មនុស្សស្រីអាចរកសេចក្ដីសុខអោយខ្លួនឯងបានដោយរឿងទាំង ៣ យ៉ាងនេះ

  • 2020-10-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរស់នៅក្នុងលោកនេះមិនជាមនុស្សប្រុស ឬ ក៏ជាស្រីនោះទេ ត្រូវតែរៀនរស់ដោយខ្លួន រៀនធ្វើអ្វីដោយខ្លួន ដោយកុំចាំបាច់តែពឹងពាក់លើនរណាម្នាក់នោះ ព្រោះមានតែអ្នកម្នាក់គត់ដែលអាចទុកចិត្តបានជាងគេនោះ។

១. កុំរងចាំសេចក្ដីសុខពីនរណាម្នាក់

មនុស្សស្រីដែលរឹងមាំយ៉ាងពិតប្រាកដនោះ ចាំយ៉ាងច្បាស់នៅក្នុងចិត្តថាទោះជាគេស្រលាញ់អ្នកយ៉ាងណាក្ដី បានរៀបចំគម្រោងអនាគតយ៉ាងជាក់លាក់ជាមួយអ្នកយ៉ាងណាហើយនោះ ក៏ត្រូវតែមានសមត្ថភាព ក្នុងការត្រលប់មកប្រើជីវិតខ្លួនមួយបានដែរ។ វាមិនខុសនោះទេដែលអ្នកមានអារម្មណ៏ថាខ្លួនឯងមានសំណាងដែលបានជួបមនុស្សប្រភេទនេះ តែមិនត្រូវទម្លាប់អោយខ្លួនឯងមានអារម្មណ៏ថាមានសុវត្ថិភាពពេករហូតទាល់តែបាត់គេមិនបាន។

២. កុំឈឺឆ្អាលនឹងរឿងអ្នកដទៃ

មនុស្សដែលឆ្លាតតែដឹងយ៉ាងច្បាស់ថា ពេលណាដែលត្រូវលូកដៃ ពេលណាដែលត្រូវឈរពីចម្ងាយនោះ ហើយចេះកំណត់ថាខ្លួនត្រូវទៅពាក់ព័ន្ធនឹងរឿងអ្នកដទៃបែបណា កម្រិតណា ដែលធ្វើអោយជីវិតខ្លួនមិនទៅជំពាក់វាក់វ័ណ្ឌ នឹង រឿងដែលមិនចំនេញអ្វីសោះដល់ខ្លួន មនុស្សស្រីបែបនេះ តែងមានការអត់ធ្មត់ខ្ពស់ ហើយក៏មិនចេះខឹងច្រឡោតតែផ្ដាសនាំអោយខាតប្រយោជន៏នោះទេ។

៣. ទន់ភ្លន់តែមិនទន់ជ្រាយ

ពេលខ្លះមនុស្សស្រីត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន រឿងរ៉ាវជូរច៉ត់ទាំងនោះអាចនឹងបន្សល់ជាស្លាកស្នាម ដែលអាចធ្វើអោយនាងរាងចាល មិនចងទៅធ្វើល្អជាមួយអ្នកទៀតនោះ។ បើសិនជាអ្នកជាមនុស្សម្នាក់នៅក្នងចំនោមនោះ ហើយនៅតែអាចចិត្តល្អដាក់មនុស្សគ្រប់គ្នាទៀតនោះ កុំផ្លាស់ប្ដូរទម្លាប់នេះអោយសោះ តែក៏ត្រូវតែកំណត់ព្រំដែនសម្រាប់ខ្លួនឯងដែរ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម