អាយុ​ចាស់​ជាង​ដល់​ទៅ ១៤​ឆ្នាំ តែ Gong Yoo មិន​ចាញ់​ប្រៀប​ឡើយ​ពេល​ថត​ជាមួយ Park Bo Gum

  • 2020-11-24 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​មាន​អាយុ​លើស​ខ្វះ​គ្នា​ជាង​មួយ​ជួរ​ក៏​ដោយ តែ​រូប​សម្បត្តិ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Gong Yoo មិន​ចាញ់​រៀម​ប្អូន Park Bo Gum ប៉ុន្មាន​ឡើយ​នៅ​ពេល​ថត​រួម​គ្នា។

មុន​នេះ​បន្តិច ក្រុម​ការងារ​របស់​ភាពយន្តកូរ៉េ Seo Bok បាន​បញ្ចេញ​កម្រង​រូបភាព​ថ្មី​របស់​កំពូល​តារា​សម្ដែង​ប្រុស​ ២​ដួង​នោះ​គឺ Gong Yoo និង Park Bogum។ គ្រាន់​តែ​រូប​ភាព​ទាំង​នេះ​ត្រូវ​បាន​បញ្ចេញ​ភ្លាម ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ត្បិត​គម្រោង​ភាពយន្ត​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់តារា​សម្ដែង​ល្បី​ឈ្មោះ​ដល់​ទៅ ២​ដួង។

ទោះ​បី​ជា​ចូល​សិល្បៈ​រាប់​សិប​ឆ្នាំហើយ​ក្ដី​ តែ​ទស្សនិកជន​បាន​លាន់​មាត់​ថា តារា​សម្ដែង​ជើង​ចាស់ Gong Yoo នៅ​តែ​រក្សា​ភាព​វ័យ​ក្មេ​ងបាន​យូរ ដោយ​ទោះ​បី​ជា​ថត​ក្បែរ ប្រុស​ស្អាត​​កំពុង​ឡើង​កូដ​ជំនាន់​ក្រោយ Park Bo Gum ក៏​លោក​មិន​ចាញ់​ប្រៀប​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទោះ​មាន​អាយុ​ដល់​ទៅ ៤១​ឆ្នាំ​ហើយ​ក៏​ដោយ តែ Park Bo Gum ធ្វើ​ឲ្យ​គេ​សឹង​មិន​ជឿ​ថា លោក​មាន​អាយុ​ក្រៅ​សែ​នោះ​ឡើយ។

មនុស្ស​ជា​ច្រើន​នៅ​ពេល​ដឹង​ថា តួ​រឿង Train to Busan មាន​អាយុ​បង​តួ​រឿង Encounter ដល់​ទៅ ១៤​ឆ្នាំ​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​រូប​សម្បត្តិ​អ្នក​ទាំង​២​ហាក់​មិន​សូវ​ខុស​ប្លែក​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម