Tao ត្រូវ Fan ដឹងថា​លួច​ស្រលាញ់ IU ហើយ​ចង់​រៀបការ​ភ្លាម​ៗ​បើ​នាង​ព្រម

  • 2020-11-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សារភាព​ថា​ស្រលាញ់​របស់​តារា​ចម្រៀង​ចិន Tao ចំពោះ​កំពូល​តារា​ចម្រៀង​ស្រី​កូរ៉េម្នាក់ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី ២១​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​ចិន Tao អតីត​សមាជិក​ក្រុម​ចម្រៀង EXO បាន​ធ្វើ​ឲ្យ​ផ្ទុះ​បណ្ដាញ​សង្គម ក្រោយ​លោក​ចែក​រំលែក​ថា លួច​ស្រលាញ់​តារា​កូរ៉េ​ម្នាក់​នៅ​ក្នុង​ពេលកំពុង​ Live ជជែក​ជាមួយ​ហ្វេន​ៗ។

តាម​នោះ​ដែរ លោក​បាន​សារភាព​ថា ខ្លួន​បាន​លួច​ស្រលាញ់​​តារា​ម្នាក់ ហើយ​បាន​ផ្ញើ​សារ​តាម Instagram ឲ្យ​នាង តែ​នាង​មិន​បាន​តប​វិញ​ឡើយ។ លោក​បន្ថែម​ថា បើ​នាង​យល់​ព្រម​ស្រលាញ់​លោក លោក​អាច​រៀបការ​នៅ​ថ្ងៃ​ស្អែក​តែ​ម្ដង​ក៏​បាន​ដែរ។

Tao បន្ថែម​ថា៖ ខ្ញុំ​អាច​មើល​អ្វី​គ្រប់​យ៉ាង​ពី​នាង​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ។ ខ្ញុំ​ពិត​ជា​ធ្លាប់​គិត​ថា នាង​អាច​ធ្វើ​ជា​មិត្ត​ស្រី​របស់​ខ្ញុំ​ពិត​មែន ខ្ញុំ​ស្រលាញ់​នាង​ តែ​គ្មាន​វិធី​ឡើយ។ ក្រោយ​ពេល​ស៊ើប​ការ​ច្បាស់​លាស់ អ្នក​គាំទ្រ​បាន​រក​ឃើញ​ថា តារា​ស្រី​ដែល​ប្រុស​ស្អាត​នេះ​លួច​ស្រលាញ់​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ IU នោះ​ឡើយ។ ដោយ​មុន​នោះ​ លោក​បាន​ជ្រុល​បង្ហោះ​រូប​របស់​នាង នៅ​លើ​បណ្ដាញ​សង្គម តែ​បាន​លុប​វិញ​យ៉ាង​លឿន។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​នេះ​គឺ​ព្រោះ​មក​ពី​លោក save រូប​របស់​នាង​ច្រើន​ពេក​ក្នុង​ទូរសព្ទ ទើប​ធ្វើ​ឲ្យ​បង្ហោះ​រូប​ច្រឡំ​បែ​បនេះ។

ក្រៅ​ពី​នោះ​ដែរ នៅ​លើ Instagram ក្រៅ​ពី​គណនី​របស់​ក្រុមហ៊ុន Tao គឺ follow តែ IU ម្នាក់​គត់។ នៅ​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​តារា​ប្រុស​រូប​នេះ​មិន​ទាន់​ឆ្លើយ​តប​នឹង​បណ្ដាញ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ខាង​លើ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម