ចង់ដឹងអត់ថាក្នុងចិត្តអ្នក អ្វីដែលសំខាន់បំផុតនាពេលនេះ

  • 2020-11-24 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែនតែអ្នកនោះទេ មនុស្សមួយចំនួនធំ ពិបាកនឹងបែងចែកអោយដាច់ណាស់ថា​អ្វីដែលសំខាន់ខ្លាំងបំផុតក្នុងជីវិតគេ ហើយគួរតែផ្ដោតសំខាន់ទៅលើរឿងអ្វីមួយអោយប្រាកដនោះ។ បើអ្នកក៏មានបញ្ហាបែបនេះដែរនោះ សាកល្បងរើសទេសភាពនេះមើល៎៖

ទេសភាពទី ១

ការងារគឺធំជាងអ្វីៗទាំអស់សម្រាប់អ្នកនៅក្នុងពេលនេះ ហើយវាក៏ជារឿងដែលអ្នកគួរចាយកំលាំងទៅលើ និង តាំងចិត្តខំប្រឹងអោយបានច្រើនបំផុត ភាពជោគជ័យដែលអ្នកប្រាថ្នានឹង មិននៅឆ្ងាយពីអ្នកនោះទេ។ បើសិនជាអ្នកមិនទាន់បានសម្រេចចិត្ត និង ពិចារណាយ៉ាងច្បាស់លាស់នៅឡើយ ថាការងារអ្វីដែលសក្តិសម ហើយនឹងអាចអោយអ្នកពេញចិត្តនឹងធ្វើវាពេញមួយជីវិតទេនោះ​ គួរតែចំនាយពេលខ្លះស្វែងយល់ ហើយជ្រើសយកអ្វីដែលអ្នកស្រលាញ់បំផុត។

ទេសភាពទី ២

ស្នេហា និង មិត្តភាពគឺជារឿងដែលអ្នកយកចិត្តទុកដាក់ទៅលើខ្លាំងបំផុតហើយ។ ព្រោះតែអ្នកគិតថាពេលជួបទុក្ខលំបាកមានតែមនុស្សជិតស្និទ្ធនឹងអ្នកនេះហើយ ដែលមិនបោះបង់អ្នកចោល ហើយជួយអ្នកអោយឆ្លងកាត់វាបាន។ អ្នកជាមនុស្សដែលមានគេស្រលាញ់រាប់អានច្រើន ហើយក៏មានសំណាងល្អរឿងរាប់អានមនុស្សនេះខ្លាំងណាស់ដែរ ដោយជួបតែមនុស្សដែលមានចិត្តស្មោះត្រង់ ហើយមានសន្តានចិត្តល្អថែមទៀត។

ទេសភាពទី ៣

ក្នុងមួយជីវិតអ្នកនេះ គ្រួសារត្រូវតែជារឿងទី ១ ដែលស្ថិតនៅក្នុងចិត្តអ្នកជានិច្ច។ អ្នកធំធាត់ឡើងនៅក្នុងគ្រួសារដែល បងប្អូនញាតិសន្ដាន មានការស្រុះស្រួលគ្នា មិនខ្លាចក្នុងការពឹងពាក់គ្នាទៅវិញទៅមក ពេលជួបបញ្ហាក៏មានអារម្មណ៏ថា មិនមែនមានតែខ្លួនមួយដែលត្រូវទៅប្រឈមមុខនឹងវានោះ។ ទោះជាពេលខ្លះមានការខ្វែងគំនិតគ្នាយ៉ាងណា ចំពោះអ្នកសាច់ឈាមនៅតែសំខាន់ មិនអាចកាត់ផ្ដាច់បាននោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen