មេរោគ​ទាំង ៣ ដែល​នឹង​សម្លាប់​ស្នេហា​របស់​អ្នក​លឿន​ជាង​អ្នក​ទី ៣​ទៅ​ទៀត

  • 2020-11-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មេរោគ​ទាំង​នេះ នឹង​ចូល​ទៅ​សម្លាប់​មនោសញ្ចេតនា​របស់​អ្នក​ម្ដង​បន្តិច​ៗ រហូត​ដល់​​ពេល​លែង​មាន​ថ្នាំ​ព្យាបាល ទាំង​អ្នក​មិន​ដឹង​ខ្លួន បើ​អ្នក​មិន​បង្ការ​ពី​ដំបូង។

១. មិន​សូវ​និយាយ​ជាមួយ​គ្នា

ពាក្យ​ចាស់​និយាយ​មិន​ខុស​នោះ​ឡើយ​ដែល​ថា ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធិ។ នៅ​ក្នុង​រឿង​ស្នេហា គ្មាន​អ្វី​ដែល ធ្វើ​ឲ្យ​ងាយ​បែក​ចិត្ត​ជាង​ការ​មិន​ប្រាស្រ័យ​ទាក់ទង​គ្នា​នោះ​ឡើយ។ ទោះ​បី​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ចំណង​ជាមួយ​គ្នា​ក៏​ដោយ តែ​បើ​មិន​ឧស្សាហ៍​និយាយ​រក​គ្នា របៀប​១​សប្ដាហ៍​ផ្ញើសារ​ជាមួយ​គ្នា​ម្ដង មិន​យូរ​មិន​ឆាប់ ស្នេហា​មួយ​នេះ​ក៏​នឹង​បែក​គ្នា​ជាមិន​ខាន។

២. ឈ្លោះ​គ្នា​ហើយ​ស្ងាត់​រៀង​ខ្លួន

ដោយ​សារ​តែ​ចិត្ត​អំនួត​រៀង​ខ្លួន គូ​ស្នេហ៍​មិន​តិច​ឡើយ ក្រោយ​ពី​ឈ្លោះ​គ្នា​ហើយ គឺ​មិន​ខ្ចី​និយាយ​រក​គ្នា ទោះ​ថា​អ្នក​ណា​ត្រូវ អ្នក​ណា​ខុស​ក៏​ដោយ។ នេះ​គឺ​ជា​កត្តា​ដែល​ងាយ​នាំ​មក​នូវ​ការ​បែក​គ្នា​បំផុត។ ព្រោះ​ក្រោយ​ឈ្លោះ​គ្នា អារម្មណ៍​ខឹង ធ្វើ​ឲ្យ​យើង​ស្អប់​គ្នា​ស្រាប់​ទៅ​ហើយ ហើយ​បើ​ទុក​យូរ​ទៀត នៅ​ពេល​ភាព​អំនួត​កាន់​តែ​ធំ​ឡើង​ៗ នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​២​រឹត​តែ​ពិបាក​បើក​មាត់​និយាយ​រក​គ្នា ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បែក​គ្នា​តែ​ម្ដង។

៣. យក​គំនិត​ខ្លួន​ជា​គោល

ដោយ​សារ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ឯង​ខ្ពស់ អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​យោបល់​របស់​អ្នក​ដទៃ​ឡើយ ដោយ​គិត​ថា​គំនិត​របស់​ខ្លួន​គឺ​ត្រូវ​ទាំង​អស់។​ ដូច​នេះ​ហើយ ទោះ​បី​ជា​ពេល​ខ្លះ​គំនិត​របស់​សង្សារ​ត្រូវ ក៏​ពួក​គេ​មិន​ព្រម​ទទួល​យក​នោះ​ដែរ។ នេះ​ហើយ​គឺ​ជា​ដើម​ទង​នៃ​បញ្ហា​នៃ​គូស្នេហ៍​ជា​ច្រើន ព្រោះ​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​ស្ដាប់​តែ​យោបល់​ខ្លួន មិន​ព្រម​ស្ដាប់​តាម​គូស្នេហ៍។ បើ​អ្នក​ចង់​ចិញ្ចឹម​ឲ្យ​ចំណង​មួយ​លូតលាស់ អ្នក​ត្រូវ​ស្ដាប់គំនិត​របស់​ខ្លួន​ទៅ​វិញ​ទៅមក​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម