ក្រៅពីចេះប្រច័ណ្ឌ និង ហួងហែង តើមនុស្សស្រីគួរធ្វើអ្វីទៀត ពេលមានអ្នកទី ៣ ចូលមកជ្រៀតជ្រែកសុភមង្គលគ្រួសារ

  • 2020-11-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងដែលរឹងមាំល្អ តែងតែត្រូវឆ្លងកាត់រឿងជាច្រើនជាមួយគ្នា មិនថាជារឿងល្អ ឬ មិនល្អនោះទេ ពេលដែលអាចចាកចេញពីរឿងលំបាកនោះ ដោយកាន់តែយល់ពីគ្នាជាងមុនទើបជារឿងដែលអ្នកមិនគួរមើលរំលងពីផលប្រយោជន៏នៃការទាស់គំនិតគ្នា។

១. សង្គ្រាមត្រជាក់មិនអាចជួយអ្វីបាន

មនុស្សភាគច្រើនតែងយល់ថា ពេលមួយនេះហើយគឺជាពេលដែលមនុស្សស្រីគួរតែនៅអោយស្ងៀម ព្យាយាមបង្ហាញថាអ្នកក៏អស់ចិត្តពីគេដូចគ្នា។ ការធ្វើបែបនេះមិនត្រឹមតែបង្កើតអោយមានការយល់ច្រឡំ ហើយក៏អាចអោយគេមានអារម្មណ៏ផ្ទះមិនមែនជាកន្លែងដែលគេអាចនឹងទៅ និង មិនចាំបាច់ខ្វល់ខ្វាយពិបញ្ហាបានដូចមុន។

២. យកកូនមកពាក់ព័ន្ធ

អ្នកអាចនឹងខឹងមួយឆាវហើយក៏យករឿងរ៉ាវទៅប្រាប់កូនខ្ទេចគ្មានសេសសល់ ជាពិេសសបើជាអ្នកទាំងពីរ នៅតែមានឱកាសត្រលប់មកផ្សះផ្សា ជានានឹងគ្នាវិញនោះ។ អ្នកប្រហែលជាអាចនឹងមិនចាប់អារម្មណ៏ដឹងនោះទេ តែពាក្យសម្ដីទាំងនេះអាចនឹងតែដក់ជាប់នៅក្នុងចិត្តរបស់ពួកគេ ហើយមិនត្រឹមតែប៉ះសេចក្ដីសុខខាងផ្លូវចិត្តពួកគេក្នុងពេលនេះនោះ អនាគតទៅបើសិនជាកូនអ្នកជាកូនស្រី គេអាចនឹងចាប់ផ្ដើមគិតមិនល្អអំពីមនុស្សប្រុសទូទៅជាមិនខាន។

៣. រកភាពស្ងប់ស្ងាត់អោយខ្លួនឯងជាមុនសិន មុននឹងស្វែងរកដំណោះស្រាយ

ដំណាក់កាលមួយ អ្នកប្រហែលជាអាចគិតដល់ការចែកផ្លូវគ្នាតាមផ្លូវច្បាប់ អោយដាច់ស្រឡះ។ ទោះជាចែកផ្លូវបែបនេះមិនមែនជារឿងទាស់ខុសពិតមែន តែមុននឹងសម្រេចចិត្តឈានដល់ដំណាក់ចុងក្រោយមួយនេះ គួរតែទុកពេលអោយគេនឹង​ អ្នកខ្លូនឯងគិតគូរអោយបានច្បាស់លាស់ថា អារម្មណ៏នេះនឹងមិនអាចនឹងកែប្រែបាន ឬ ក៏គ្រាន់តែជាអារម្មណ៏មួយឆាវទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen