មនុស្សស្រី បើមានតែ ៣ ចំនុចនេះប្រាកដជាស្រស់ស្អាតខ្លាំងក្នុងក្រសែភ្នែកអ្នកដទៃ

  • 2020-11-19 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពស្រស់ស្អាតរបស់មនុស្សស្រី មិនមែនស្ថិតនៅលើតែសម្រស់ខាងក្រៅមួយមុខនោះទេ ចំនុចទាំង ៣ នេះហើយដែលអាចធ្វើគេបាក់ចិត្តស្រលាញ់ទាំងមិនដឹងខ្លួន៖

១. ចេះស្លៀកមមពាក់អោយសាកសមនឹងដឹងខ្លួន

រូបរាងសម្បកខាងក្រៅនេះជាអ្វីដែលទាក់ ភ្នែកអ្នកផងមុនគេ តែក៏មិនចាំបាច់ទាល់តែមានរាងស្អាត ដងខ្លួនដូចតារាម៉ូឌែលនោះទេ ទើបអាចក្លាយជាមនុស្សស្រីដែលស្អាតក្នុងក្រសែភ្នែកអ្នកផងនោះ។ ការដែលចេះស្លៀកពាក់អោយបានត្រឹមត្រូវបែបនេះក៏អោយខ្លួនឯងនេះមានសំណាងល្អ ព្រមទាំងបង្កើនទំនុកចិត្តអោយខ្លួនឯងបានមួយកម្រិតថែមទៀតផង។

២. ចេះដឹងទុក្ខធុរៈគេ

ស្នេហាបែបមនុស្សធំវាអាចនឹងខុសប្លែកពីការដែលអ្នកទាក់ទងគ្នា កាលពីក្មេងបន្តិច ព្រោះថាពេលចាស់ទុំរៀងខ្លួននេះក៏មានភារៈកិច្ច ការងារដែលទាមទារអោយមានការយកចិត្តទុកដាក់ជាមួយ ហេតុដូចនេះស្នេហា មិនគួរជាសម្ពាធដោយឡែកមួយទៀតដែលគេត្រូវតែអន់ធន់ជាមួយនោះទេ។ មនុស្សស្រីដែលស្រស់ស្អាតក្នុងក្រសែភ្នែកដៃគូខ្លួន ប្រាកដជាព្យាយាមយល់ពិអារម្មណ៏ និង ទុក្ខលំបាករបស់គេជាមិនខាន។

៣. អោយគេមានអារម្មណ៏ថាអ្នកត្រូវការគេ

មនុស្សប្រុសនរណា ក៏ដូចនរណាដែរ តែងតែត្រូវការអារម្មណ៏ដែលថាខ្លួនជាមនុស្សដែលខ្លាំងក្លា ជាពិសេសនៅមុខមនុស្សដែលខ្លួនស្រលាញ់នេះតែម្ដង ហេតុនេះម្ដងកាល អ្នកគូរតែធ្វើអោយគេមានអារម្មណ៏ថា គេជាបុរសជិះសេះសក្នុងជីវិតអ្នក ដើម្បីអោយទំនាក់ទំនងអ្នកនឹងគេកាន់តែរឹងមាំឡើង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម