គន្លឹះសំខាន់ៗ ការពារស្បែកយ៉ាងមានប្រសិទ្ធភាពនៅរដូវរងា

  • 2020-10-28 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ជំនោរត្រជាក់ពីទិសខាងជើងបានចូលមកដល់ហើយ អាកាសធាតុស្ងួតបានចាប់ផ្តើម វានឹងធ្វើឲ្យស្បែករបស់អ្នកស្ងួតដែរ។ ស្បែកមុខដៃជើងនិងបបូរមាត់មានការផ្លាស់ប្តូរតាមរដូវ ដែលទាមទារឲ្យយើងមានការថែទាំតាមរដូវដែរ។ វានឹងមិនមានប្រសិទ្ធភាពល្អឡើយប្រសិនបើយើងប្រើផលិតផលដដែលៗ។ ដូចច្នេះត្រូវមានការបន្ថែមនិងវិធីក្នុងការថែរក្សាស្បែកឲ្យបានល្អប្រសើរក្នុងរដូវរងានេះ។

១. ការទិញផលិតផលផ្តល់សំណើម

ត្រូវចាំថារាល់ការទិញផលិតផលត្រូវមើលលើ “hydrating,” nourishing” or “moisturizing” ដែលអាចផ្តល់ជាតិទឹក បំប៉ននិងផ្តល់សំណើមដល់ស្បែកជានិច្ច មិនថាឡេម្សៅឬផលិតផលសម្អាតជាដើម។

២. ចាប់ផ្តើមប្រើប្រភេទសេរ៉ូម

ពួកវាពិតជាអាចជួយផ្តល់នូវស្រទាប់ការពារនិងជាតិទឹកបន្ថែមនៅលើស្បែកដែលល្អបំផុតសម្រាប់ប្រើក្នុងរដូវរងានេះ។ វាជួយបានទាំងការពារផងនិងធ្វើឲ្យស្បែកស្រស់ថ្លាក្មេងជាងវ័យផង។

៣. យកគ្រឿងសម្អាងរបស់អ្នកចេញជាមួយប្រភេទប្រេង

ការដកយកគ្រឿងសម្អាងចេញជាច្រើន (ជាពិសេសការជូត) មានជាតិអាល់កុលដែលធ្វើឲ្យស្បែករបស់អ្នកស្ងួតយ៉ាងធ្ងន់ធ្ងរ។ ដូចច្នេះសាកល្បងមកប្រើប្រេងធម្មជាតិដូចជាអូលីវឬប្រេងដូងដែលអាចលាងគ្រឿងតុបតែងមុខនិងបំប៉នស្បែករបស់អ្នកឲ្យដំណើរការល្អ។

៤. ផ្អាកការប្រើថ្នាំព្យាបាលមុនសិន

ថ្នាំព្យាបាលមុនដែលមានជាតិអាស៊ីត salicylic ឬ glycolic ជួយព្យាបាលមុនដោយសម្ងួតវាចេញដែលជាហេតុធ្វើឲ្យស្បែកទាំងស្រុងស្ងួត ឬអាចបណ្តាលឲ្យរមាស់និងស្នាមមុនដែលមិនចង់បាន។

៥. កុំភ្លេចថែទាំបបូរមាត់របស់អ្នក

លាបឡេឬក្រែមដែលផ្តល់សំណើមដល់បបូរមាត់ ហើយប្រើជាប្រចាំយ៉ាងហោចណាស់ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលយប់ គួរប្រើក្រែមបំប៉នបបូរមាត់ពីរ បីដងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់ស្បែកដែលងាប់ចេញ៕

រូបភាព៖ Pixabay, Pinterest

ប្រភព៖ Teenvogue ប្រែ​សម្រួល៖ Chrel Den