ពាក្យចចាមអារ៉ាមមិនពិត ទាំង៥ ពី Covid-១៩ ត្រូវបានច្រានចោលដោយអ្នកគ្រូពេទ្យជំនាញ

  • 2020-11-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែជម្ងឺដ៏កាចសហាវមួយនេះ មិនទាន់ទៅណាឆ្ងាយនៅឡើយ អ្នកគួរតែស្វែងយល់បន្ថែមពីអ្វីដែលជាការពិត ដើម្បីការពារខ្លួនអ្នក និង មនុស្សជាទីស្រលាញ់ក្នុងកំឡុងពេលនេះ៖

១. Covid-១៩ មិនអាចឆ្លងតាមទឹកបានទេ

យោងតាមការបកស្រាយរបស់អង្គការសុខភាពពិភពលោក WHO មេរោគនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានដោយការមានការប៉ះពាល់យ៉ាងជិតស្និទ្ធ និង ទំនាក់ទំនងដោយប្រយោលជាមួយអ្នកដែលមានផ្ទុកជម្ងឺនេះ។ តែការលើកឡើងដែលថាវាអាចឆ្លងបានតាមរយះទឹកស្អាតដែលអ្នកទទួលទាន ឬ ពីការហែលទឹកនៅក្នុងអាងហែលទឹកនោះ ត្រូវបានរកឃើញថា ជារឿងមិនពិត និង មិនអាចទៅរួចនោះទេ។ អ្នកអាចនឹងប្រឈមនឹងការឆ្លងជម្ងឺនេះ បើសិនជាអ្នកមិនបានរក្សាគម្លាតសុវិត្ថភាព ហើយនៅក្បែរអ្នកដែលកើតជម្ងឺពេលនៅក្នុងអាងហែលទឹកនោះ។

២. Bleach និង អាល់កុល មិនអាចព្យាបាល Covid-១៩ បានទេ

ការទទួលទាន និង បាញ់សារជាតិ Bleach ដែលសម្គាល់ថាជាសារជាតិដែលមានជាតិកាត់ ប្រើសម្រាប់សម្លាប់មេរោគផ្សេងទៀតដូចជា មេតាណុល អេតាណុល និង អាល់កុល មិនអាចការពារ ឬ ព្យាបាលជម្ងឺ Covid-១៩ បាននោះទេ។ សារធាតុទាំងនេះអាចប៉ះពាល់ដល់សុខភាពបើជាទទួលទាន ព្រមទាំងអាចធ្វើមានប្រតិកម្មដូចជាការរមាស់ និង ខូចខាតដល់ភ្នែក និង ស្បែកបើជាត្រូវបានប៉ះពាល់ដោយផ្ទាល់។

៣. ថ្នាំអង់ទីប៊ីយោទិចមិនអាចសម្លាប់មេរោគ កូរ៉ូណានេះបានទេ

ថ្នាំអង់ទីប៊ីយោទិចអាចមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជម្ងឺដែលកើតមកពី បាក់តេរី មិនមែនវីរុសនោះទេ ហើយថ្នាំប្រភេទនេះមិនត្រូវបានណែនាំឱ្យយកមកព្យាបាល ឬ ការពារជម្ងឺ Covid-១៩ នោះទេ។

៤. សីតុណ្ហភាពចុះត្រជាក់ ឬ ក្ដៅខ្លាំងមិនអាចទប់ស្កាត់ការីករាលដាលនៃជម្ងឺនេះនោះទេ

មេរោគ Coronavirus អាចឆ្លងក្នុងអាកាសធាតុមិនថា - ក្តៅឬត្រជាក់នោះទេ។ យោងតាម ​​WHO អាកាសធាតុត្រជាក់និងការធ្លាក់ព្រិលមិនអាចសម្លាប់វីរុសបានទេ។ ការដែលអោយខ្លួនអ្នកនៅក្រោមកម្ដៅព្រះអាទិត្យ ឬ បង្កើនសីតុណ្ហភាពក្នុងខ្លួន មិនអាចការពារមិនអោយឆ្លងជម្ងឺនេះទេ។

៥. Covid-១៩ មិនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈស្បែកជើង និង សម្លៀកបំពាក់

ហានិភ័យនៃការឆ្លងមេរោគឆ្លងនេះតាមរយៈស្បែកជើង និង សម្លៀកបំពាក់គឺទាបខ្លាំងណាស់។ ហេតុដូចនេះហើយទើបត្រូវបានក្រុមអ្នកជំនាញបានសម្រេចច្រានចោលថាវាអាចជាប្រភពនៃការចម្លងជំងឺមួយនេះ។ ទោះជាយ៉ាងណាក៏ អាចជាការប្រុងប្រយ័ត្នបន្ថែមមួយចំនែណដែរ ហើយជាអនាម័យទូទៅ ដែលអង្គការសុខភាពពិភពលោកបានធ្វើការណែនាំឱ្យទុកស្បែកជើងនៅច្រកចូលផ្ទះ ជាពិសេសកន្លែងដែលទារក និងកុមារតូចៗ មិនអាចលូនទៅដល់ ឬ លេងនៅក្បែរ។

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម