៨យ៉ាង​​បញ្ជាក់​​ថា អ្នក​​ជា​​មនុស្ស​​​ឆ្លាត​​​​​​លើស​​​ពី​​អ្វី​​ដែល​​​​​បាន​​គិត​​ក្នុង​​ចិត្ត​ទៅ​ទៀត

  • 2020-11-04 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​មនុស្ស​​​ឆ្លាត​​​​ពិត​​​ប្រាកដ តែង​​​ដឹង​​​ច្បាស់​​ពី​​ភាព​​​វ័យ​​ឆ្លាត​​របស់​​ខ្លួន គ្រាន់​តែ​​ពេល​​ខ្លះ​​​គេ​​មិន​​ចូល​​ចិត្ត​​​​ភាព​​​​អំនួត​​ក្អេង​​ក្អាង មិន​ដូច​អ្នក​​ខ្លះ​​​ចេះ​​ស្ទើរ​​ៗ​​​ ប៉ុន្តែ​​ខំ​​ប្រឹង​​​សំញែង​​​​​ហួស​​សមត្ថភាព​​​​ ចាត់ទុកអ្នក​ប្រាជ្ញ​​​ប្រៀប​​មិន​​ស្មើ​​​​ខ្លួន​។ ​​​ការ​​វាស់​​ស្ទង់​​​​ភាព​​​​ឆ្លាត​​​វ័យ​មាន​​ច្រើន​​របៀប​​ខុសៗ​គ្នា​។ យោង​តាម​​លោក​​​  Howard Gardner ​​​ជា​​គ្រូ​​បង្រៀន​​ផ្នែក​​​​ចំណេះ​​​ដឹង​​និង​ការ​​​អប់​​រំ​​​ នៅ​​​សកលវិទ្យាល័យ Harvard បាន​​​​​​បញ្ជាក់​ថា អ្នក​ជា​​មនុស្ស​​​វ័យ​​ឆ្លាត​​លើស​ពី​​អ្វី​​ដែល​បាន​​គិត​ទៅ​ទៀត បើ​​មាន​​ចំណុច​​ដូច​​​​ខាង​​ក្រោម​​នេះ​។

១. ​​ពូកែ​​ភាសា

​នេះ​​ជា​​​​​​​​​​ប្រភេទ​​​​​​​​​​​ទូទៅ​​​​​​​​មួយ​នៃ​ភាព​​​​​​​​​វ័យ​​ឆ្លាត។ ប្រសិន​​បើ​អ្នក ពូកែ​​​​ទាំង​និយាយ​​​ភាសា​​ អាន​ ​និង​សរសេរ​បាន​​ល្អ អាច​​​បញ្ជាក់​​​​​​​​​​​​​​​​​​ថា អ្នក​​​​​​​​​​ជា​មនុស្ស​​ម្នាក់​​ក្នុង​​​ចំណោម​​​អ្នក​​​​ឆ្លាត​​ប្រភេទ​​ទី​​១​​​នេះ​​។

២. ពូកែ​​​​​​​​វិភាគ និង​​គិត​​លេខ

​​​​​​បើ​អ្នក​​​​​​ពូ​​កែ​​​វិភាគ ​​អាច​អនុវត្ត​​​ជាក់​​ស្តែង និង​​​ចូល​​​ចិត្ត​​​​​​រៀន​​​​​​គណិតវិទ្យា​​​​ ឬ​​​​មុខ​​​​​​វិជ្ជា​​​​​​ទាក់​ទង​​នឹង​​​វិទ្យាសាស្រ្ត បង្ហាញ​​​ថា​​​អ្នក​​ពិត​ជា​​មនុស្ស​​​ឆ្លាត ​​​​ធ្វើ​​​អ្វី​​​​ផ្អែក​​លើ​​​​​​​​​​​ហេតុផល​និង​មាន​ភស្តុតាង​​​ត្រឹម​​ត្រូវ​​ ​ថែម​​ទាំង​​អាច​​​​​ដោះ​ស្រាយ​​​​​បញ្ហា​​​​បាន​ល្អ​ទៀត​​ផង។

៣. ប្រើ​​​​កម្លាំង​​កាយ​​និង​​​ខួរ​​ក្បាល​​ក្នុង​ពេល​តែ​​មួយ ​ ​​​មិន​​ថា​​​ជា​​អ្នក​កាយសម្ព័ន្ធ អ្នក​រាំ និង​​ពេទ្យ​វះ​​​​​កាត់ ​សុទ្ធ​​​តែ​​​ត្រូវ​​ការ​​​ប្រើប្រាស់​​​​កម្លាំង​​កាយ​​និង​​​ខួរ​​​ក្បាល​​​​ក្នុង​​​ពេល​​តែ​មួយ​​ដើម្បី​​​​​​​​​​​​​​​​​​​​ដោះ​​​ស្រាយ​​បញ្ហា ហើយ​​​មិន​​មែន​​​​មនុស្ស​​​​គ្រប់​គ្នា​អាច​​​ធ្វើ​​បាន​ឡើយ។

៤. ​​​​អ្នក​​​​​ពូកែ​​មើល​​​ចិត្ត​​មនុស្ស

​​​​​​សម្រាប់​​​​ភាព​​​វ័យ​​​ឆ្លាត​​មួយ​​នេះ ភាគ​​ច្រើន​​​មាន​​ចំពោះ ទស្សនវិទូ​​ អ្នក​​​ចិត្ត​​​​សាស្រ្ត គ្រូ​ផ្នែក​​ចិត្តវិទ្យា។ ពួក​គេ​​​​​ជា​មនុស្ស​​​ពូកែ​​​វិភាគ​​​ស្ទាប​​ស្ទង់ ស្គាល់​​​​​​ខ្លួន​ឯង​​​ច្បាស់ ទើប​​​អាច​​​​​​ស្វែង​​​យល់​​​​​មើល​​​ចិត្ត​​​​​អ្នក​​ដទៃ​​បាន​​​​ច្បាស់​​​ដូច​គ្នា​។​

៥. ​​មនុស្ស​​ពូកែ​​ទំនាក់ទំនង

​​​មាន​​ចំណេះ​​ក្នុង​​​​ខ្លួន​​តែ​​ខ្វះ​​​ការ​​ទាក់ទង​ ​មិន​ទាន់​អាច​​ចាត់​ទុក​ជា​​មនុស្ស​​​ឆ្លាត​​​ទេ ​ព្រោះ​​មនុស្ស​​ឆ្លាត​​​​​​​មាន​​ជំនាញ​​​​​​​​ខាង​ទំនាក់​ទំនង​ទាំង​​ក្នុង​​​គ្រួសារ​​និង​​ក្នុង​​​សង្គម។ ​​​ហេតុ​នេះ​​​ហើយ បាន​​ជា​​ពួក​គេ​​​​​​មាន​​ភាព​ជា​​អ្នក​​ដឹក​នាំ និង​មាន​ភាគរយ​​ខ្ពស់​​​​ក្នុង​​ការ​ទទួល​បាន​ជោគជ័យ។

៦. អ្នក​​​ច្នៃ​​​របស់​​​ចេញ​​ពី​​​ធម្មជាតិ

​មនុស្ស​​​​ប្រភេទ​​នេះ​​​ស្រលាញ់​​ធម្មជាតិ​​​​​គ្រប់​បែប​​យ៉ាង​​​​ដែល​​នៅ​​ជុំវិញ​​ខ្លួន។ ពួក​​​តែង​​​ចាប់​​​អារម្មណ៍​ទៅ​លើ​​ រុក្ខជាតិ​​​ សត្វ​ និង​​​ចូល​ចិត្ត​​ចំណាយ​​ពេល​​នៅ​ជាមួយ​ធម្មជាតិ។ ភាគ​​ច្រើន​​ពួក​គេ ជា​​​អ្នក​​​ជំនាញ​​​ផ្នែក​​ជីវវិទ្យា ​​កសិករ​​​​ដែល​​ពោរពេញ​​ដោយ​គំនិត​​​​ច្នៃ​​ប្រឌិត និង​​អ្នក​​កែ​​​ច្នៃ​​​​​​ផលិតផល​​ឬ​​របស់​​​​របរ​​​ប្រើ​ប្រាស់​​ចេញ​ពី​​ធម្មជាតិ​​​​ជា​ដើម​​​។

៧. ​អ្នក​ពូកែ​​​ឆ្ងល់

​​​អ្នក​ពូកែ​​​ឆ្ងល់​​មិន​មែន​មាន​ន័យ​ថា​​ល្ងង់ ​ប៉ុន្តែ​​​​​​ជា​មនុស្ស​​​​វ័យ​​ឆ្លាត​​ទៅ​​វិញ ព្រោះ​ពួក​គេ​​​តែង​​​ចង់​​​​ចេះ​​​ចង់​​​​ដឹង​​បន្ថែម​​ និង​​​តែង​​មាន​​​សំណួរ​​​ឆ្ងល់​​​​​ពី​​នេះ​ពី​​នោះ។ ឆ្ងល់​​ច្រើន​​ចេះ​​ច្រើន គ្រាន់​​​បើ​​ជាង​​​អ្នក​មិន​ចេះ​​​​ឆ្ងល់ ឬ​​​ឆ្ងល់​​ដែរ​​តែ​មិន​​ហ៊ាន​​​សួរ។

៨. ​​សិល្បករ​

​មនុស្ស​​ដែល​​​មាន​​​សិល្បៈ​​នៅ​​ក្នុង​ខ្លួន ​​​​សុទ្ធ​សឹង​តែ​ជា​​​​អ្នក​​ដែល​មាន​​​សមត្ថភាព​និង​ទេពកោសល្យ​​​​ខ្ពស់ ដូចជា​​តន្ត្រីករ ​អ្នក​​​ចម្រៀង ​អ្នក​​​​តែង​​​​និពន្ធ ជាង​គំនូរ...។ បូក​​​​​ផ្សំ​​​ជាមួយ​​នឹង​​ដុង​​តាំង​​ពី​​​​កំណើត​​ ធ្វើ​​ឲ្យ​​​ពួក​គេ​​​រហ័សរហួន ឆាប់​​​​ចាប់​​បាន ពាក់​​​ព័ន្ធ​នឹង​​ការងារ​​​សិល្បៈ​។

​​​​​​​​​​​​​ ​​​​​​​​ ចុចអានបន្ត៖ មុន​ពេល​ស្លាប់ មនុស្ស​ស្រី​គ្រប់​រូប​គួរ​តែ​ធ្វើ​រឿង​សំខាន់ ១០ យ៉ាង​នេះ

ប្រភព៖ powerofpositivity ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម