បានចង្កេះអង្ក្រង ក្បាលពោះរាបស្មើ ត្រឹមចំណាយពេល១ខែ

  • 2020-11-16 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ប្រសិន​បើ​អ្នក​គ្មាន​ទំនុក​ចិត្ត​លើ​រូប​រាង​ខ្លួន​ឯង ពិសេស​ចង្កេះ​របស់​អ្នក ​នោះ​អ្នក​អាច​រៀន​​របៀប​ហាត់​ប្រាណ​ទាំង​៥​វិធី ​ងាយ​ៗ​ខាង​ក្រោម។ គ្រាន់​តែ​អត់​ធ្មត់​រយៈ​ពេ​ល​៣០​​ថ្ងៃ ​លទ្ធផល​នឹង​ទទួល​បាន​យ៉ាង​ពិត​ប្រាកដ។

លំហាត់​ប្រាណ​ទី​១

  • ​ដាក់​ដៃ​មួយ​នៅ​ក្រោម​ក្បាល ហើយ​ដៃ​មួយ​ទៀត​នៅ​​ខាង​មុខ (​ដូច​រូប​)។ ​ជើង​ត្រូត​លើ​គ្នា​ហើយ​ជង្គង់​ដាក់​រាង​កោង​បន្តិច។ ​បន្ទាប់​មក ​លើក​ក្បាល​ជង្គង់​​យឺត​ៗ ដោយ​រក្សា​គម្លាត​ជើង​របស់​អ្នក។

  • ​នៅ​ពេល​ហាត់​ចលនា​នេះ ​​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​រក្សា​​ទី​តាំង​ក​និង​ប្តូរ​ចលនា​​ត្រគាក ដើម្បី​ជួយ​ឲ្យ​មាន​ឥទ្ធិពល​ល្អ​បំ​ផុត​លើ​សាច់​ដុំ​ពោះ។

  • ​ផ្លាស់​ប្តូរ​មក​ជ្រុង​ម្ខាង​ទៀត ចំនួន ១៥ -​២០ ​ដង ​ / ជ្រុង

លំហាត់​ប្រាណ​ទី​២

​- ដាក់​ដៃ​​មួយ​​ដោយ​ប្រើ​កែង​ដៃ​ទ្រ​រាង​កាយ ហើយ​ដៃ​មួយ​ទៀត​ច្រត់​ចង្កេះ។ ចំណែក​ជើង​ដាក់​ឲ្យ​ត្រង់ បន្ទាប់​មក​ធ្វើ​ចលនា​ចុះ​ឡើង​ៗ (​ដូច​រូប​)

  • ខណៈ​ពេល​ធ្វើ​លំហាត់​ប្រាណ​នេះ ​ត្រូវ​រក្សា​ខ្នង​ឲ្យ​ត្រង់

  • ​ផ្លាស់​ប្តូរ​ទៅ​ជ្រុង​ម្ខាង​ទៀត ​ចំនួន ​១២ -​១៥ ដង / ​ជ្រុង

​លំហាត់​ប្រាណ​ទី​៣

  • ​ដាក់​ដៃ​មួយ​លើ​កម្រាល​ដោយ​ប្រើ​កែង​ដៃ​ទ្រ​រាង​កាយ រួច​ដាក់​ជើង​ទាំង​២​ឲ្យ​ត្រង់​រួម​ទាំង​ខ្នង​ផង​ដែរ។ ​​ចំនែក​ដៃ​មួយ​ទៀត លើក​ចុះ​ឡើង (​ដូច​រូប​)

  • ​ផ្លាស់​ប្តូរ​​ទៅ​ជ្រុង​ម្ខាង​ទៀត ចំនួន​១២​ដង / ​ជ្រុង

​​​លំហាត់​ប្រាណ​ទី​៤

-ដាក់​ដៃ​ទាំង​២​លើ​កម្រាល ហើយ​ជើង​ទាំង​ពីរ​ដាក់​ចុះ​ក្រោម​បន្តិច ​រួច​រុញ​ទៅ​លើ​និង​ក្រោម​យឺត​ៗ (ដូច​រូប)។

  • រក្សា​ចល​នា​​​ទី​តាំង​បែប​នេះ ​២ -៣ ​វិនាទី ដើម្បី​ជម្រុញ​ដល់​សាច់​ដុំ​ពោះ​និង​ត្រគាក​ឲ្យ​រឹង​មាំ​ល្អ​។

  • ​ពេល​ធ្វើ​លំហាត់​ប្រាណ​នេះ ​ត្រូវ​ព្យាយាម​ដាក់​ខ្នង​ឲ្យ​ត្រង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

  • ​​ចលនា​នេះ ​​ត្រូវ​ធ្វើ​ចំនួន ១៥ -​២០ ដង

​លំហាត់​ប្រាណ​​ទី៥

  • ​ចាប់​ផ្តើម​ដោយ​ការ​អង្គុយ​លើ​កម្រាល​ព្រំ ដោយ​យក​ដៃ​ដាក់​ក្រោម​ក្បាល​ជង្គង់ រួច​ធ្វើ​ចលនា​គូទ​ដោយ​ឲ្យ​ជើង​ទាំង​២​បះ​ឡើង​ទៅ​លើ។

  • ​ពេល​រុញ​ជើង​ឡើង​លើ ​ត្រូវ​ឲ្យ​ខ្នង​ដល់​កម្រាល​ និង​ប្រឹង​យក​ស្មា​របស់​អ្នក​ផ្អៀង​យឺត​ៗ

  • ​ធ្វើ​បែ​បនេះ ​ចំនួន ១០ -​១៥ ដង

ចំពោះ​លំហាត់​ប្រាណ​នេះ ​មិន​សូវ​ចំណាយ​រយៈ​ពេល​យូរ​ច្រើន​ឡើយ។ ​អ្នក​ក៏​អាច​ហាត់​លើ​សាឡុង ឬ​លើ​គ្រែ​រាល់​ពេល​ព្រឹក ​បន្ទាប់​ពី​ក្រោក​ពី​គេង​ ។ ​នៅ​ពេល​អ្នក​ព្យាយាម​ហ្វឹក​ហាត់​ ត្រឹម​រយៈ​ពេល ​៣០​ថ្ងៃ ​នោះ​នឹង​ទទួល​បាន​លទ្ធផល​ជា​​ទី​គាប់​ចិត្ត៕​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម