ក្នុងឆ្នាំ២០២០នេះប្រិយមិត្តនឹងបានទស្សនា “រឿងព្រេងនិទានខ្មែរ” តាមរយៈទូរទស្សន៍ CTN

  • 2020-11-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណីអារម្មណ៍ថ្មី ក្នុងឆ្នាំ២០២០ ប្រិយមិត្តនឹងបានទស្សនា កម្រងរឿងព្រេងនិទានខ្មែរ ដែលបានទស្សនាហើយ ប្រាកដជាជក់ចិត្តក្នុងអារម្មណ៍ នូវប្រវត្តិរឿងព្រេងនិទានខ្មែរ ដែលបានបន្សល់ទុកពីដូនតារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាលើកទីមួយហើយដែលស្ថានីយទូរទស្សន៍ CTN បានផលិតនូវ “រឿងព្រេងនិទានខ្មែរ” នេះឡើង ដើម្បីឱ្យពុកម៉ែបងប្អូន បានដឹងកាន់តែច្បាស់ពីប្រវត្តិរឿងព្រេងរបស់ខ្មែរនាជំនាន់មុន។

ស្ថានីយទូរទស្សន៍ CTN នឹងសម្រិតសម្រាំងនូវរឿងព្រេងនិទានខ្មែរ មកចែកជូនប្រិយមិត្តទស្សនា ថាតើសាច់រឿងព្រេងនិទានខ្មែរនីមួយៗទៅជាយ៉ាងណា? សម្រាប់សាច់រឿងព្រេងខ្មែរ ក៏មានការចូលរួមសម្តែងពីសំណាក់តារាថ្មីៗជាច្រើនរូប ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ហើយសម្រាប់តួអង្គនីម្នាក់ៗ ក៏ខិតខំប្រឹងធ្វើយ៉ាងណាឱ្យសម្តែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យសាច់រឿងព្រេងនិទានខ្មែរ ទទួលបានជោគជ័យ ពិសេសការគាំទ្រពីទស្សនិកជន។

សូមចុចមើល៖

“រឿងព្រេងនិទានខ្មែរ” នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៧យប់ តទៅ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ក៏ដូចជាជួយគាំទ្រនូវរឿងព្រេងនិទានខ្មែរផងដែរ៕

អត្ថបទ៖ MYTV plus

អត្ថបទពេញនិយម