ពែងដែលអ្នករើស អាចបង្ហាញច្បាស់ៗពីអាថ៍កំបាំងនៃបុគ្គលិកលក្ខណៈរបស់អ្នកបាន

  • 2020-11-24 07:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​ចំណោម​ពែង​ទាំង​៦​នេះ ​​សាក​រើស​មួយ ​ដើម្បី​ដឹង​ពី​អាថ៍កំបាំង​នៅ​ក្នុង​ចិត្ត​របស់​អ្នក គឺ​ជា​អ្វី។​​

​​ពែង​ទី​១

​បើ​អ្នក​រើស​ពែង​​ទី​១ ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ពូកែ​គិត​គូ ​មាន​ទំនួល​ខុស​ត្រូវ​ផង​ដែរ។ ​គោល​ដៅ​របស់​អ្នក ​គឺ​ជួយ​ដល់​អ្នក​ដទៃ ​ហើយ​​សម្រាប់​អ្នក​វិញ ​គឺ​​តែង​តែ​ជម្នះ​រាល់​ការ​ការ​លំបាក​ផ្សេង​ៗ​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន។

ពែង​ទី​២

​អ្នក​កើត​មក​ដើម្បី​រីក​រាយ​ជាមួយ​សេរីភាព ​ព្រម​ទាំង​ការ​ការ​សប្បាយ​ចិត្ត។ ​វា​អាច​លើស​ពី​នេះ​ទៀត គឺ​​​អ្នក​​មិន​សូវ​ចំណាយ​ពេល​ច្រើន​ឥត​ប្រយោជន៍​ឡើយ ​។ អ្នក​ចូល​ចិត្ត​ការ​រុក​រក ​ឬ​ដំណើរ​ផ្សងព្រេង​ជុំ​វិញ​ពិភពលោក។ ​​មួយ​វិញ​ទៀត អ្នក​ជា​មនុស្ស​ដែល​ពោរ​ពេញ​ដោយ​មហិច្ចតា ​សកម្ម ​និង​ ស្វាហាប់ ហេតុ​នេះ​ ៨​ម៉ោង​សម្រាប់​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ​ចំពោះ​អ្នក ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។

​ពែង​ទី​៣

អ្នក​ហាក់​ដូច​ឃុំ​ខ្លួន​ឯង ឲ្យ​ដូច​កង្កែប​ក្នុង​អណ្តូង​ អ៊ី​ចឹង​នៅ​ពេល​នេះ។ ​អ្នក​គួរ​តែ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​បន្តិច​ ​ចាក​ចេញ​ពី​ comfort zone ​​ហើយ​ស្វែង​រក​ពិភព​ថ្មី​សម្រាប់​ខ្លួន​ឯង ​ទើប​ជា​ការ​ប្រសើរ។

ពែង​ទី​៤

អ្នក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​​ជា​ចម្បង ​រួម​ទាំង​ចូល​ចិត្ត​ទី​កន្លែង​រស់​នៅ​ណា​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ ​និង​អារម្មណ៍​ផ្លូវ​ចិត្ត​ស្ងប់។ ​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​បង្ហាញ​អារម្មណ៍​ខ្លួន​ឯង​ច្រើន​ពេក​​ឲ្យ​មនុស្ស​ដទៃ​ដឹង​​ឡើយ ​តែ​អារម្មណ៍​ដែល​ខំ​លាក់​ទាំង​ប៉ុន្មាន​បែរ​​ជា​បង្ហាញ​តាម​រយៈ​កែវ​ភ្នែក​ទៅ​វិញ។ ​យ៉ាង​ណា​ ​អ្នក​គឺ​ជា​មនុស្ស​ដែល​ចិត្ត​ត្រជាក់ ​ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ភាព​ពិបាក​ក៏​ដោយ។

ពែ​ង​ទី​៥

អ្នក​ជា​មនុស្ស​មើល​ទៅ​មាន​ភាព​បរិសុទ្ធ ​​ទៀង​ត្រង់ ​និង​ចូល​ចិត្ត​និយាយ​អ្វី​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ឯង។ ​អ្នក​មិន​ព្រម​ឲ្យ​នរណា​មក​មើល​ងាយ​អ្នក​ឡើយ ដែល​ជា​ហេតុ​ពេល​ខ្លះ ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទប់​ចិត្ត​លើ​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​មួយ​ឆាវ​ៗ​។ ​ដោយសារ​តែ​បែប​នេះ ​វា​បាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​អ្នក​នៅ​ចំពោះ​​​ក្រសែ​ភ្នែក​របស់​មនុស្ស​គ្រប់​រូប។ ​ប៉ុន្តែ ​អ្នក​គឺ​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង ​នៅ​ពេល​ព្យាយាម​ការពារ​អំណះ​អំណាង​គំនិត​ផ្ទាល់​​របស់​ខ្លួន​ឯង។

​ពែង​ទី​៦

អ្នក​ស្រលាញ់​ការ​ស្វែង​រក​អ្វី​ថ្មី​ៗ ​ហើយ​ទន្ទឹម​នឹង​នេះ ​អ្នក​ក៏​ជា​មនុស្ស​ស្រលាញ់​​ជោគ​វាសនា​របស់​ខ្លួន​ឯង​ដែរ។ អ្នក​តែង​លើក​ទឹក​​ចិត្ត​ដល់​ខ្លួន​ឯង ​ហើយ​មិន​សូវ​បារម្ភ​ច្រើន​ពី​ថ្ងៃ​ស្អែក​ច្រើន​ឡើយ គ្រាន់​តែ​​ប្រឹង​ប្រែង​រស់​នៅ​ថ្ងៃ​នេះ​ឲ្យ​សប្បាយ​រីក​រាយ ​គឺ​គ្រប់​គ្រាន់​ហើយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម