បណ្ដាំអ្នកអាយុ៦០ ផ្ញើទៅអ្នកអាយុ៣០៖ កុំវក់នឹងលុយខ្លាំងពេក ព្រោះចូលសង្គ្រោះបន្ទាន់ហើយគ្មានសល់អ្វីឡើយ
- 2020-11-23 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាំអ្នកអាយុ៦០ ផ្ញើទៅអ្នកអាយុ៣០៖ កុំវក់នឹងលុយខ្លាំងពេក ព្រោះចូលសង្គ្រោះបន្ទាន់ហើយគ្មានសល់អ្វីឡើយ
ដល់ទីបញ្ចប់កើតចាស់ឈឺស្លាប់ ជាធម្មជាតិរបស់មនុស្សទៅហើយ។ អ្វីៗក៏នៅតែជារបស់ក្រៅខ្លួន។ ចំណុចខាងក្រោមនេះ គឺជាអ្នកអាយុ៦០ដែលធ្លាប់ឆ្លងកាត់ ចង់ផ្ដាំទៅអ្នកអាយុ៣០ដែលកំពុងវីវក់នឹងការរកលុយរបស់ដល់បាត់បង់ភាពជាខ្លួនឯង។
១. អ្នកចំណាយពេលមួយជីវិតដើម្បីប្រឹងសង្វាត ដល់ទីបញ្ចប់ ថ្ងៃដែលជោគជ័យស្រាប់តែធ្លាក់ខ្លួនឈឺងើបលែងរួចទៅវិញ។ សួរថា អ្វីៗដែលលះបង់នោះ ស័ក្ដិសមឬអត់។ អ្វីៗក៏មិនអាចប្ដូរជាមួយសុខភាពបានដែរ សូមចងចាំថា គ្មានអ្វីមានតម្លៃជាងសុខភាពឡើយ ព្រោះនៅមានសុខភាព អ្វីៗសុទ្ធតែមានសង្ឃឹម។
២. គម្រោងទាំងប៉ុន្មានដែលធ្វើឲ្យអ្នកដាច់បាយ ដាច់ទឹក អត់ដេក អត់ពួន សូមធ្វើការពិចារណាឡើងវិញ។ តើគម្រោងទាំងនេះ កំពុងធ្វើឲ្យអ្នកគ្មានពេលវេលា ឬក៏អ្នកខ្លួនឯងផ្ទាល់មិនចេះបែងចែកពេលវេលាឲ្យច្បាស់លាស់។ ព្រោះធ្វើការ ហើយទទួលបានការសម្រាកមិនគ្រប់ នឹងឆាប់បាក់កម្លាំងខ្លាំងណាស់។
៣. ច្បាប់ធម្មជាតិមួយដែលមិនអាចកែប្រែបាននោះគឺ មានអ្វីគ្រប់យ៉ាងហើយ តែគ្មានសុខភាពនោះ អ្វីៗនឹងវិលមកតួលេខ ០ ទាំងអស់។ សូមកុំប្រថុចញ៉ុចពេក ដល់ថ្នាក់លះបង់អ្វីគ្រប់យ៉ាងដើម្បីរកប្រាក់ ឬនិយាយឲ្យខ្លីគឺប្រញាប់មាន។ ព្រោះយើងអាចរកតាមសម្រួល ដោយគេតែងថា យូរប៉ុណ្ណាមិនសំខាន់ ឲ្យតែដល់គោលដៅដូចគ្នា។
៤. កើតចាស់ឈឺស្លាប់ គឺជារឿងមួយដែលគ្មានអ្នកណាអាចជៀសបានទាំងអស់។ កុំពឺតដល់ថ្នាក់ ដល់ថ្ងៃចូលសង្គ្រោះបន្ទាន់ ត្រូវដាក់អុកស៊ីសែនហើយទើបស្ដាយនោះ។ នៅពេលនោះ ទោះបីជាអ្នកកំពុងឈរនៅលើភ្នំលុយ ក៏អ្នកមិនអាចបង្វិលពេលវេលាឲ្យថយក្រោយបានដែរ។ រកលុយធ្វើអ្វី ប្រសិនបើមិនមានពេលដើម្បីប្រើប្រាស់វាផង៕