សត្វដែលអ្នកជ្រើសរើសអាចប្រាប់បានថា អ្នកនឹងដោះស្រាយបញ្ហាអ្នករបៀបណា

  • 2020-11-12 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែលជាធ្លាប់មានបទពិសោធន៏មកហើយ ដែលពេលអ្នកមានអារម្មណ៏ហាក់ដូចជាបានដឹងរឿងអ្វីមួយមុន ហើយជម្រុញអោយអ្នកសម្រេចចិត្តអ្វីមួយដោយសូម្បីតែអ្នកខ្លួនឯងក៏បកស្រាយមិនបាន។ អ្នកអាចដឹងថាខ្លួនអ្នកផ្ទាល់នឹងប្រឈមមុននឹងបញ្ហាដោយរបៀបណា តាមរយះរូបដែលអ្នកជ្រើសរើស៖

១. សត្វឆ្មា

ក្នុងចំនោមសត្វទាំងអស់ មានតែសត្វឆ្មានេះហើយមានភ្នែកមុតជាងអាច ហើយបើសិនជាអ្នកជ្រើសរើសយកសត្វមួយនេះនោះ អ្នកជាមនុស្សដែលអាចមើលធ្លុះបានយ៉ាងងាយថានរណាមានបំណងល្អ ឬ ពិសពុលជាមួយអ្នកនោះ។ សមត្ថភាពបែបនេះហើយដែលអាចជួយត្រួសត្រាយផ្លូវអោយអ្នក មិនអាចអោយនរណាៗ ចេះតែមកបោកប្រាស់អ្នកបាន។

២. សត្វសេះបង្កង់

សត្វនេះប្រភេទសត្វដែលមានឯករាជ្យល្អណាស់ មិនចូលណាធ្វើដំណើរទៅណាមកណាទាំងហ្វូងដូចសត្វឯទៀត តែក៏មិនអាចក្លាយជាសត្វចិញ្ចឹមដែលស៊ាំជាមួយការនៅក្បែរមនុស្សជាប្រចាំនោះទេ។ បើអ្នកចាប់ចិត្តសត្វនេះជាងគេនោះ អ្នកជាមនុស្សដែលមិនចូលចិត្តចុះញ៉ម ហើយចេះតែអ៊ឺអើជាមួយអ្នកដទៃទេ ព្រោះតែបែបនេះហើយ អ្នកមិនសូវជាចូលចិត្តទៅណាមកណាមានគ្នា ហើយក៏មិនចង់អោយអ្នកដទៃមកដឹងរឿងរ៉ាវអ្នកច្រើនពេកនោះដែរ។

៣. សត្វទីទុយ

សត្វនេះជាប្រភេទសត្វដែលមានសមត្ថភាពចាប់អារម្មណ៏ពីអ្វីដែលមនុស្សភាគមិនបានចាប់ភ្លឹក។ បើសិនជាជួបបញ្ហាអ្វីនោះ​ អ្នកគួរតែព្យាយាមរំងាប់ចិត្តអោយស្ងប់ហើយស្តាប់តាមអារម្មណ៏ខ្លួនឯងមើល៎ ថាគួរតែជ្រើសរើសផ្លូវមួយណា។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម