ដឹងពីចិត្តអ្ន្នក តាមរយះទម្រង់ច្រមុះ

  • 2020-10-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមការសិក្សាដែលបានចុះផ្សាយដោយសាស្រ្តាចារ្យ Abraham ទម្រង់នៃច្រមុះមនុស្សម្នាក់អាចប្រាប់ពីចិរិត និង​ ទម្លាប់មួយចំនួនរបស់គាត់បាន។

ទម្រង់ទី ១

មនុស្សដែលមានទម្រង់ច្រមុះបែបនេះភាគច្រើនជាមនុស្សដែលមិនឆ្មើងឆ្មៃ អ្នកដែលស្គាល់ភាគច្រើនសុទ្ធតែស្រលាញ់រាប់អានគាត់ណាស់ ដោយគាត់ជាមនុស្សដែលមិនចេះយកតែចិត្តខ្លួនឯង ចេះស្ដាប់ហេតុផល ព្រមទាំងសុភាពរាបសាថែមទៀតផង។

ទម្រង់ទី ២

ក្រៅពីមានច្រមុះដែលមានខ្ទង់ខ្ពស់ ហើយមានទម្រង់ស្អាតហើយនោះ អ្នកជាប្រភេទមនុស្សដែលមានសណ្ដានចិត្តល្អ ចេះជួយយកអាសារអ្នកដទៃ ទាស់ត្រង់ថារាងចិត្តច្រើនបន្តិច។

ទម្រង់ទី ៣

អ្នកជាប្រភេទមនុស្សដែលមិនខ្លាចក្នុងការលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីមនុស្សដែលខ្លួនស្រលាញ់នឹងពេញចិត្ត ព្រមទាំងមានភាពច្នៃប្រឌិតខ្ពស់ ​ចូលចិត្តធ្វើរឿងប្រថុយប្រថានដែលមនុស្សភាគច្រើនខ្លាចសូប្បីតែគិតដល់។

ទម្រង់ទី ៤

អ្នកជាមនុស្សដែលស្មោះត្រង់​ ​ចូលចិត្តនិយាយសាច់ការ ហើយមិនចង់អោយគេមកចាប់អារម្មណ៏លើជីវិតផ្ទាល់ខ្លួនអ្នកខ្លាំងពេកនោះទេ។

ទម្រង់ទី ៥

មនុស្សភាគច្រើនមិនត្រឹមតែគោរពស្រលាញ់អ្នកនោះទេ ថែមទាំងចាត់ទុកអ្នកជានិមិត្តរូបថែមទៀតផង ដោយសារតែអ្នកជាមនុស្សដែលមានគម្រោង និង គោលដៅច្បាស់លាស់ ព្រមទាំងចេះធ្វើការសម្រេចចិត្តដោយឆ្លងកាត់ការថ្លឹងថ្លែងយ៉ាងច្បាស់លាស់។

ទម្រង់ទី​ ៦

អ្នកជាមនុស្សដែលមានចិត្តទូលាយ មិនប្រកាន់ច្រើន ហើយការប្រាស្រ័យទាក់ទងជាមនុស្សតូចធំ ជាជំនាញអ្នកហើយ ព្រមទាំងមានភាពវៃឆ្លាតយ៉ាងខ្លាំងក្នុងការរៀនសូត្រ។

ទម្រង់ទី ៧

អ្នកត្រូវបានមនុស្សភាគច្រើនយល់ថាជាមនុស្សដែលស្រគត់ស្រគុំ មិនចូលចិត្តបង្ហាញអោយអ្នកដទៃដឹងពីអារម្មណ៏ផ្ទាល់ខ្លួន។

ទម្រង់ទី ៨

អ្នកជាមនុស្សដែលមានចិត្តច្រើនបន្តិច ទាល់តែរាងថ្នមបន្តិចទើបបាន តែបើសន្តានចិត្តវិញល្អហួសថ្លែង មិនចេះបង់បោះអ្នកដទៃចោលដោយមិនបានជួយអោយអស់ពីលទ្ធភាពនោះទេ។

ប្រភព៖ DailyFresher ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម