អ្នកនឹងភ្ញាក់ផ្អើល! រឿងទាំងនេះនឹងកើតឡើង នៅពេលអ្នកហូបស៊ុតរាល់ថ្ងៃ

  • 2020-11-23 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ញ៉ាំ​ស៊ុត​ជា​រៀង​រាល់​ថ្ងៃ ​នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នៃ​ហានិភ័យ​ជំ​ងឺ​សសៃ​ឈាម​បេះ​ដូង ​សក់​ជ្រុះ ​និង​ជំ​ងឺ​ផ្សេង​ៗ​ផង​ដែរ។

​ញ៉ាំ​ស៊ុត​រាល់​ថ្ងៃ​នឹង​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ

​ស៊ុត​​ផ្ទុក​ទៅ​ដោយ​កាល់​ស្យូម និង​​វីតាមីន D ​ដែល​ល្អ​សម្រាប់​ឆ្អឹង​​លោក​អ្នក។ ​កាន់​តែ​ពិសេ​នោះ ​គុណ​សម្បត្តិ​មួយ​ដែល​អ្នក​គួរ​ទទួល​ទាន​ស៊ុត​រាល់​ថ្ងៃ ​គឺ​​ដោយសារ​វា​ជួយ​ជម្រុញ​ឲ្យ​វីតាមីន​ Dដែល​នៅ​ក្នុង​ស៊ុត ​ងាយ​បង្កើន​ការ​ស្រូប​សារធាតុ​កាល់​ស្បូម​សម្រាប់​រាង​កាយ​បាន​។

​ស៊ុត​ជួយ​សម្រក​គី​ឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

​យោង​តាម​អ្នក​វិទ្យាសាស្រ្ត​អាមេរិក ​បង្ហាញ​ថា ​ស៊ុត​គឺ​ជា​​ថាម​ពល​ជំនួយ​ក្នុង​ការ​សម្រក​គី​ឡូ។ ​ពិសេស បើ​អ្នក​ហូប​នំ​ប៉័ង​ជាមួយ​ស៊ុត​ក្នុង​រយៈ​ពេល​៨​សប្តាហ៍ ​នោះ​​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត។

ស៊ុត​ជួយ​ដល់​​ចក្ខុវិញ្ញាណ

ស៊ុត​ផ្ទុក​ដោយសារ​​សារធាតុ Lutein ​និង Zeaxanthin វីតាមីន​ carotenoid ​ដែល​មាន​គុណ​ប្រយោជន៍​ដល់​​ចក្ខុ​វិញ្ញាណ​បាន។ ​វា​ក៏​ជួយ​កាត់​បន្ថយ​នៃ​ហានិភ័យ​ខ្សោយ​ភ្នែក ​​ដែល​វិវឌ្ឍ​ទៅ​តាម​អាយុ​កាល​ពេល​ចាស់​ជរា​ទៀត​ផង។

កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​បេះ​ដូង

ការ​​សិក្សា​ថ្មី​រក​ឃើញ​ថា ​​បន្ថែម​ពី​លើ​កូឡេស្តេរ៉ុល ​ស៊ុត​ក៏​​ផ្ទុក​ជាតិ​ផូ​ស្វាត​ផង​ដែរ។ ​ហេតុ​នេះ ​វា​មិន​មាន​ហានិភ័យ​ដល់​សុខភាព​ទេ។ ​ស៊ុត​ក៏​ផលិត​នូវ​​កូឡេស្តេរ៉ុល និង​ Omega-3 ​ជាតិ​ខ្លាញ់ ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​ទ្រី​គ្លី​សេរីដ ​ដែល​ហេតុ​ផល​នេះ​ហើយ​​វា​អាច​ជួយ​កាត់​បន្ថយ​​ហា​និភ័យ​នៃ​ជំ​ងឺ​សសៃ​ឈាម​បេះ​ដូង។

​កាត់​បន្ថយ​​កា​រ​វិវឌ្ឍ​ទៅ​រក​ភាព​ចាស់

អ្នក​វិទ្យាសាស្រ្ត​បាន​បង្កើត​នូវ​ការ​ស្រាវជ្រាវ​មួយ​ឃើញ​ថា ​ការ​ទទួល​ទាន​ស៊ុត​នឹង​មាន​លទ្ធភាព​កាត់​បន្ថយ​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ចាស់ ​ពិសេស​សម្រាប់​មនុស្ស​ស្រី​។ ​ការ​ទទួល​ទាន​​ស៊ុត​ឲ្យ​បាន​ជា​ប្រចាំ​ថ្ងៃ ​​ ជួយ​​ដល់​សុខភាព​ស្បែក ដែល​គេ​រក​ឃើញ​ថា​វា​មាន​​ប្រសិទ្ធភាព ​៨៧​%​ លើ​ស្រ្តី​មាន​អាយុ​ចន្លោះ​ពី ​៣៥ -​៤០ ឆ្នាំ។ ​ចំពោះ​បុរស​វិញ ​ស៊ុត​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​នៅ​បរិវេណ​កន្ទុយ​ភ្នែក​បាន​ថែម​ទៀត​ផង។

ស៊ុត​ជួយ​ឲ្យ​សក់​ឆាប់​ដុះ​លឿន

វីតាមីន B ​នៅ​ក្នុង​ស៊ុត ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​បណ្តុះ​សក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ជា​ទូ​ទៅ ​កង្វះ​វីតាមីន ​និង​កត្តា​ជីវសាស្រ្ត​ច្រើន ​តែ​ង​ធ្វើ​ឲ្យ​សក់​ជ្រុះ ​និង​បាត់​បង់​សក់​ច្រើន​លើស​កម្រិត។ ​​ម្ល៉ោះ​ហើយ ​វីតាមីន B ​​មាន​​នាទី​ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម​ដើម្បី​យក​ទៅ​ផ្លាស់​ទី​អុក​ស៊ី​សែន ​​ព្រម​ទាំង​សារ​ធាតុ​ចិញ្ចឹម​ទៅ​កាន់​ស្បែក​ក្បាល ​និង​ឬ​ស​សក់។ ដូច្នេះ​ហើយ វីតាមីន B ​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​សក់​។ ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ​សក់​ជ្រុះ​ច្រើន ​អ្នក​គួរ​ចាប់​​ផ្តើម​ទទួល​ទាន​ស៊ុត​ឲ្យ​បាន​រាល់​ថ្ងៃ ​ដើម្បី​ពង្រឹង​លក្ខ​ខណ្ឌ​នេះ​ឡើង​វិញ។

ជួយ​ជម្រុញ​លទ្ធភាព​មាន​កូន

វីតាមីន B ​ក៏​​រួម​បញ្ចូល​ក្នុង​ការ​បង្កើត​អ័រម៉ូន​ភេទ និង​វីតាមីន B9 ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​អាស៊ីត​ហ្វូលិក​ផង​ដែរ។ សារធាតុ​ទាំង​នេះ ​គាំ​ទ្រ​ក្នុង​ការ​ផលិត​នៃ​កាសិកា​ក្រហម និង​សសៃ​ប្រសាទ ​ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​វិកលចរិត​របស់​កុ​មារ​ផង​ដែរ។ ​​នេះ​ជា​ហេតុ​ផល ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទាំង​អស់ ​គួរ​បំពេញ​វីតាមីន B9 ​​ឲ្យ​បាន​គ្រប់​គ្រាន់ ​ហើយ​ក្នុង​នោះ​ ស៊ុត​មួយ​គ្រាប់​ផ្ទុក 7mcg ​នៃ​វីតាមីន B​៕​

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម