ឈប់ទ្រាំធ្វើល្ងង់ទៀតទៅ បើសិនជាគេតែងតែធ្វើបែបនេះដាក់អ្នក

  • 2020-10-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែនតែជាមនុស្សស្រីធម្មតានោះទេ សូម្បីតែមនុស្សស្រីដែលមិនចូលចិត្តពឹងពាក់អ្នកដទៃ មិនដែលទាមទារអ្វីច្រើនពីគូស្នេហ៏ក្ដី បើសិនជាគេតែងធ្វើបែបនេះនោះ​ វាអាចមិនមែនដោយសារតែអ្នកមិនមានចិត្តទូលាយនោះ វាអាចមកពីគេហួសហេតុពេកហើយ៖

១. កំណាញ់រឿងលុយកាក់ហួសហេតុ

ការដែលចេះគិតគូរទុកដាក់រឿងលុយកាក់ មិនមែនជារឿងមិនល្អនោះទេ។​ អ្នកខ្លះក៏មានទម្លាប់ចេះសន្សំសំចៃ ចេះទុកដាក់មិនចាយវាយផ្ដេសផ្ដាស ហើយខ្លះទៀតក៏យល់ថាការចាយវាយមិនសូវជាសំខាន់នោះទេ អោយតែវាធ្វើអោយសប្បាយចិត្តបាននោះ។ មានមនុស្សមួយចំនួនតែងយល់ថាមនុស្សប្រុសដែលចេះសន្សំសំចៃបែបនេះ​ បើបានជាស្វាមីប្រាកដជាសំណាងធំហើយ តែតាមពិតទៅអ្នកអាចនឹងកំពុងតែចង់ធ្វើបាបខ្លួនហើយ ព្រោះមិនងាយទេដែលមនុស្សប្រភេទនេះអាចនឹងផ្លាស់ប្ដូរទម្លាប់ចាយវាយខ្លួននោះ។

២. ស្រលាញ់ដែរតែស្រលាញ់តិចៗ

មនុស្សប្រុសដែលស្រលាញ់អ្នកអស់ពីចិត្តនោះ តែងមិនមានការគិតគូរច្រើន ហើយក៏មិនកំណាញ់ជាមួយអ្នកនោះទេ ទោះគាត់ធ្លាប់ជាមនុស្សដែលគិតគូររឿងចាយវាយនេះខ្លាំងប៉ុណ្ណាក៏ដោយ។​ ព្រោះតែអ្នកមិនសំខាន់ខ្លាំងសម្រាប់គេ គេក៏ងាយចិត្ត​ បើជួបអ្នកថ្មីដែលល្អជាង

៣. មិនច្បាស់លាស់ពីអនាគត

ខុសពីអ្វីដែលមនុស្សស្រីតែងតែគិតនោះថា មានតែមនុស្សស្រីទេដែលមានការគិតគូររឿងស្នេហា ជាពិសេសរឿងគ្រួសារ តែមនុស្សប្រុសក៏មានគម្រោងជីវិត​ និង​ ការកសាងគ្រួសារល្អិតល្អន់មិនចាញ់មនុស្សស្រីនោះទេ។​ បើសិនជាគេមានគម្រោងចង់សាងអនាគតជាមួយអ្នក គេប្រាកដជាមិនខ្លាចក្នុងការបង្ហាញវាចេញមក ទោះជាតាមរយះសកម្មភាព ឬ ជាពាក្យសម្ដី។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម