តើនាពេលអនាគត ស្នេហាអ្នកនឹងទៅជាយ៉ាងណា សាករើសអក្សរមួយលើស្លឹកឈើ

  • 2020-11-05 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​អ្នក​ចង់​​ដឹង​ថា​ តើស្នេហា​នា​ពេល​អនាគត​របស់​អ្នក​យ៉ាង​​ណា ​សាក​ល្បង​រើស​អក្សរ​មួយ​​នៅ​លើ​ស្លឹក​ឈើ រួច​ផ្ទៀង​ចម្លើយ​ខាង​ក្រោម។​

បើ​អ្នក​រើស​យក​អក្សរ L

​សម្រាប់​អ្នក រឿង​ស្នេហា​ហាក់​ដូច​ជា​ពិបាក​នឹង​ទទួល​យក​បាន​ណាស់ រហូត​ពេល​ខ្លះ​អ្នក​ចង់​បិទ​បេះ​ដូង​នេះ​ចោល ឲ្យ​ទទេស្អាត​តែ​ម្តង។ ​

​តែ​សូម​កុំ​មាន​អារម្មណ៍​អវិជ្ជមាន​អី ​ព្រោះ​អ្នក​នឹង​ជួប​មនុស្ស​​ថ្មី​ម្នាក់​ក្នុង​កាលៈទេសៈ​មួយ​ដែល​លើស​ពី​ការ​រំពឹង​ទុក ដែល​អ្នក​ស្ទើរ​មិន​នឹក​ស្មាន​ដល់។ ​មនុស្ស​ម្នាក់​នេះ ​នឹង​ដោះស្រាយ​ការ​ឈឺ​ចាប់ បញ្ហា​ស្នេហា​របស់​អ្នក ​ជួយ​អ្នក​ឲ្យ​​រីក​រាយ ​និង​សុទិដ្ឋិនិយម​ឡើង​វិញ។ ​ហើយ​ពេល​នោះ អ្នក​​នឹង​អាច​បំភ្លេច​ស្នាម​អតីត​​បាន​យ៉ាង​ជោគ​ជ័យ។

អ្នក​ទាំង​ពីរ​នឹង​មាន​ពេល​វេលា​ល្អ​ៗ​ជាមួយ​គ្នា ​ហើយ​អ្នក​​ក៏​​នឹង​មាន​​ស្មារតី​ស្ងប់​ជាង​មុន ​ព្រម​ទាំង​​ផាសុក​ភាព​ជាមួយ​ដៃ​គូ។ ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក ​ពិត​ជា​ពេញ​ដោយ​ក្តី​សង្ឃឹម ​និង​ភាព​វិជ្ជមាន។

បើ​អ្នក​រើស​យក​អក្សរ O

​អ្នក​ជា​​មនុស្ស​ដែល​ចេះ​ប្រុង​​ប្រយ័ត្ន និង​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​។ ចំពោះ​ហេតុ​ផល​នេះ ​ធ្វើ​ឲ្យ​អ្នក​​ពិបាក​បង្ហាញ​អារម្មណ៍​ពិត​លើ​នរណា​ម្នាក់​ខ្លាំង​ណាស់ ​បើ​ទោះ​ជា​អ្នក​​មាន​ចិត្ត​ស្រលាញ់​គេ​​​ក៏​ដោយ។ ​យ៉ាង​ណា​ក្តី ​បើ​ពេល​នេះ​អ្នក​កំពុង Crush ​នរ​ណា ឬ​លួច​ស្នេហ៍​គេ​​តែ​ម្ខាង ​វា​ជា​ឱកាស​​សម្រាប់​អ្នក​​ដើម្បី​បង្ហួស​ខ្សែ​បន្ទាត់​មិត្ត​ភាព​ ឈាន​ទៅ​រក​ទំនាក់​ទំនង​ដ៏​រ៉ូមែនទិក​ហើយ។ ​ប្រសិន​បើ​អ្នក​ព្រម​បើក​ភ្លើង​បៃ​តង​យ៉ាង​ក្លាហាន ​ប្រហែល​ម្នាក់​នោះ​ក៏​ហ៊ាន​សារភាព​ស្នេហ៍​ចំពោះ​អ្នក​ដូច​គ្នា។

​ត្រូវ​ហ៊ាន​ស្តាប់​សំលេង​បេះ​ដូង​ខ្លួន​ឯង​ពេល​ដែល​ម្នាក់​នោះ​ខិត​ជិត​​អ្នក ​ហើយ​អ្នក​នឹង​ស្វែង​រក​ឃើញ​ស្នេហា​ដ៏​ផ្អែម​ល្ហែម ព្រម​ទាំង​សុភមង្គល​ផង​ដែរ។ ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក ​​នឹង​នាំ​មក​នូវ​ភាព​អស្ចារ្យ​មួយ។​​

បើ​អ្នក​រើស​យក​​អក្សរ V

​អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រមៃ​ជា​យូរ​មក​ហើយ ​តែ​ទាស់​ត្រង់​ថា ​គាត់​​គឺ​ផ្ទុយ​ទាំង​ស្រុង​ពី​បុរស​ស្តង់​ដា​របស់​អ្នក។ ​យ៉ាង​ណា​ក៏​ដោយ ​កុំ​បារម្ភ​ខ្លាំង​ពេក ​អ្នក​ត្រូវ​តែ​ជឿ​ជាក់​លើ​ស្នេហា និង​ផ្តល់​ឱកាស​​ដល់​គាត់ ​​ទើប​អ្នក​មិន​ស្តាយ​ក្រោយ។

សម្រាប់​អក្សរ V ​ដែល​អ្នក​រើស​នេះ ​គឺ​ជា​​និមិត្ត​សញ្ញា​នៃ​ភាព​ខ្លាំង​និង​ថាម​ពល ដូច្នេះ​អនាគត​​ទៅ អ្នក​ទាំង​ពីរ​​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង ​មិន​ថា​​ផ្នែក​ផ្លូវ​ចិត្ត​ឬ​ផ្លូវ​កាយ​នោះ​ទេ។

ដរាប​ណា​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា ​អ្នក​និង​គាត់​តែង​តែ​​​អាច​ដោះ​ស្រាយ​គ្រប់​ឧបសគ្គ​ទាំង​អស់​ដែល​មក​រារាំង​ផ្លូវ ​ព្រម​ទាំង​អាច​ចែក​រំលែក​នូវ​ស្នេហា​ដ៏​ស្រស់​ស្អាត​នេះ​​​បាន​ជាមួយ​គ្នា។

ដូច្នេះ ​សូម​កុំ​លាក់​ការ​បារម្ភ​និង​ខ្វល់​ខ្វាយ​ដាក់​​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ដៃ​គូ​របស់​អ្នក​នឹង​នៅ​ខាង​អ្នក​ជា​និច្ច។ ​នា​ពេល​អនាគត ​ការ​ក្រៀម​ក្រំ​​ចេះ​តែ​តិច​​ទៅ​ៗ ​ហើយ​ការ​សប្បាយ​រីក​រាយ​ចេះ​តែ​កើន​ឡើង​ៗ ។ ​ស្នេហា​របស់​អ្នក​នឹង​ពោរពេញ​ដោយ​ភាព​បរិបូរណ៍​និង​​រីក​រាយ​ផង​ដែរ។​​

​បើ​អ្នក​រើស​យក​អក្សរ E

​ថ្មី​ៗ​នេះ ​អ្នក​ហាក់​គ្មាន​ចំណាប់​អារម្មណ៍​ឬ​សេច​ក្តី​ស្រលាញ់​លើ​មនុស្ស​ភេទ​ផ្ទុយ​សោះ។ ​ប៉ុន្តែ​ឆាប់​ៗ​នេះ ទេវតា​​នឹង​ផ្លាស់​ប្តូរ​ចិត្ត​អ្នក ហើយ​នាំ​យក​គូព្រេង​​ឲ្យ​មក​ជួប​អ្នក​ឆាប់​ៗ​នេះ​។

​គឺ​នៅ​កន្លែង​ដែល​អ្ន​ក​បាន​ជួប​មិត្ត​ចាស់​របស់​អ្នក​ម្តង​ទៀត ​ហើយ​ក៏​ចាប់​ផ្តើម​លង់​ស្រលាញ់​គេ​ម្តង​ទៀត​ដែរ ឬ​បើ​មិន​អ៊ី​ចឹង​ទេ ​អ្នក​នឹង​ជួប​ទំនាក់​ទំនង​ថ្មី​មួយ។ ​យ៉ាង​ណា​ក្តី ​មិន​ថា​អ្នក​ចាស់​ឬ​អ្នក​ថ្មី ​​នេះ​គឺ​ជាសញ្ញា​ល្អ ចំពោះ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​។

​​​ជាមួយ​នឹង​រឿង​នេះ ​អ្នក​ច្បាស់​ជា​សប្បាយ​រីក​រាយ ​ព្រម​ទាំង​ពេញ​ចិត្ត​ជាមួយ​ស្នេហា​នា​ពេល​អនាគត​មួយ​នេះ។ ​ហើយ​ជា​ទូ​ទៅ ​ផ្លូវ​ស្នេហ៍​ខាងមុ​​ខ​នេះ ​ពិត​ជា​ភ្លឺ​ស្វាង ​និង​ពេញ​ដោយ​​ជោគ​ជ័យ៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា