រោមក្ងោកដែលអ្នកពេញចិត្តជាងគេ អាចបង្ហាញពីរឿងដែលធ្វើអោយអ្នកសប្បាយចិត្តបំផុត

  • 2020-11-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជម្រើសដែលអ្នកជ្រើសរើសអាចបង្ហើបប្រាប់បានថា ក្នុងពេលនេះសេចក្ដីសុខអ្នកស្ថិតនៅលើអ្វី៖

រោម A

សេចក្ដីសុខធំបំផុតសម្រាប់អ្នកនៅក្នុងពេលនេះ គឺបានមកពីរឿងដែលកើតឡើងមកលើអ្នកក្នុងពេលថ្មីៗនេះ។ ពេលខ្លះសេចក្តីសុខពិតប្រាកដអាចនឹងមិននៅឆ្ងាយពីអ្នកនោះទេ សាកចាប់អារម្មណ៏ពីរឿងជុំវិញខ្លួនអ្នកមើល ព្រោះថាអ្នកអាចនឹងសម្រេចគោលបំណងក្នុងជីវតជាច្រើនមកហើយ តែមិនដែលធ្លាប់សរសើរខ្លួនឯង ថាដើរមកបានឆ្ងាយហើយ តស៊ូនឿយហត់ក៏ខ្លាំងក្លាណាស់ដែរ ល្មមដល់ពេលឈប់បន្តិចដើម្បីសរសើរខ្លួនឯងបន្តិចហើយ។

រោម B

អ្នកអាចនឹងកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់មួយនៅក្នុងជីវិតអ្នក ដល់ពេលដែលអ្នកចាកចេញពីកន្លែងដែលធ្លាប់តែផ្ដល់អារម្មណ៏សុវត្ថិភាព កក់ក្ដៅប្រៀបដូចជាផ្ទះ ដើម្បីបន្តដំណើរឆ្ពោះទៅរកគោលដៅថ្មីមួយទៀត។ វាអាចជាការទៅលេងកំសាន្តកន្លែងដែលអ្នកប្រាថ្នាជាយូរមកហើយ ការងាររកស៊ីថ្មី ផ្លាស់ប្ដូរផ្ទះថ្មី។ ពេលនេះជាពេលវេលាដ៏សក្តិសមបំផុតហើយ គួរតែក្ដោបក្ដាប់កុំអោយរបូតពីដៃអោយសោះ។

រោម C

បើជាអ្នកពេញចិត្តរោមនេះជាងគេ នេះជាសារពីអ្នកដែលចាំថែរក្សាអ្នកកន្លងមក គាត់ចង់អោយអ្នកដឹងថា ទោះជាមានរឿងអ្វីក៏អ្នកមិនឆ្លងកាត់រឿងរ៉ាវនោះតែម្នាក់ឯងនោះដែរ មិនថាជាហេតុផលអ្វីនោះទេ សំណាងក៏ស្ថិតនៅខាងអ្នកជានិច្ច។ ពេលខ្លះអ្នកអាចនឹងជួបឧបសគ្គ និង ទុក្ខលំបាកខ្លះក៏ពិតមែន តែរឿងរ៉ាវទាំងនេះហើយ ជាអ្នកដែលបង្រៀនអ្នកអោយកាន់តែរឹងមាំឡើង។ ហេតុនេះហើយ អ្នកអាចបំពេញសេចក្ដីសុខអោយខ្លួនឯងបាន ដោយការបោះបង់ចោលនូវការខឹងសម្បារ និង គុំគួនពីក្នុងចិត្ត។

រោម D

បើនិយាយពីរឿងថាគិតអ្វីប្លែកៗ ទុកចិត្តលើអ្នកចុះ។ តែពេលខ្លះ អ្នកមិនអាចការប្រើប្រាស់ការស្រមើស្រម៉ៃទាំងនោះមកគិតគូរ និង សម្រេចពីរឿងរ៉ាងជីវិត និង វាសនាខ្លួនឯងនោះដែរ។ អ្នកអាចនឹងអោយឱកាសល្អៗជាច្រើន របូតពីដៃទៅក៏ព្រោះតែមិនបានផ្ចិតផ្ចង់ និង ធ្វើវាអោយអស់ពីចិត្ត។ តាមធម្មតាអ្នកជាមនុស្សដែលមានសមត្ថភាពណាស់ ហើយក៏មានភាពវៃឆ្លាតថែមទៀត។ អ្នកប្រាកដជាអាចសប្បាយចិត្តជាងមុនច្រើន បើសិនជាអាចយកសមត្ថភាពដែលលាក់ទុកជាយូរនោះ មកប្រើប្រាស់អោយបានត្រឹមត្រូវនោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម