មនុស្សស្រីដែលកើតចំថ្ងៃទាំង ៣ នេះ មានសំណាងរឿងស្វាមី និង កូនចៅជាខ្លាំង

  • 2020-11-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមក្បួនហោរាសាស្រ្ត មនុស្សស្រីដែលកើតចំថ្ងៃទាំង ៣ នេះមិនត្រឹមតែមានភ័ព្វសំណាងរឿងទ្រព្យសម្បត្តិនោះទេ ឯរឿងប្ដីសី និង កូនចៅ ក៏សំណាងជាខ្លាំងថែមទៀត៖

ថ្ងៃទី ៨

មនុស្សស្រីដែលកើតចំថ្ងៃនេះភាគច្រើនជាមនុស្សដែលម៉ត់ចត់ និង មានច្បាប់ទម្លាប់ល្អ។ ទោះជាពេលខ្លះរាងឆេវឆាវមិនសូវជាចេះទប់អារម្មណ៏ពិតមែន តែភាគច្រើនគាត់ជាមនុស្សដែលមានសន្តានចិត្តល្អ ហើយមានសំណាងរឿងលុយកាក់ និង របររកស៊ីយ៉ាងខ្លាំង។ បើប្រកបរបររកស៊ីក៏មានអតិថិជនច្រើនមិនដាច់ បើសិនជាធ្វើការក៏បានក្លាយជាមេគេ ហើយឡើងដំណែងដូចឡើងកាំជណ្ដើអញ្ចឹងដែរ។ មនុស្សប្រុសដែលបានមនុស្សស្រីដែលកើតចំថ្ងៃនេះជាភរិយា អាចជួយក្នុងការសម្រេចចិត្តតូចធំក្នុងផ្ទះ។ ពេលរៀបការដំបូងៗ អាចនឹងមានការទាស់ទែងគ្នាច្រើន ព្រោះតែនៅខ្ចីគំនិតដូចគ្នា មិនសូវជាមានការអត់អោន។

ថ្ងៃទី ១៦

ភាគច្រើនមនុស្សស្រីដែលកើតចំថ្ងៃនេះជាមនុស្សដែលមានសំណាងពីកំណើត។ ពួកគេជាមនុស្សដែលចេះជួយយកអាសារមនុស្សជុំវិញខ្លួន ដោយមិនចង់បានអ្វីតបស្នងមកវិញនោះទេ ថែមទាំងជាមនុស្សចិត្តធ្ងន់ ចំណាប់ខាងការងារផ្ទះ និិង មើលថែកូនចៅ។ ទោះជាមិនសូវសំណាងពីក្មេងមកក្ដី ក្រោយពេលរៀបការរួច យីអ៊ុនក៏ឡើងស្រឺតៗ ហើយក៏កាន់តែមានសំណាងថែមទៀតពេលមានបុត្រ។

ថ្ងៃទី ២២

បើនិយាយពីរឿងសំណាង មិនអាចរំលងមនុស្សស្រីដែលកើតចំថ្ងៃទី ២២ បាននោះទេ។ អ្នកដែលកើតចំថ្ងៃនេះភាគច្រើនជាមនុស្សដែលមិនចូលចិត្តសន្សំរឿងច្រើន អោយតែបានស្រុះស្រួលគ្នា ក៏សុខចិត្តធ្វើជាអ្នកខុស។ ពេលមានគ្រួសារក៏ត្រូវបានគ្រួសារខាងក្ដីស្រលាញ់យ៉ាងខ្លាំង ជាពិសេសគឺម្ដាយក្មេកតែម្ដង។ មិនត្រឹមតែមានសំណាងរឿងគ្រូសារនោះទេ រឿងលុយកាក់វិញក៏សំណាងមិនចាញ់គ្នានោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម