សង្កេតឃើញតែ ៣ ក្នុងចំនោម ៥ ចំនុចនេះ ទុកចិត្តទៅ គេប្រាកដប្រជានឹងអ្នកហើយ

  • 2020-11-11 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាមិនបានបញ្ជាក់ដោយពាក្យសម្ដី សកម្មភាពដែលគេធ្វើក៏ជាភាសាដែលអាចបង្ហាញបានថា គេគិតបែបណាមកលើសម័ន្ធភាពអ្នកនឹងគេបានដែរ។ បើសិនជាសង្កេតឃើញតែ ៣ ចំនុច ក្នុងចំនោមចំនុចទាំង ៥ ខាងក្រោមនេះ៖

១. រវល់យ៉ាងណាក៏មិនភ្លេចអ្នក

មនុស្សប្រុសបើដាក់ចិត្តថាស្រលាញ់នរណាម្នាក់យ៉ាងពិតប្រាកដហើយនោះ ទោះជាមិនមានពេលយ៉ាងណា នៅឆ្ងាយពីអ្នកយ៉ាងណា ក៏អាចផ្ដល់អារម្មណ៏ដែលដូចជានៅក្បែរអ្នកជានិច្ចអ៊ីចឹងដែរ។ បើសិនជាគេពិតជាបែបនេះមែន សំណាងអ្នកហើយដែលបានក្បែរគេបែបនេះនោះ។

២. ចែករំលែកអោយអ្នកដឹងពីទុក្ខលំបាកគេ

មនុស្សប្រុសទោះជារឹងមាំ ហើយពូកែយ៉ាងណាក៏ដោយ ក៏គេចមិនផុតពីការជួបប្រទះនឹងឧបសគ្គណាមួយនោះដែរ ហើយការដែលអោយគាត់សម្រេចចិត្តចែករំលែករឿងរ៉ាវក្នុងចិត្ត និង បញ្ហាមិនមែនរឿងងាយទេ។ តែបើជាមនុស្សដែលគេមានគម្រោងអនាគតជាមួយនោះ ប្រាកដជាមិនស្ទាក់ស្ទើវបង្ហើបអោយដឹងមិនសល់កន្លុកកន្លៀតណានោះទេ។

៣. មិនខ្លាចអោយអ្នកឃើញថាគេក៏ចេះទន់ខ្សោយ

មិនខុសអ្វីពីការចែករំលែករឿងទុក្ខលំបាកនោះទេ ចំនុចខ្វះខាតដែលគេមានកាន់តែរឿងដែលគេមិនចង់រំលឹក ហើយលាតត្រដាងប្រាប់អ្នកដទៃអោយបានដឹងដូចគ្នាដែរ។ ក៏ព្រោះតែអ្នកមិនគ្រាន់តែជា "នរណាម្នាក់" នោះគេប្រាកដជាមិនចង់លាក់បាំងសូម្បីតែរឿងដែលគេលាក់ទុកក្នុងចិត្តមកជាយូរក្ដី។

៤. អារម្មណ៏ និង សេចក្ដីសុខអ្នកសំខាន់ណាស់សម្រាប់គេ

មនុស្សប្រុសអាចនឹងមិនទៅ មិនសូវជាចូលចិត្តមកគិតបែបស្មុគស្មាញ បារម្ភនេះបារម្ភនោះច្រើនដូចមនុស្សស្រីនោះទេ​ តែចំពោះរឿងស្នេហានេះវីញ គឺខុសស្រឡះតែម្ដង។ ទោះជាគេមិនមែនជាមនុស្សសម្ដីផ្អែម មិនសូវចេះ Sweet ដូចគេ តែបើក្ដីស្រលាញ់ដែលគេមានចំពោះអ្នកជ្រាលជ្រៅហើយនោះ អ្នកប្រាកដជាអាចមានអារម្មណ៏ដឹងជាមិនខាន។

៥. ខ្លាចសូម្បីតែគិតថាអាចនឹងបាត់បង់អ្នក

មនុស្សប្រុសទោះជាមើលទៅរឹងមាំយ៉ាង ណាក៏នៅតែមានកូនចិត្តដែលខ្លាចត្រូវបាត់បង់អ្នក ដែលអ្នកអាចសង្កេតឃើញបានតាមរយះការប្រច័ណ្ឌ ហួងហែងមកលើអ្នក។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម