កម្មវិធី “ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ” ជាផ្នែកមួយដ៏សំខាន់ឈានទៅរករបៀបរស់នៅប្រកបដោយភាពរីករាយ

  • 2020-11-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្ពុជាជាប្រទេសដែលមានភាពសម្បូរបែប និងទាក់ទាញ ហើយក៏ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នា តែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ជីវភាពរស់នៅរបស់ពួកគាត់ក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្សារទំនើប និងភោជនីយដ្ឋានជាច្រើនក៏កំពុងតែរីកដុះដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ ប្រជាជនភាគច្រើនរីករាយនឹងជីវិតរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ដោយពួកគាត់ប្រើប្រាស់បណ្តាញសង្គមដើម្បីទំនាក់ទំនងគ្នា ចូលចិត្តប្រើប្រាស់ផលិតផលប្រណីតៗ ញ៉ាំអាហារនៅខាងក្រៅ និងចូលចិត្តសាកល្បងចំណីអាហារប្លែកៗជាច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

សព្វថ្ងៃនេះ ប្រជាជនយើងមានជម្រើសច្រើនក្នុងការញ៉ាំចំណីអាហារនានា។ ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ចំណីអាហារទាំងអស់នោះសុទ្ធតែល្អចំពោះសុខភាពនោះទេ។ អាហារខ្លះមានផ្ទុកជាតិស្ករខ្ពស់ ខណៈអាហារផ្សេងទៀតជាពិសេសអាហារបែបបំពង ឬចៀន មានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។ ការញ៉ាំអាហារនៅខាងក្រៅ ឬក៏ខ្ចប់យកទៅផ្ទះ ភាគច្រើនមិនមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ បានគ្រប់គ្រាន់ ដែលរាងកាយរបស់យើងត្រូវការនោះទេ។

ការធ្វើឱ្យជីវិតរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយ មិនមែនជារឿងងាយស្រួលឡើយ។ ភាពមមាញឹកនៃការងាររបស់ប្រជាជនយើង ជាហេតុនាំឱ្យពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងចំណុចផ្សេងទៀត អាចបណ្តាលមកពី ខ្វះការតាំងចិត្តខ្ពស់ ឬក៏មានអារម្មណ៍ថាហត់នឿយពីការងារក៏ថាបាន។ ទម្លាប់ល្អរបស់យើងរាល់ថ្ងៃ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងគុណភាពនៃជីវិត ។

ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព យើងចាំបាច់ត្រូវបង្កើតទម្លាប់ថ្មីដោយបញ្ចូលនូវការហាត់ប្រាណឱ្យបានទៀងទាត់ ញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងកំណត់បរិមាណជាតិខ្លាញ់ ស្ករ និងអំបិល។ ទាំងអស់នេះនឹងនាំឱ្យយើងទទួលបាននូវសុខភាពល្អ។

អាហារូបត្ថម្ភល្អគួបផ្សំនឹងសកម្មភាពរាងកាយ ពោលគឺការហាត់ប្រាណ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យជីវិតរស់នៅប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។ រាងកាយរបស់យើងអាចទទួលបានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការជាចាំបាច់ដើម្បីទ្រទ្រង់ប្រព័ន្ធរាងកាយ ហើយរឹតតែមានសារសំខាន់បំផុតសម្រាប់សុខភាព និងការលូតលាស់របស់កុមារ។

ណេសត្លេ បាននឹងកំពុងផ្តល់ជូនអតិថិជននូវផលិតផលដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ជាច្រើនមានដូចជា៖ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និងម៉េកគី ជាដើម។ ផលិតផលទាំងអស់នោះសុទ្ធសឹងតែជាផលិតផលដែលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ និងជាប្រភពអាហាដ៏សំខាន់ដែលផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារម្នាក់ៗគ្រប់ជំនាន់ ពីក្រុមហ៊ុនណេសត្លេអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។

ថ្មីៗនេះ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី «ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ» ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០នេះ។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃនៅតាមផ្សារនានាទូទាំងប្រទេស ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ។

កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឱ្យបានល្អបរិបូរណ៍។

សុខភាព និងសុខុមាលភាព គឺជាទ្រព្យសម្បត្តិមហាសាលរបស់យើងម្នាក់ៗ។ ដូច្នេះ សូមចូលរួមក្នុងកម្មវិធីណេសត្លេ សុខភាពល្អ ផ្ទះរីករាយ នៅថ្ងៃនេះទាំងអស់គ្នា ដើម្បីបានភ្លក្សផលិតផលដែលមានសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសទទួលបាននូវគន្លឹះសំខាន់ៗ ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងកាន់តែប្រសើរ និងមានសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទពេញនិយម