សស្រីភាគច្រើនពេលដែលបែកបាក់ពីស្នេហាភ្លាមៗ អារម្មណ៏មិនអាចទៅណាឆ្ងាយពីការគិតដល់រឿងរ៉ាវចាស់ៗ ទង្វើល្អដែលគេធ្លាប់ធ្វើកន្លងមក កន្លែងដែលធ្លាប់បានទៅជាមួយគេ។ ទោះជានៅមានការនឹករលឹកដល់គេយ៉ាងណាក្ដី វាបានដើរមកផ្លូវបញ្ចប់ទៅហើយ អនុញ្ញាតអោយខ្លួនឯងខូចចិត្តមួយរយះ ហើយក៏ចាប់ផ្តើមដកខ្លួនចេញពីអតីតកាលមួយនោះ។

២. ទោះមានអារម្មណ៏ថាខ្លួនឯងភ្លេចគេបានហើយក្ដី ក៏មានថ្ងៃខ្លះនឹកគេខ្លាំងលើសដើម

មិនតិចដងនោះទេ ដែលអ្នកអាចនឹងមានអារម្មណ៏ថាខ្លួនឯងបានជាសះស្បើយពីរបួសចាស់នោះហើយ តែស្រាប់តែមានថ្ងៃមួយនោះអារម្មណ៏ដែលធ្លាប់តែលាក់ទុក្ខទាំងប៉ុន្មាននោះ ក៏លេចធ្លាយចេញមកវិញគ្មានសល់។ ដំណាក់កាលនេះហើយ ដែលធ្វើអោយមនុស្សស្រីមានអារម្មណ៏ថាមិនយល់ពីខ្លួនឯងបំផុតហើយ។

៣. ពេលលឺពីគេ​ ក៏លែងមានអារម្មណ៏គ្រាំគ្រាដូចមុន

កន្លងផុតទៅមួយរយះ អ្នកក៏មិនសូវសង្កេតឃើញថាខ្លួួនឯងនឹកគិតពីគេច្រើនដូចមុន មិនសូវចង់ដឹងពីសុខទុក្ខគេច្រើនដូចមុន កន្លែងដែលអ្នកតែងតែទៅជាមួយគេជាប្រចាំក៏មិនអាចធ្វើអោយអ្នកនឹកឃើញពីគេ នេះជាសញ្ញាដែលច្បាស់លាស់បំផុតថាអ្នកបានកាត់ចិត្តពីគេបានហើយនោះ​ គឺឈ្មោះគេ មិនមានអ្វីពិសេសសម្រាប់អ្នកទៀតនោះទេ លឺហើយក៏មិនអាចអោយអ្នកគិតពីគេតទៅទៀត។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម