ពាក់កណ្ដាលខែ ១១ រង់ចាំតែដំណឹងល្អទៅ សម្រាប់ឆ្នាំទាំង ៥ នេះ

  • 2020-11-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាអ្នកមិនជាជឿជាក់លើរឿងសំណាងពិតមែន តែបើដឹងហើយក៏អាចធ្វើអោយអ្នកចាប់បានឱកាសល្អកាន់តែច្រើន៖

Aries: រឿងល្អពីស្នេហា

កាក់កបរឿងស្នេហាជាខ្លាំងតែម្ដងចុង ឆ្នាំនេះ ជាពិសេសអ្នកដែលមិនទាន់មានគូរ ប្រាកដជាបានជួបអ្នកដែលត្រូវចិត្ត ហើយប្រាកដប្រជាជាមួយអ្នកជាមិនខាន។ ចំពោះអ្នកដែលមានគូរវិញ គ្រប់យ៉ាងក៏រលូនទៅមុខល្អ ក្ដីស្រលាញ់ក៏កើនឡើងជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

Gemini: ដំណឹងល្អពីរឿងប្រាក់ខែ

មិនប៉ុន្មានថ្ងៃខាងមុខនេះ អ្នកនឹងទទួលបានដំណឹងល្អពាក់ព័ន្ធនឹងរឿងប្រាក់ខែ វាអាចបានមកពីសំណាងគួបផ្សំ និង ការខិតខំប្រឺងប្រែងផ្ទាល់ខ្លួនរបស់អ្នកផងដែរ ព្រោះតែអ្នកពេញចិត្តនឹងមុខដំណែង និង ការងារដែលអ្នកត្រូវធ្វើជាប្រចាំនេះទៅហើយ ការដែលទទួលបានផលតបស្នងច្រើនជាងមុន ក៏អាចធ្វើអោយអ្នកកាន់តែពេញចិត្តថែមទៀត។

Sagittarius: ដំណឹងល្អគ្រប់ច្រក

សំណាងខ្លាំងជាងគេតែម្ដងសម្រាប់អ្នកដែលកើតឆ្នាំនេះ មិនថាជារឿងការងាររកស៊ី ឬ ជារឿងស្នេហានោះទេ សុទ្ធតែបានសមប្រកបល្អណាស់។ មិនត្រឹមតែជាផ្កាយនាំសំណាងសម្រាប់ខ្លួនឯងផ្ទាល់នោះទេ អ្នកជុំវិញខ្លួនក៏បានសាយភាយនូវចំហាយសំណាងពីអ្នកថែមទៀត។

Capricorn: ឡើងដំណែងការងារ

បើនិយាយពីសមត្ថភាពផ្ទាល់ខ្លួនវិញ វាសមហេតុផលណាស់ដែលអ្នកទទួលបានដំណឹងល្អពេលនេះនោះ។ Capricorn ភាគច្រើនជាមនុស្សដែលមានគោលបំណងយ៉ាងច្បាស់លាស់ពេលសម្រេចចិត្តធ្វើអ្វីមួយនោះ​ ជាពិសេសរឿងការងារ មនុស្សដែលកើតឆ្នាំភាគច្រើនតែងប្រាថ្នាចង់អោយខ្លួនលូតលាស់ មិននៅត្រឹងមួយកន្លែង។

Libra: កេរ្តិ៍ឈ្មោះក្រអូបសាយ

Libra អាចជាឆ្នាំដែលឆ្លាតវាងវៃ និង មានចំនេះដឹងខ្ពង់ខ្ពស់ជាងគេក្នុងបណ្ដាឆ្នាំទាំង ១២ នេះ ហើយ។ អ្នកដែលកើតឆ្នាំនេះភាគច្រើនតែងមានភាពស្រេកឃ្លានក្នុងការរៀនសូត្រ ព្រមទាំងមិនចេះតាំងខ្លួនជាអ្នកចេះ ហើយសម្ញែងអោយអ្នកដទៃបានដឹងទៀត។ ដោយសារតែលក្ខណះបែបនេះហើយ ទើបធ្វើអោយមនុស្សភាគច្រើនដែលស្គាល់ពួកគាត់ហើយ កោតសរសើរ និង ស្រលាញ់ពួកគាត់ជាខ្លាំង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម