មនុស្សស្រីដែលមានគេ Crush ច្រើនគឺតែងមានលក្ខណៈសាមញ្ញៗទាំងនេះ

  • 2020-11-10 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំនុចសាមញ្ញៗទាំងនេះហើយ ដែលធ្វើអោយមនុស្សប្រុស ពិបាកនឹងមិនចូលចិត្តអ្នកណាស់ ពេលខ្លះអាចនឹងឈ្លក់រវ្វេង ដកចិត្តពីអ្នកមិនបាន៖

១. ស្នាមញញឹមចេញពីចិត្ត

ស្នាមញញឹម អាចជាចំនុចជាដែលជាទីចាប់អារម្មណ៏មុនគេហើយពេលដែលសម្លឹងមើលនរណាម្នាក់នោះ។ បើសិនជាមានធ្មេញសស្អាត ហើយអាចធ្វើអោយស្នាមញញឹមអ្នកកាន់តែគួរអោយទាក់ទាញ បានឃើញហើយដកចិត្តមិនរួច។

២. សក់ស្អាត មានក្លិនក្រអូបឈ្ងុយឈ្ងប់

មនុស្សប្រុសមួយចំនួនធំបានលើកឡើងថា ក្លិនក្រអូបដែលសាយភាយពីខ្លួនមនុស្សស្រីអាចធ្វើអោយពួកគេមើលទៅកាន់តែទាក់ទាញ មានមន្តស្នេហ៏មួយកម្រិតទៀត។

៣. អាចធ្វើអោយមនុស្សជុំវិញខ្លួនមានអារម្មណ៏រីករាយទៅតាម

មានដែលចាប់អារម្មណ៏អត់ មនុស្សមួយចំនួន ពេលដែលបាននៅក្បែរហើយ ទុក្ខព្រួយទាំងប៉ុន្មានក៏រសាយបាត់ទៅយ៉ាងងាយ។ ការទាក់ទាញចេញអត្តចរិត និង លក្ខណៈសម្បតិ្តខាងក្នុងនេះហើយ ដែលធ្វើអោយមនុស្សប្រុសពិបាកនឹងហាមចិត្ត និង ប្រាថ្នាចង់នៅក្បែរមនុស្សប្រភេទនេះ។

៤. យល់ពីគេ

មិនខុសពីអ្វីដែលមនុស្សស្រីត្រូវការ និង ទាមទារប៉ុន្មាននោះទេ។ ភាពទាក់ទាញរបស់មនុស្សស្រីកាន់តែកើនឡើងទ្វេដង បើសិននាងចេះស្វែងយល់ពីចិត្តគេ យល់ពីអារម្មណ៏គេ ដោយមិនយកតែចិត្តខ្លួនឯងហួសហេតុពេកនោះ។

៥. ស្លៀកពាក់សមរម្យតាមកាលៈទេសៈ

អ្នកអាចនឹងយល់ច្រឡំថាមនុស្សប្រុសពេញចិត្ត និង ចាប់អារម្មណ៏តែជាមួយមនុស្សស្រីដែលស្លៀកបញ្ចេញសាច់ ខើចលើខើចក្រោម តែតាមពិតទៅការទាក់ទាញប្រភេទនេះ មិនមែនជាអ្វីដែលគេស្វែងរកពីមនុស្សស្រីដែលគេចង់សាងអនាគតជាមួយនោះទេ។ មនុស្សស្រីដែលមើលទៅកាន់តែទាក់ទាញបំផុតនោះគឺជាប្រភេទមនុស្សដែលអាចធ្វើអោយអ្នកផងពេញចិត្តបានតាមរយះពាក្យសម្ដី​ និង ចរិតឬកពាគាត់នេះហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម