មូលហេតុដែលមនុស្សស្រីតែងឆាប់មានអ្នកថ្មី ក្រោយពេលបែកគ្នារួច

  • 2020-11-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពខុសគ្នារវាងមនុស្សប្រុស និង មនុស្សស្រីក្រោយពេលបែកបាក់គ្នាគឺចំពោះមនុស្សប្រុស ពេលដែលដំបូងៗ ក៏មានអារម្មណ៏ខ្លួនឯងទទួលបានសេរីភាពមកវិញ បន្តែបន្ទាប់ពីបានដឹងថាអ្វីដែលខ្លួនបាត់បង់ទៅនោះសំខាន់មួយនេះ អារម្មណ៏សោកសៅខូចចិត្តក៏ត្រលប់មកវិញ ដែលផ្ទុយស្រឡះពីមនុស្សស្រី។ ក្រោយពេលបែកពីមនុស្សដែលខ្លួនស្រលាញ់ភ្លាមមនុស្សស្រីអាចនឹងពិបាកចិត្ត ហើយខូចចិត្តខ្លាំងណាស់ តែបើកាត់ចចិត្តបានហើយនោះ មិនងាកក្រោយដាច់ខាត។ ទាំងនេះអាចជាមូលហេតុដែលមនុស្សស្រី អាចនឹងឆាប់ជួបអ្នកថ្មីជាង Ex របស់ខ្លួន៖

១. មនុស្សស្រីស្រស់ស្អាត មិនខ្វះទេអ្នកចោមរោមស្រលាញ់

ចំពោះមនុស្សស្រី ជាពិេសសអ្នកដែលមានរូបសម្បត្តិស្អាតបាត តែងតែមានមនុស្សទាក់ទងមកជារឿងធម្មតានោះទេពីបណ្ដាញទំនាក់ទំនងសង្គមមួយទៅមួយ ព្រោះមនុស្សប្រុសខ្លះមិនសូវជាខ្វល់ខ្វាយថាមនុស្សដែលគាត់ទាក់ទងទៅនោះ មានជាប់ពាក់ព័ន្ធនឹងនរណាឬ អត់នោះទេ។ តែសម្រាប់មនុស្សប្រុសវិញ ពេលដែលទាក់ទងជាមួយនរណាហើយនោះ អាចនឹងមិនសូវមានទំនាក់ទំនងជាមួយមិត្តភក្តិ ឬ មនុស្សភេទផ្ទុយនោះទេ។ អញ្ចឹងហើយទម្រាំតែអាចយកចិត្តអ្នកថ្មីបាននោះ មនុស្សប្រុសតែងតែត្រូវចាយពេលច្រើនជាងមនុស្សស្រីទូទៅ។

២. ដើម្បីជំនួសកន្លែងអ្នកចាស់

មិនការបែកបាក់ទាំងអស់សុទ្ធតែកើតឡើងដោយមូលហេតុល្អនោះទេ ព្រោះតែបែបនេះហើយមនុស្សស្រីដែលយល់ថាដៃគូចាស់របស់ខ្លួននៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់ខ្លួននៅឡើយទេនោះ ក៏ចាប់ផ្ដើមសម្លឹងមើលអ្នកដទៃ តាំងតែពីមិនទាន់ចប់គ្នាជាផ្លូវការមកម៉្លេះ។ បើគិតទៅវាអាចនឹងអាត្មានិយមបន្តិចមែន តែនរណាៗក៏នឹងសម្រេចចិត្តបែបនេះដែរ បើសិនជាខ្លួនផ្ទាល់ស្ថិតនៅក្នុងស្ថានភាពមួយនេះនោះ។

៣. អារម្មណ៏ចំពោះអ្នកចាស់ក៏ចាប់ផ្ដើមរសាយបន្តិចម្ដងៗ

បន្ទាប់ពីមានការសម្រេចចិត្តយ៉ាងច្បាស់លាស់ពីភាគីខាងស្រីហើយនោះ មនុស្សស្រីភាគច្រើនក៏ចាប់ផ្ដើមប្រែប្រួល អារម្មណ៏ល្អដែលមានអោយគេក៏ចាប់ផ្ដើមកាត់បន្ថយម្ដងបន្តិចៗ នៅពេលដែលគេធ្វើរឿងដែលមិនពេញចិត្តបន្ថែមមក មូលហេតុដែលគួរតែបែកគ្នាក៏កាន់តែកើនឡើង ដល់ដំណាក់កាលមួយនោះហើយ ទោះមានអ្វីមកជួយក៏ស្រោចស្រង់លែងបានដែរ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម