រូបដែលអ្នកឃើញមុនគេ នឹងបង្ហាញប្រាប់អ្នកពីរឿងល្អដែលប្រុងនឹងចូលមកក្នុងជីវិតអ្នកបាន

  • 2020-11-13 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ពេល​ងា​ក​មើល​រូប​ខាង​ក្រោម​នេះ​មួយ​ភ្លែត ​តើ​អ្នក​នឹង​ចាប់​អារម្មណ៍​អ្វី​មុន​គេ? ​ បន្ទាប់​មក​សាក​ផ្ទៀង​មើល​ចម្លើយ​ខាង​ក្រោម ​​ដើម្បី​ដឹង​ថា ​តើ​​រឿង​ល្អ​​មួយ​ណា​ដែល​នឹង​ចូល​មក​រក​អ្នក​?

រូប​មេអំបៅ​​កំពុង​ហោះ

​​ពរ​ដ៏​អស្ចារ្យ​​ដែល​អ្នក​អាច​ទទួល​បាន គឺ​ក្តី​សង្ឃឹម។ ​​ក្តី​សង្ឃឹម​នេះ ​នឹង​ដឹក​នាំ​អ្នក​ឲ្យ​ឆ្លង​កាត់​និង​បង្ហាញ​អ្នក​ថា ​ជីវិត​នេះ​គឺ​ពោរពេញ​ដោយ​ភាព​រីករាយ និង​រឿង​ល្អ​ៗ​ជា​ច្រើន​ដែល​រង់​ចាំ​សម្រាប់​អ្នក​​ក្នុង​ពេល​អនាគត​នេះ​។ ​យ៉ាង​ណា​ក៏​ដោយ ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ពរ​នេះ​មែន ​អ្នក​ត្រូវ​បោះ​​បង់​​ចោល​នូវ​ជំ​នឿ​មិន​សម​ហេតុ​ផល​មួយ​ចំនួន ​បន្ទាប់​មក​រឿង​ពិត​ប្រាកដ​ថ្មី​ៗ​ជា​ច្រើន​នឹង​បើក​ទ្វារ​ចូល​មក​រក​អ្នក​មិន​ខាន។ ​យ៉ាង​នេះ​ក្តី ​វា​អាស្រ័យ​លើ​អ្នក ហើយ​អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ល្អ ​នោះ​អ្នក​នឹង​មាន​ជីវិត​ដែល​អ្នក​ចង់​រស់​នៅ​មិន​ខាន។

​រូប​​ទូក

រូប​ភាព​ទូក​នៅ​ក្នុង​តេស្ត​នេះ បង្ហាញ​ថា​អ្វី​ដែល​អ្នក​ត្រូវ​ការ​នា​ពេល​បច្ចុប្បន្ន គឺ​វិជ្ជាជីវៈ​នៅ​ក្នុង​មុខ​ជំនាញ​របស់​ខ្លួន។ ​សម្រាប់​ការងារ​របស់​អ្នក គឺ​ទាម​ទារ​ឲ្យ​មាន​ភាព​ច្បាស់​លាស់ ​និង​ភាព​ទូ​ទៅ​មួយ ​ម្ល៉ោះ​ហើយ ​អ្នក​ត្រូវ​ការ​​ភាព​ច្នៃ​ប្រឌិត ​និង​គំនិត​ផ្សេង​ៗ​ដើម្បី​ជម្រុញ​ចិត្ត ​និង​លើក​ទឹក​ចិត្ត​អ្នក​ផង​ដែរ។ ​អ្នក​ក៏​​អាច​ស្រមៃ​ឃើញ​ថា ​អ្វី​​ដែល​អ្នក​​ចង់​បាន គឺ​កំពុ​ង​ខិត​ជិត​ចូល​មក​ដល់​ហើយ ​ដូច្នេះ​សូម​បន្ត​ការ​គិត​វិជ្ជមាន​និង​ប្រឹង​ប្រែង​ធ្វើ​ការ​ នោះ​លទ្ធផល​នឹង​ចេញ​មក​ច្រើន​ជាង​អ្វី​ដែល​ធ្លាប់​រំពឹង​ទុក​​តែ​ម្តង។

រូប​ពពក

​អ្វី​ដែល​អ្នក​ចង់​បាន​ខ្លាំង​បំ​ផុត​នៅ​ពេល​ឥលូវ ​គឺ​មនុស្ស​ម្នាក់​ដែល​​អាច​ជឿ​ទុក​ចិត្ត ​​យល់​ចិត្ត ​និង​ស្រលាញ់​អ្នក​ពេញ​បេះ​ដូង។ ​​កាន់​តែ​ពិសេស​ទៀត​នោះ ​មនុស្ស​ម្នាក់​នោះ​ ​ចេះ​យល់​ពី​អារម្មណ៍​របស់​អ្នក ​និង​ជួយ​ជ្រោម​ជ្រែង​អ្នក​ឲ្យ​អភិវឌ្ឍ​ទៅ​មុខ​ជា​រៀង​រាល់​ថ្ងៃ​។ ​យ៉ាង​ណា​ក៏​ដោយ ​មុន​ពេល​អ្នក​អាច​ទទួល​បាន​ស្នេហា​មួយ​នេះ ​អ្នក​ត្រូវ​ឈឺ​ចាប់ ព្រម​ទាំង​រង​ទុក្ខ​ខ្លាំង​លើ​រឿង​ស្នេហា ​តែ​អ្នក​នៅ​តែ​មិន​បោះ​បង់​ចោល​ក្តី​សង្ឃឹម​មួយ​នេះ​សម្រាប់​ការ​ស្រលាញ់ ​ ព្រោះ​អ្នក​ជឿ​ថា​ថ្ងៃ​ណាមួយ អ្នក​នឹង​លឺ​ចម្លើយ​ពី​មនុស្ស​ម្នាក់​នោះ​។ ​យ៉ាង​នេះ​ក្តី ​​អ្នក​មិន​ត្រូវ​រំពឹង​ខ្ពស់​លើ​មនុស្ស​ម្នាក់​នោះ​ពេក​ទេ ​ព្រោះ​ថា​គ្មាន​នរណា​​ល្អ​ឥត​ខ្ចោះ​ឡើយ។ ​ដូច្នេះ ​ត្រូវ​រៀន​​​និង​រៀប​ចំ​ឲ្យ​ចាស់ទុំ​លើ​រឿង​ស្នេហា ​បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​មិន​ខាន។

រូប​​មនុស្ស​

រឿង​​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ការ​នៅ​ពេល​នេះ ​គឺ​ភាព​អត់​ធ្មត់។ ​​រាល់​ដង ​ឲ្យ​តែ​អ្នក​បាន​កំណត់​ទិស​ដៅ​ផ្ទាល់​ខ្លួន​រួច​រាល់ ​ហើយ​ចង់​សម្រេច​វា​ឲ្យ​បាន​លឿន​​បំ​ផុត​នោះ ​អ្នក​ច្រើន​តែ​ប្រែ​ជា​មនុស្ស​ខ្វះ​ការ​អត់​ធ្មត់។ ​ទម្លាប់​នេះ ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ឆ្គាំ​ឆ្គង ​និង​​​បរាជ័យ​យ៉ាង​​ងាយ​ស្រួល។ ​ដូច្នេះ ​អ្នក​គ្រាន់​តែ​​ទាម​ទារ ​ការ​អត់​ធ្មត់​​មួយ​កម្រិត​ទៀត ​នៅ​ពេល​អ្នក​យល់​ថា ពិភព​លោក​​ហាក់​មិន​អើ​ពើ​ជាមួយ​អ្នក ​ហើយ​រឿង​រ៉ាវ​ហាក់​មិន​ស្រប​តាម​អ្វី​ដែល​អ្នក​ចង់​បាន។ ​ហេតុ​នេះ ​ការ​អត់​ធ្មត់​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​ដឹង​ច្រើន​​ជាង​អ្វី​ដែល​អ្នក​គិត៕​​​​​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា