សល់ពេលមួយខែជាងក្នុងឆ្នាំនេះ តើអ្នក​និង Ex អាចវិលរកគ្នាបានឬអត់?

  • 2020-11-11 08:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​សល់​តែ​​មួយ​ខែ​​ជាង​ទៀត ឆ្នាំ​ចាស់​នឹង​ដាច់​ផុត​ចូល​ឆ្នាំ​ហើយ។ ដូច្នេះ ​ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា ​តើ​រយៈ​ពេល​នៅ​សេស​សល់​នេះ Ex ​របស់​អ្នក​អាច​វិល​មក​ជា​នា​​គ្នា​វិញ​បាន​ឬ​អត់ ​សាក​ល្បង​រើស​រូប​មួយ​ដែល​ទាក់​ទាញ​អ្នក​បំផុត ​រួច​រើស​ចម្លើយ​ខាង​ក្រោម។

​រូប​ A

រូប​នេះ​បង្ហាញ​ថា ​អ្នក​និង​ដៃ​គូ​ឧស្សាហ៍​​​ខ្វែង​គំនិត​គ្នា​ ​រាល់​ពេល​ដែល​អ្នក​ទាំង​ពីរ​​នៅ​ជិត​គ្នា។ ​បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ​តែ​​ជម្លោះ​​បាន​ធ្វើ​ឲ្យ​រា​រាំង​​ដល់​​ការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍​​យ៉ាង​ខ្លាំង។ ​រឹត​តែ​បង្កើត​ការ​ឈ្លោះ ​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង នឿយ​ហត់ និង​ថែម​ទាំង​​លែង​ចង់​បន្ត​ដើរ​ផ្លូវ​ជាមួយ​គ្នា​ទៀត​ផង។ ​យ៉ាង​ណា​ក្តី ​ប្រសិន​បើ​អ្នក​ពិត​ជា​​ចង់​វិល​ត្រលប់​ជា​នា​គ្នា​វិញ លទ្ធភាព​នៃ​ការ​ត្រលប់​នេះ​ពិត​ជា​ខ្ពស់ ព្រោះ​តែ​ដៃ​គូ​ម្ខាង​ទៀត​នៅ​​ស្រលាញ់​អ្នក។ ​ដូច្នេះ ​សូម​សាក​ល្បង​ស្វែង​រក​ដំណោះ​ស្រាយ​កុំឲ្យ​ឈ្លោះ​គ្នា​ទៀត​សម្រាប់​អ្នក​ទាំង​ពីរ ព្រម​ទាំង​ម្ខាង​ៗ​ត្រូវ​ចេះ​ជឿ​ជាក់​និង​ស្មោះ​ត្រង់​ចំពោះ​គ្នា។

រូប​ B

អ្នក​គឺ​ជា​ដើម​ចម ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​រវាង​ស្នេហា​របស់​អ្នក។ ​តើ​អ្នក​ដឹង​ទេ​ថា ​អ្នក​គឺ​ជា​មនុស្ស​កំពូល​រវល់​នឹង​ការងារ​កម្រិត​ណា? ​ដែល​ហេតុ​ផល​នេះ​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​ចង់​ចាក​ចេញ​បំ​ផុត។ ​រឿង​តូច​តាច​ដែល​​ប្រមូល​បន្តិច​ម្តង​ៗ​រាល់​ថ្ងៃ ​ប្រែ​ក្លាយ​ជា​ជម្លោះ​ដ៏​ធំ ដូច​គ្រាប់​​បែក​រៀប​នឹង​ផ្ទុះ។ ​​ប្រសិន​បើ​អ្នក​ ចង់​ផ្សះ​ផ្សា​ទំនាក់ទំនង​នេះ​ជា​ថ្មី​ម្តង​ទៀត ​គឺ​មិន​ងាយ​ស្រួល​ទេ។ ​ក្នុង​ចិត្ត​របស់​អ្នក ​សង្សារ​ពិត​ជា​សំខាន់​ជាង​ការងារ​ ​តែ​អ្នក​ក៏​មិន​អាច​បោះ​ចោល​ការងារ​ដើម្បី​តែ​ស្នេហា​ដែរ។ ​ដូច្នេះ ​ជម្លោះ​រវាង​អ្នក​ទាំង​ពីរ ​គឺ​កើត​ចេញ​ពី​ហេតុផល​ដ៏​ចម្បង​មួយ​នេះ ហើយ​នៅ​ទី​បំ​ផុត​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ខ្វះ​ភាព​រួម ដែល​ធ្វើ​ឲ្យ​ប្រេះ​ឆា។​

រូប​ C

​ក្រោយ​បែក​គ្នា​មួយ​រយៈ​ លទ្ធផល​នៃ​ការ​ជួប​ជុំ​​ម្តង​ទៀត​របស់​អ្នក​ អាច​ថា​មាន​កម្រិត​ខ្ពស់ ដោយសារ​អ្នក​ទាំង​ពីរ​នៅ​ស្រលាញ់​គ្នា​ខ្លាំង។ ​ចំពោះ ​ហេតុ​ផល​​នៃ​ការ​បែក​គ្នា​វិញ ​ព្រោះ​អ្នក​ទាំង​ពីរ​កម្រ​បង្ហាញ​អារម្មណ៍​ដាក់​គ្នា​ទៅ​​វិញ​ទៅ​មក ​ព្រម​ទាំង​មិន​ចេះ​​ពី​របៀប​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ថែម​ទៀត។ ​ដរាប​ណា អ្នក​និង​គាត់​នៅ​តែ​រក្សា​ការ​​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក ​ការ​រាំង​ស្ទះ​នឹង​មាន​ដំណោះ​ស្រាយ។ ​បន្ទាប់​ពី​ដោះ​ស្រាយ​ឧបសគ្គ​នេះ​បាន ​​ចំណង​ស្នេហា​របស់​អ្នក​នឹង​រឹង​មាំ​ទ្វេ​ដង។

រូប​ D

បើ​អ្នក​ជ្រើស​រើស​រូប​នេះ ​គឺ​បង្ហាញ​ថា ​មាន​សង្គ្រាម​ត្រជាក់​បាន​កើត​ឡើង​លើ​អ្នក​ទាំង​ពីរ ​ហើយ​បេះ​ដូង​វិញ​គឺ​ថា​ស្ទើរ​កក​ស្លាប់​ម្នាក់​ៗ​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​​ទំនាក់​ទំនង​ស្នេហា​វិញ​ក៏​ជិត​ផុត​ជីវិត​ដូច​គ្នា។ អ្នក​ទាំង​ពីរ ​​មាន​ការ​លំបាក​ក្នុង​ការ​សម្រប​​​និង​រស់​នៅ​ជាមួយ​គ្នា​ណាស់ ​ដូច្នេះ​ហើយ​លទ្ធភាព​នៃ​ការ​​វិល​មក​ជួប​ជុំ​គ្នា​វិញ ​គឺ​ទាប​ខ្លាំង​ណាស់។ ​យ៉ាង​ណា​ក៏​ដោយ ​សូម​រក្សា​ចិត្ត​ស្ងប់​ស្ងាត់ ​និង​ព្យាយាម​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ព្យាយាម​យក​ចិត្ត​គេ​ដាក់​ចិត្ត​ខ្លួន​ឯង នោះ​អ្នក​នឹង​ដឹង​ថា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​ជា​បន្ត​បន្ទាប់ ​ដើម្បី​​ជួយ​សង្គ្រោះ​ស្នេហា​មួយ​នេះ​៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម