មិន​ចាំ​បាច់​អី​ធំ​ដុំ​អស្ចារ្យ បើ​គេ​ឧស្សាហ៍​សួរ​អ្នក​សំនួរ​នេះ មាន​ន័យ​ថា​អ្នក​យក​បាន​បេះដូង​គេ​បាន​ហើយ

  • 2020-11-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត​ទៅ នៅ​ពេល​មនុស្ស​ប្រុស​ស្រលាញ់​យើង​ពិត​ប្រាកដ មាន​សកម្មភាព​មួយ​ចំនួន មិន​ចាំ​បាច់ធំដុំ​ពេក​នោះ​ទេ ក៏​អាច​បង្ហាញ​ពី​ក្ដី​ស្រលាញ់​បាន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សំនួរ​សាមញ្ញ​ៗ​ដែល​បង្ហាញ​ថា គេ​លង​ស្រលាញ់​អ្នក​មែនទែន​ហើយ។

១. មាន​នឹក​បង​អត់

មនុស្ស​ប្រុស​នៅ​ពេល​ដែល​បាន​ដិតដាម​ជាមួយ​នឹង​មនោសញ្ចេតនារបស់​អ្នក​ហើយ គឺ​គេ​តែង​នឹក​នា​ដល់​អ្នក​ជា​និច្ច ហើយ​គេ​ក៏​ចង់​ដឹង​ដូច​គ្នា​ដែរ​ថា​តើ​យើង​មាន​នឹកនា​គេ​ដែរ​ ឬអត់។ ដូច​នេះ​ហើយ ប្រសិន​បើ​គេ​សួរ​អ្នក​ថា មាន​នឹក​គេ​អត់ គឺ​ឈាន​ចូល​​ដំណាក់​កាល​ដែល ឲ្យ​​តែ​បិទ​ភ្នែក​គឺ​ឃើញ​តែ​អ្នក​ហើយ។

២. អូន​ឯង​ដល់​ផ្ទះ​នៅ

មាន​តែ​អ្នក​ស្រលាញ់ និង​បារម្ភ​ពី​អ្នក​ចេញ​ពី​ចិត្ត​ទេ ទើប​ចង់​ដឹង​ថា​សុខ​ទុក្ខ​របស់​អ្នក​យ៉ាង​ណា។ នៅ​ពេល​ណាត់​ដើរ​លេង​នឹង​គ្នា​ហើយ គេប្រាកដ​ជាចង់​ដឹង​ថា អ្នក​ទៅ​ដល់​ផ្ទះ​ហើយ ឬ​នៅ​។ ការ​សួរ​បែប​នេះ មិន​មែន​កើត​ពី​ការ​មិន​ទុកចិត្ត​នោះ​ទេ តែ​កើត​ឡើង​ពី​ការបារម្ភ។ បើ​គេ​សួរ​អ្នក​បែប​នេះ អាច​ជឿ​ទុក​ចិត្ត​បាន​ថា គឺ​៩០​%​ទៅ​ហើយ​ដែល​ថា គេ​បំភ្លេច​អ្នក​មិន​បាន។

៣. បង​ទៅ​ជាមួយ​អូនឯង​ដែរ​បានអត់

ដូច​គ្នា​នឹង​ចំណុច​ខាង​លើ​ដែរ សកម្មភាព​នេះ​សម្ដែង​ចេញ​មក មិន​មែនមក​ពី​គេ​មិន​ទុក​ចិត្ត​អ្នក​ឡើយ គ្រាន់​តែ​ខ្លាច​ក្រែង​អ្នក​ ទៅ​ណា​មក​ណា​ម្នាក់​​ឯង មិន​សុវត្ថិភាព​ប៉ុណ្ណោះ។ ចំពោះ​មនុស្ស​ដែល​មិន​ស្រលាញ់​យើង​វិញ ទោះ​ជួល​ក៏​គេ​មិន​ចង់​មក​ជាមួយ​​ដែរ។ ហេតុនេះ​ហើយ បើ​ស្នេហា​របស់​អ្នក​ឈាន​ដល់​ដំណាក់​នេះ មាន​ន័យ​ថា អ្នក​ក្ដោប​បេះដូង​គេ​បាន​ទាំង​ស្រុង​ហើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម