មេរៀនអំពីការឈឺចាប់ សម្រាប់អ្នកបែកបាក់ស្នេហា

  • 2020-11-20 07:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំតែងតែគិតថាខ្ញុំអាចកែប្រែមនុស្សម្នាក់ដែលខ្លួនស្រលាញ់ប្រៀបបានដូចជាលាងដៃ ប៉ុន្តែវាខុសស្រលៈពីអ្វីដែលខ្ញុំគិត និងប្រាថ្នា។ ខ្ញុំគិតថាពួកយើងអាចជួយគ្នាលាងសំអាតស្នាមប្រឡាក់របស់ពួកយើងពីអតីតកាលបាន ហើយអាចរួមគ្នាចាប់ផ្តើមឆាកជីវិតដ៏ស្រស់បំព្រងសារជាថ្មីជាមួយគ្នា តែអ្វីៗមិនអាចបានដូចដែលខ្ញុំចង់នោះឡើយ។

ខ្ញុំមិនដែលគិតថាវាអាចធ្វើឲ្យខ្ញុំយំដោយងាយស្រួលបែបនេះទេ ហើយក៏មិនដែលគិតថាខ្ញុំត្រូវងូតទឹកភ្នែកខ្លួនឯងសោះ ប៉ុន្តែវានូវតែមិនអាចលាងជម្រៈភាពសោកសៅ និងការឈឺចាប់ដែលខ្ញុំទទួលពីអ្នកបានឡើយ។ គិតថាតើវាមានអារម្មណ៍យ៉ាងណានៅពេលអាចរស់រានឡើងវិញ មានជីវិតសារជាថ្មី និងអាចចេញពីការលិចលង់ដ៏សែនជ្រៅនៃការឈឺចាប់នេះបាន។

ពេលខ្លះគិតថារឿងទាំងនោះវាមិនអាចកើតឡើងទេ ហើយខ្ញុំឆ្ងល់ថាតើវាអាចទៅរួចទេបើសិនជាខ្ញុំ អ្នក ឬក៏ពួកយើងទាំងពីរអាចជួសជុលបានរាល់ការប៉ះទង្គិចប្រេះស្រាំនេះ ។ តើវាមានអារម្មណ៍យ៉ាងម៉េចដែរ នៅពេលដឹងថាភាគីម្ខាងទៀតមានការឈឺចាប់ដែរ ប៉ុន្តែដឹងថាអ្នកនោះតែងតែអាចត្រលប់មកវិញបាននៅពេលដែលគេវង្វេង។

មុនពេលដែលគាត់ធ្វើបាបចិត្តខ្ញុំ ខ្ញុំធ្លាប់ជាមនុស្សដែលគាត់ចូលចិត្តជាងគេ ​ជាអ្នកដែលគាត់គិតថាគាត់មិនអាចខឹងបាន អ្នកដែលគាត់មិនអាចរស់នៅដោយគ្មានបាន ហើយជាអ្នកដែលគាត់តែងតែជ្រើសរើសនិងស្បថស្បែរថាគាត់តែងតែចង់បានម្នាក់គត់។ រហូតដល់ថ្ងៃមួយដែលខ្ញុំភ្លឺភ្នែកថា ខ្ញុំមិនមែនជាម្នាក់នោះទេ។

ខ្ញុំនៅតែរង់ចាំ ផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯង ដែលធ្វើឲ្យកាន់តែឈឺចាប់ រហូតដល់ថ្ងៃដែលគាត់ប្រែក្រឡាស់ ថ្ងៃដែលគាត់បានជ្រើសរើសអ្នកផ្សេង ថ្ងៃដែលអ្នកផ្សេងបានជុំនួសកន្លែងខ្ញុំ និងរហូតដល់ថ្ងៃដែលខ្ញុំដឹងច្បាស់ថាវាគឺជាការកុហក ជាពាក្យលួងលោមតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំវិញនៅតែរងចាំ នៅតែសង្ឃឹម និងនៅតែគិតថាថ្ងៃមួយគាត់នឹងចងចាំអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានផ្តល់ឲ្យគាត់ ចាំពីការយកចិត្តទុកដាក់របស់ខ្ញុំទៅលើគាត់ និងក្តីស្រឡាញ់ចំពោះគាត់ តែគាត់វិញមើលមិនឃើញពីការឈឺចាប់របស់ខ្ញុំឡើយ ហើយទៅគ្មានថ្ងៃវិលវិញ។

ដូច្នេះតើអ្វីជាការផ្លាស់ប្តូរ? គាត់បានជួបនរណាម្នាក់ដែលគាត់អាចពឹងផ្អែកបាន? ជានរណាម្នាក់ដែលដឹងពីរបៀបដើម្បីចេញពីភាពងងឹតដោយខ្លួនឯងដោយមិនបាច់មានអ្នកណាជួយ ឬនរណាម្នាក់ដែលមិនចេះរអូ៊ររទាំ អ្នកដែលធ្វើឲ្យគាត់សើច មិនមែនកើតទុក្ខ អ្នកដែលគាត់អាចចាត់ទុកថាជាដៃគូជីវិតបាន?

ខ្ញុំតែងតែសង្ឃឹមថាគាត់នឹងដឹងអំពីការឈឺចាប់របស់ខ្ញុំ ជួសជុលការបែកបាក់ប្រេះស្រាំនេះ ផ្តល់សុវត្ថិភាពក្នុងអំឡុងពេលដែលខ្ញុំមិនអាចមើលឃើញពីតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំបាន និងជួយសង្រ្គោះខ្ញុំនៅពេលខ្ញុំមិនអាចជួយខ្លួនឯង។ ប៉ុន្តែខ្ញុំមិនអាចបង្ខំឲ្យគាត់ស្រឡាញ់ខ្ញុំបានទេ មិនអាចបង្ខំនរណាម្នាក់បានឡើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយគាត់នឹងដឹងខ្លួនថាគាត់ជាអ្នកណា គាត់នឹងដឹងខ្លួននូវទង្វើ និងការជ្រើសរើសរបស់គាត់។ ខ្ញុំប្រហែលជាឈឺចាប់ជិតស្លាប់ឥលូវនេះ ប៉ុន្តែខ្ញុំនឹងបានល្អប្រសើរជាងគាត់នៅពេលក្រោយ ព្រោះគាត់នឹងចងចាំជានិច្ចនូវពាក្យថា "ស្តាយក្រោយ"

រូបភាព៖ Pinterest

អានបន្ត៖

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម