សាកឆ្លើយសំនួរដើម្បីដឹងថា អ្នក Lonely ទៀតអត់ ឬមានអ្នកស្រលាញ់ក្នុងឆ្នាំ២០២១?

  • 2020-11-16 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តោះ ​សាក​ល្បង​រើស​យក​​​​​រវាង​ឃ្លា A ​ឬ B ​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ។ ​បន្ទាប់​មក ផ្ទៀង​ចម្លើយ​នៅ​ខាង​​ក្រោម ​ដើម្បី​ដឹង​ថា ​អ្នក​​នៅ​ Single ទៀត​ឬទេ? ​ឬ​មាន​ស្នេហា ដោយ​ទទួល​បាន​កាដូ​ពី​ទេវតា​ជា​រទេះ​ឈើ​មួយ? ​នៅ​ក្នុង​ឆ្នាំ​២០២១ ​ខាង​មុខ​នេះ​។

​A : ខ្ញុំ​លួច​ស្រលាញ់​មនុស្ស​ម្នាក់ ​តែ​គេ​បែរ​ជា​ស្អប់​ខ្ញុំ​ទៅ​វិញ

B : ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ម្នាក់​កំពុង​លួច Crsuh ​លើ​ខ្ញុំ ​តែ​ខ្ញុំ​បែរ​ជា​គ្មាន​អារម្មណ៍​ស្រលាញ់​ចំពោះ​គេ​ទៅ​វិញ

ចម្លើយ A :

​អប​អសាទរ​ផង! ​អ្នក​នឹង​​ទទួល​បាន​ស្នេហា​​នៅ​ឆ្នាំ ​២០២១

​នៅ​​ឆ្នាំ​ខាង​មុ​ខ​នេះ ​អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​របស់​អ្នក​​រំភើប​ញាប់​ញ័រ។ ​អ្នក​និង​រូប​គេ ​​ចាប់​ផ្តើម​ស្រលាញ់​គ្នា​ ​ព្រម​ទាំង​កសាង​អនុស្សាវរីយ៍​ស្នេហា​ជាមួយ​គ្នា​ពេញ​មួយ​ឆ្នាំ។ ​​អ្នក​​ថែម​ទាំង​ទទួល​បាន រង្វាន់​​ទេវតា ​គឺ​រទេះ​​ឈើ​មួយ​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ។ ​​អ្នក​ពិត​ជា​សំណាង​ពេក​ហើយ ​នៅ​ក្នុង​ឆ្នាំ​២០២១ ​ខាង​មុខ​នេះ។

​ចម្លើយ B :

​ថ្វី​ដ្បិត​ឯកា​បន្តិច ​តែ​កុំ​អាល​ទាន់​អស់​សង្ឃឹម!!!

២០២១ ​គឺ​ជា​​​ឆ្នាំ​សម្រាប់​អ្នក​ផ្តោត​លើ​ការ​អភិវឌ្ឍ​ខ្លួន​ឯង​យ៉ាង​អស្ចារ្យ។ ​អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​លើ​ខ្លួន​ឯង គ្រួសារ ​និង​មិត្ត​ភក្កិ​ផង​ដែរ។ ​ទោះ​បី​ជា​​ពេល​ខ្លះ ​អ្នក​មាន​អារម្មណ៍​ថា​ឯកា ឬ​សោក​សៅ​បន្តិច​ក៏​ដោយ ​តែ​អ្នក​​ត្រូវ​ដឹង​ថា ​ដរាប​ណា​ពេល​វេលា​សក្កិសម​មក​ដល់ ​អ្នក​នឹង​លែង​កើត​ទុក្ខ​បន្ត​ទៀត ​ហើយ​ពេល​វេលា​ដ៏​រីក​រាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នឹង​ចាប់​ផ្តើម​​ក្នុង​​ពេល​បច្ចុប្បន្ន​នេះ​៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម