រើស Idol មួយក្នុងក្រុម BlackPink ដើម្បីដឹងថា អ្នកជាមនុស្សបែបណា

  • 2020-11-03 07:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស Idol ​ម្នាក់​ក្នុង​ចំណោម​ខាង​ក្រោម ​ដើម្បី​ដឹង​​ច្បាស់​ពី​ខ្លួន​ឯង។

១. រូប A

​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​​ដទៃ ​មើល​មក​អ្នក​ជា​មនុស្ស​ដែល​ពោរ​ពេញ​ដោយ​សុទិដ្ឋិនិយម ចុះ​ជាមួយ​សង្គម និង​ជា​មនុស្ស​​មិន​សូវ​មាន​ទុក្ខ​កង្វល់។ ​​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​អ្នក​នៅ​ផ្ទះ​ម្នាក់​ឯង ​អ្នក​ក្លាយ​ជា​មនុស្ស​ឯកោ មិន​​អើ​ពើ ​ព្រម​ទាំង​មិន​អាច​លាក់​អារម្មណ៍​ឈឺ​ចាប់​នៅ​ខាង​ក្នុង​របស់​ខ្លួន​ឯង​បាន ព្រោះ​មាន​តែ​ឱកាស​នេះ​ទេ ​ដែល​អ្នក​អាច​បញ្ចេញ​​អារម្មណ៍ និង​គំនិត​ពិត​របស់​ខ្លួន​ឯង​បាន។

​​មាន​ពេល​ខ្លះ ​ដោយសារ​តែ​​បញ្ហា​របស់​​​អ្នក​ដទៃ ​ធ្វើ​ឲ្យ​អ្នក​វិល​វល់​ ចង់​ឆ្កួត​ចង់​ជា​ម្តង​ៗ​ក៏​មាន ​រហូត​ភ្លេច​គិត​ពី​ខ្លួន​ឯង​ទាំង​ស្រុង​។

២. ​រូប​ B

​កាល​ពី​ក្មេង ​អ្នក​ធ្លាប់​​ស្រមៃ​ចង់​​ធ្វើ​ការ​​​ងារ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​លើក​ស្ទួយ​សមភាព​យេន​ឌ័រ ហើយ​​ការងារ​ស្នូល​របស់​អ្នក ​គឺ​ការពារ​ភាព​ស្មើ​គ្នា​របស់​ភេទ​នី​មួយ​ៗ។ ​អ្នក​ដឹង​យ៉ាង​ច្បាស់​ពី​អាកប្បកិរិយា ​ភាព​ពិត​ប្រាកដ​របស់​​បុរស​និង​ស្រ្តី។ ​នៅ​ពេល​ឃើញ​សង្គម​ពុំ​មាន​សមភាព​យេនឌ័រ ​អ្នក​ចាប់​ផ្តើម​ខឹង​​ច្រលោត​តែ​ម្នាក់​ឯង។

៣. រូប C

​អ្នក​ផ្តល់​តម្លៃ​លើ​បុគ្គល​​ណា​​ដែល​មាន​ទស្សនៈ​សម​ហេតុ​ផល ​និង​ចេះ​គ្រប់​គ្រង​រឿង​រ៉ាវ​​​ណា​មួយ​បាន។ ​​ពេល​ខ្លះ ​អ្នក​ពិបាក​លាក់​អារម្មណ៍​និង​​​គ្រប់​គ្រង​ខ្លួន​ឯង ​តែ​បើ​អ្នក​ឈប់​កាន់​កាប់​ខ្លួន​ឯង​ ​នោះ​អ្នក​នឹង​បាត់​បង់​ការ​ចាប់​អារម្មណ៍។ ​ដូច្នេះ ​អ្នក​គួរ​ចៀស​វាង​​​​កន្លែង ​ឬ​បរិយាកាស​ណា​ដែល​មាន​សម្លេង​រំខាន ​។

​​៤. រូប D

​អ្នក​ព្យាយាម​ដោះ​លែង​ខ្លួន​ឯង​ចេញ​ពី​គុក ​ដែល​តែង​តែ​ឃុំ​ឃាំង​ខ្លួន​ឯង​រហូត​មក។ ​ជួន​កាល ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ​រឿង​នេះ​ប្រហែល​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ រហូត​ពិបាក​ក្នុង​ខ្លួន ឬ​មាន​អាការៈ​ឆាប់​​វិល​មុខ​ជា​ដើម។ ​​នេះ​ដោយសារ​អ្នក​​​ភ្លេច​កត់​សម្គាល់​​អ្វី​ទៅ​ហៅ​ថា ​សុភមង្គល​ខ្លួន​ឯង ។ ហេតុ​នេះ ​អ្នក​គួរ​រីក​រាយ​និង​​​សម្រាក​ផ្លូវ​ចិត្ត​ឲ្យ​បាន​ច្រើន​ជាង​មុន ​ទើប​ជា​ការ​ប្រសើរ៕​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម