ទិនហ្វី បកស្រាយ​រឿង​ជំពាក់បំណុល​រាប់​សិបលាន​ដុល្លារ​ដោយ​សារ​ល្បែង ត្រូវ​មិត្ត​ស្រី​ប្ដឹង

  • 2020-10-22 09:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លង​តាម​អ្នក​តំណាង​របស់​ខ្លួន កំពូល​តារា​សម្ដែង និង​ផលិតករ​ហុងកុង Stephen Chow បាន​បកស្រាយ​នឹង​ព័ត៌មាន​ទាក់ទង​លោក​កំពុង​ជំពាក់​បំណុល​គេ​ជុំ​ទិស ត្រូវ​គេ​ប្ដឹង​គ្រប់​ច្រក។

កាល​ពី​ថ្ងៃទី ២១​ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះផ្សាយ​ថា រយៈ​ពេល​ជំងឺ​កូវីដ​១៩​កំពុង​រាល​ដា​នេះ កំពូល​តារា​សម្ដែង​ហុងកុង ទិន ហ្វី កំពុង​ជំពាក់​រាប់​សិប​ដុល្លារ​ដោយ​សារ​ភ្នាល់​សេះ​ចាញ់។ ព័ត៌មាន​មួយ​នេះ​កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ជា​ខ្លាំង។ ទន្ទឹម​នឹង​នេះ ខែ​១១​ខាង​មុខ​នេះ លោក​ត្រូវ​ឡើង​តុលាការ​ ព្រោះ​ត្រូវ​អតីត​មិត្ត​ស្រី​ប្ដឹង​ផ្ដល់។

បណ្ដាញ​ព័ត៌មាន​ខាង​លើ​បាន​រាយការណ៍​លំអិត​ថា កាល​ពី​ឆ្នាំ ២០១៦ តារា​សម្ដែង​វ័យ ៥៨​ឆ្នាំ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Shang Hai Culture ដោយ​លោក​សន្យា​ថា​ក្នុង ៤​ឆ្នាំ​ត្រូវ​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​នេះ ១៤០​លាន​ដុល្លារ តែ​ដោយ​សារ​តែ​ជំងឺ​កូវីដ ១៩ ផែន​ការ​នេះ​មិន​បាន​សម្រេច​ឡើយ ដោយ​លោក​ត្រូវ​សង​ជំងឺ​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ខាង​លើ​វិញ។

Sina បាន​ឲ្យ​ដឹង​ថា ទិន ហ្វី​កំពុង​ជំពាក់​បំណុល​សរុប ៨៤.៦​លាន​ដុល្លារ។ ក្រោយ​រក្សា​ភាព​ស្ងៀមស្ងាត់​ជាយូរ នៅ​ទីបំផុត តួរឿង​ស៊ុន អ៊ូខុង​ក៏​បាន​ឆ្លើយតប​តាម​រយៈ​តំណាង​របស់​ខ្លួន​ថា៖ ព័ត៌មាន​ដែល​លោក Stephen Chow កំពុង​ជំពាក់​បំណុល​រាប់​លាន​ដុល្លារ​គឺ​មិន​ពិត​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​លោក​ជា​ខ្លាំង។ ពួក​ខ្ញុំ​សង្ឃឹម​ថា នឹង​មិនមាន​អ្នក​ណា​ចែកចាយ​ព័ត៌មាន​នេះ​ទៀត​ឡើយ។ ប្រសិន​បើ​នៅ​តែ​មាន​បុគ្គល​ចែកចាយព័ត៌មាន​បែប​​នេះ​ទៀត ពួក​ខ្ញុំ​នឹង​ប្រើ​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ទាំង​នោះ”។

ទោះ​បី​ជា​ចេញ​មុខ​បដិសេធ​បែប​នេះ​ក្ដី​ តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​ជឿជាក់​ថា ការ​ពិត​កំពូល​តារា​សម្ដែង​នេះ​នៅ​តែ​ជំពាក់​បំណុល​មិន​តិច​នោះ​ឡើយ ដោយ​រឿង​របស់​លោក​ត្រូវ​ឡុងចុង​ដោយ​សារ​ជំងឺ​កូវីដ ១៩៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម