របស់ ៣ យ៉ាងនេះ ទោះគេលន់តួ ប្រគល់ដល់ដៃក៏មនុស្សស្រីមិនគួរទទួលដែរ បើមិនចង់វេទនាចិត្ត
- 2020-10-23 07:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ ៣ យ៉ាងនេះ ទោះគេលន់តួ ប្រគល់ដល់ដៃក៏មនុស្សស្រីមិនគួរទទួលដែរ បើមិនចង់វេទនាចិត្ត
នៅក្នុងជីវិតមនុស្សស្រី មានបាយ២ ប្រភេទដែលមិនគួរញ៉ាំ ទី១ គឺបាយផ្អូម ទី២គឺបាយរបស់អ្នកដទៃ។ បាយផ្អូមញ៉ាំទៅខូចសុខភាព បាយអ្នកដទៃ ញ៉ាំទៅត្រូវលះបង់រឿងជាច្រើន។ ដូចគ្នានេះដែរ រឿងទាំង៣ខាងក្រោមនេះ មនុស្សស្រីមិនគួរទទួលឡើយ ទោះគេលើកដល់ដៃក៏ដោយ ព្រោះអ្នកអាចបាត់បង់ច្រើនជាង ការទទួលបាន។
១. មនុស្សប្រុសក្បត់
មនុស្សស្រីដែលគ្រប់លក្ខរូបណាមួយ ប្រាកដជាគ្មានថ្ងៃឆោតដល់ថ្នាក់យកមនុស្សប្រុសបោកប្រាស់នៅក្បែរខ្លួនមួយជីវិតនោះទេ។ ព្រោះអ្វីដែលឡើងដោយបង្ខំចិត្ត គឺមិនគង់ឡើយ។ ជីវិតនៅវែងឆ្ងាយទៅមុខទៀត កុំដោយសារគិតទាល់មួយគ្រា ហេតុសម្រេចចិត្តខុសមួយជីវិតឲ្យសោះ។ អ្នកណាល្អនឹងយើង ត្រូវរក្សាឲ្យជិត អ្នកអាក្រក់ត្រូវបោះបង់ចោលឲ្យបានធូរស្រាលចិត្ត។
២. ទំនាក់ទំនងតុកសិក
រាប់អានមិត្តភ័ក្ដិច្រើនក៏ល្អ ប៉ុន្តែត្រូវដឹងថា ក្នុងចិត្តគេមានបំណងយ៉ាងម៉េចមកលើយើងជាមុនសិន។ គេចូលមកដោយគំនិតល្អ ឬគ្រាន់តែកេងចំណេញលើយើង។ ជីវិតមនុស្សស្រី កុំខ្វល់នឹងចំនួនមិត្តភ័ក្ដិ តែត្រូវគិតឲ្យដិតដល់គុណភាពរបស់ពួកគេ។ មានឈ្មោះជាមិត្តភ័ក្ដិ តែមកកេងចំណេញ ទោះគេប្រគេនដល់ដៃ ក៏កុំឆោតយកឲ្យសោះ។
៣. កាដូភ្ជាប់ជាមួយលក្ខខណ្ឌ
ឃើញគេឲ្យកាដូ កុំទាន់អាលសប្បាយអរ ដោយត្រូវពិចារណាឲ្យបានច្បាស់លាស់ ជាពិសេសគឺកាដូដែលតម្លៃថ្លៃ។ ត្រូវចាំថា នៅលើលោកនេះ គ្មានបាយមួយពេលណាដែលឥតគិតថ្លៃនោះទេ។ នៅពេលដែលគេសម្រេចឲ្យអ្វីមកយើងមួយ មានន័យថា សុទ្ធតែភ្ជាប់មកជាមួយលក្ខខណ្ឌហើយ។ ខណៈលក្ខខណ្ឌខ្លះ ជាមនោសញ្ចេតនាផ្លូវចិត្ត ក៏មានមិនតិចដែរ ដែលជាចំណងខាងរាងកាយ។ ដូចនេះហើយ ការរកលុយចិញ្ចឹមក្រពះខ្លួនឯង នៅតែជាជម្រើសល្អបំផុត៕