ក្នុង​រឿង​មង្គលការ​ បើ​មនុស្សស្រីយល់ព្រមនឹងរឿងទាំងនេះគឺកំពុង​សម្លាប់អាពាហ៍ពិពាហ៍របស់ខ្លួនឯងហើយ

  • 2020-12-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជា​ច្រើន​តែងតែ​គិត​ថា​ឲ្យ​តែ​ពលី លះបង់​គឺ​នឹង​ជួយ​​ឲ្យ​ស្នេហា​រឹង​មាំ​ តែ​គេ​មិន​បាន​ដឹង​ឡើយ​ថា​ រឿង​ទាំង​នេះ​ហើយ ដែល​រួម​ដៃ​សម្លាប់​មនោសញ្ចេតនា​របស់​ខ្លួនពេល​ណា​មិន​ដឹង។ ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​ទាំង​ឡាយ ដែល​ហ៊ាន​តែ​មនុស្ស​ស្រី​ព្រម​ទទួល​យក គឺ​ដឹង​តែ​ជីវិត​ប្ដី​ប្រពន្ធ​នៅ​មិន​បាន​យូរ​ទេ។

១. ឲ្យ​គ្រួសារ​ខាង​ប្ដី ជ្រៀតជ្រែក​រឿង​ប្ដី​ប្រពន្ធ​ជ្រៅ​ពេក

គ្រួសារ​ខាង​ប្ដី យក​ចិត្ត​ទុក​ដាក់​នឹង​ប្ដី​ប្រពន្ធ​អ្នក គឺ​ជា​រឿង​ល្អ ត្បិត​គាត់​ចាស់​ទុំ​អាច​ចេះដឹង​បាន​ច្រើនជាង ដែល​ពេល​ខ្លះ​គាត់​អាច​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ឲ្យ​យើង។ ប៉ុន្តែ​ប្រសិន​បើ​ដល់​ថ្នាក់​ដែល​ សូម្បី​តែ​ចំនួន​កូន កន្លែង​រស់​នៅ ក៏ដូច​ជា​គ្រប់​ការ​សម្រេច​ចិត្ត​ទាំង​អស់ សុទ្ធ​តែ​គ្រួសារ​ខាង​ប្ដី​​ជា​អ្នក​សម្រេច​ឲ្យ​អ្នក​នោះ គឺ​លើស​លុប​ហើយ។ សុភមង្គល​របស់​យើង គឺ​មិន​អាច​បណ្ដាល​ឲ្យ​គេ​សម្រេច​ឲ្យ​យើង​នោះ​ទេ។

២. ខាង​ប្ដី​មើល​ងាយ​ខាង​ប្រពន្ធ

រៀបការ​នឹង​គ្នា តែ​ឋានៈ និង​ទ្រព្យ​សម្បត្តិ​របស់​ប្ដី​ប្រពន្ធ​មួយ​ចំនួន​ពេល​ខ្លះ​គឺ​មិន​សមាមាត្រ​នឹង​គ្នា​ឡើយ។ អាស្រ័យហេតុនេះហើយ ការ​ដែល​ខាង​ប្ដី​មើល​ងាយ​ខាង​ប្រពន្ធ​នៅ​តែ​កើត​ឡើង​ជា​រឿយៗ។ ទោះ​មិន​និយាយ​ត្រង់​ៗ​ក៏​ដោយ តែ​គេ​ក៏​នឹង​បញ្ឈិតបញ្ឈៀង​ថា​យើង ស៊ី​ខ្សែ​លើ​កូន​ប្រុស​គេ​ជា​ដើម។ បើ​ប៉ះ​ខាង​ប្ដី​ចិត្ត​បុណ្យ​ មិន​​គិត​ច្រើន​មិន​អី​ទេ តែ​បើ​ប៉ះ​អ្នក​ចិត្ត​ខ្មៅវិញ​ ជីវិត​អាពាហ៍ពិពាហ៍​ប្រាកដ​ជា​មិន​ស្ងប់​ឡើយ។

៣. ប្ដី​ជា​មនុស្ស​ហិង្សា

គេ​ថា មនុស្ស​ប្រុស​សាវ៉ា​គ្រាំ​ចិត្ត តែ​បើ​អ្នក​មាន​ប្ដី​ហិង្សា​វិញ អ្នក​ប្រាកដ​ជា​គ្រាំ​ខ្លួន​មិន​ខាន។ ទាំង​ប្ដី​សាវា និង​ប្ដី​ហិង្សា គឺ​សុទ្ធ​តែ​មិន​អាច​ទទួល​យក​បាន​ទាំង​អស់។ ទោះ​គេ​មាន សង្ហា​យ៉ាង​ណា ក៏​អ្នក​មិន​គួរ​ទទួល​យក​គេ​ចូល​ក្នុង​ជីវិត​ឡើយ។ ទោះ​គេ​ស្រលាញ់​អ្នក​​យ៉ាង​ណា ប៉ុន្តែ​បើ​គេ​មាន​ចិត្ត​ហិង្សា នោះ​យូរ​ម្ដង គេ​វាយ​ធ្វើ​បាប​អ្នក​ជា​មិន​ខាន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម