តើសំណាងអ្វីដែលចូលមកក្នុងខែវិច្ឆិកានេះ សាករើសគ្រែមួយដែលអ្នកពេញចិត្តបំផុត

  • 2020-11-06 07:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​សាក​ល្បង​រើស​គ្រែ​មួយ​ដែល​គិត​ថា ​ត្រូវ​ចិត្ត​អ្នក​បំ​ផុត ​ដើម្បី​ទស្សន៍​ទាយ​ថា ​ក្នុង​ខែ​វិច្ឆិកា​នេះ ​នឹង​មាន​​អ្វី​កើត​ឡើង​ចំពោះ​អ្នក។

​គ្រែ​ទី​១

​អ្នក​ជា​មនុស្ស​ល្អ ឆ្លាត។ ​បើ​ទោះ​ជា​អ្នក​ហាក់​ជួប​រឿង​មិន​សម​ប្រកប​ច្រើន ​តែ​​ក្នុង​ចិត្ត​របស់​អ្នក​នៅ​តែ​ពោរ​ពេញ​ដោយ​ភាព​បរិសុទ្ធ។ ​ក្នុង​ជីវិត​នេះ ​​អ្នក​តែង​ព្យាយាម​យ៉ាង​ពេញ​ទំ​ហឹង​​និង​ក្តី​សង្ឃឹម ​​ក្នុង​ការ​ស្វែង​រក​​ឱកាស​ដើម្បី​កសាង​ជីវិត​ដ៏​ស្រស់​ស្អាត​មួយ។ ​យ៉ាង​​​នេះ​ក្តី ​ក្នុង​ខែ​វិច្ឆិកា​នេះ ​អ្នក​នឹង​រីក​រាយ​នូវ​ទ្រព្យ​ដូច​ធ្លាក់​ពី​លើ​មេឃ ហើយ​ផ្លូវ​អនាគត​របស់​អ្នក​ភ្លឺ​ស្វាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

​គ្រែ​ទី​២

​ក្នុង​ខែ​វិច្ឆិកា​នេះ ​​​ត្រៀម​រៀប​ចំ​ខ្លួន​អ្នក​ឲ្យ​ហើយ​ទៅ​ ព្រោះ​អ្នក​នឹង​ជួប​សុភាព​បុរស​ម្នាក់​ដែល​ចូល​មក​ជួយ​អ្នក​នូវ​រឿង​រ៉ាង​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​ការងារ​ឲ្យ​រលូន​ទៅ​ៗ។ ​ជា​ការ​ពិត ​ចាប់​ពី​ពេល​នេះ​ ទេវតា​នឹង​ផ្តល់​ឱកាស​ជា​ពិសេស​មួយ​ដល់​អ្នក​អំ​ពី​ការងារ។ ​រឿង​ដែល​​​អ្នក​ត្រូវ​ធ្វើ​ឥលូវ ​គឺ​ត្រូវ​រំលឹក​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន ​និង​ប្រឹង​ប្រែង​ធ្វើ​ការ ដើម្បី​រុញ​ច្រាន​គ្រប់​យ៉ាង​ឲ្យ​ឆ្ពោះ​ទៅ​មុខ​និង​ពេញ​បរិបូរណ៍។

​គ្រែ​ទី​៣

អ្នក​គឺ​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ​ដែល​មិន​បារម្ភ​អ្វី​ច្រើន​ពេក​ទេ អ្នក​សុំ​ត្រឹម​មាន​ជីវិត​ស្ងប់​ស្ងាត់​មួយ​ គឺ​គ្រប់​គ្រាន់​ហើយ។ ​​រយៈ​ពេល​កន្លង​មក ​អ្នក​តែង​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​ស្វែង​រក​ឱកាស​ដើម្បី​ផ្លាស់​ប្តូរ​ខ្សែ​ជីវិត។ ​​លើស​ពី​នេះ​ អ្នក​ក៏​បាន​បួង​សួង​សុំ​ឲ្យ​ជួប​​ក្តី​សុខ ​និង​ស្នេហា​ពិត​មួយ​ផង​ដែរ។ ​សម្រាប់​ខែ​វិច្ឆិកា​នេះ ​ក្តី​សុបិន​របស់​អ្នក​នឹង​ក្លាយ​​ជា​ពិត ​រួម​ទាំង​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ក៏​លេច​ចេញ​មក ​ដូច្នេះ​សូម​រង់​ចាំ​ពេល​វេលា​ដ៏​អស្ចារ្យ​នេះ។

​គ្រែ​ទី​៤

សំណាង​បំ​ផុត​របស់​អ្នក​ក្នុង​ខែ​វិច្ឆិកា​នេះ ​គឺ​គ្រប់​យ៉ាង​នឹង​អូ​ខេ​ដោយ​គ្មាន​ការ​រំខាន។ ​ពិត​ណាស់ ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ ​អ្នក​ប្រឈម​នឹង​រឿង​រ៉ាវ​ស្មុគ​ស្មាញ​ច្រើន ​តែ​សម្រាប់​ខែ​១១​នេះ​វិញ ​វា​គឺ​ជា​​ខែ​​ពោរពេញ​ដោយ​ការ​ស្ងប់​សុខ ​ពិសេស​​នៅ​ចុង​ខែ អ្នក​នឹង​ជួប​សំណាង​​យ៉ាង​ច្រើន ​ទាំង​ការងារ​និង​ព្រេង​វាសនា​របស់​អ្នក​បង្ហាញ​​នូវ​ជោគ​លាភ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម