អារម្មណ៏ជ្រួលច្របល់ ពិបាកក្នុងការសម្រេចពេលឈានចូលវ័យ ២០ ឆ្នាំ អាចមកពីមូលហេតុទាំងនេះ

  • 2020-10-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលនេះហើយជាពេលដែលអ្នកត្រូវតែរៀនពីជីវិតអោយបានច្រើនបំផុត ហើយការរៀនពីជីវិតមិនអាចធ្វើឡើងបានដោយមិនបានសាងកំហុសសោះនោះទេ គ្មានសាលា ឬ ទ្រឹស្ដីណាមួយដែលបង្រៀនអ្នកបានប្រសើរជាងការរៀនពីកំហុសផ្ទាល់នោះទេ។ ទាំងនេះជាមូលហេតុមួយចំនួនដែល បង្ហាញថាការឆ្លងកាត់ពេលវេលាលំបាកទាំងនោះជារឿងដែលត្រឹមត្រូវបំផុតហើយ៖

១. ការលូតលាស់ផ្នែកត្រិះរិះពិចារណានៃខួរក្បាល

ផ្នែកដែលគ្រប់គ្រងអារម្មណ៏ភ័យខ្លាចក្នុងវ័យនេះមានការលូតលាស់ជាងផ្នែកដែលទទួលខុសត្រូវក្នុងការវែកញែករកហេតុផលនៃខួរក្បាលដែលធ្វើអោយមនុស្សវ័យជំទង់ភាគតែងមានអារម្មណ៏ព្រួយបារម្ភ ពេលខ្លះទាំងដែលមិនមានអ្វីចោទជាបញ្ហាសោះ។​

២. ការវិវត្តខ្លួនទៅជាមនុស្សពេញវ័យគ្រប់លក្ខណៈមិនត្រូវបានកំណត់យ៉ាងជាក់លាក់ដូចជំនាន់មុន

កាលពីជំនាន់ អ្នកនឹងប្រែក្លាយជាមនុស្សធំពេញលេញដោយឆ្លងកាត់ដំណាក់កាលទាំង ៥ នេះ៖ រៀនចប់ មានការងារល្អធ្វើ ចេះរៀបចំទុកដាក់លុយកាក់ដែលខ្លួនរកបាន រៀបការ និង ចាប់ផ្ដើមកសាងគ្រួសារជាដើម។ ដោយសារតែមនុស្សភាគច្រើននៅតែមិនទាន់អាចឆ្លងកាត់ដំណាក់ទាំងនេះបាននៅឡើយ ទើបធ្វើអោយខ្លួនឯងនៅតែអារម្មណ៏ថាខ្លួនជាមនុស្សធំពេញលេញនៅឡើយ។

៣. មិនទាន់មានសម្រេចការធំដុំណាមួយសោះ

មនុស្សភាគច្រើនធំធាត់មកជាមួយផ្នត់គំនិតដែលថា មនុស្សជោគជ័យបានលុះត្រាតែ គាត់អាចសម្រេចបានការងារធំដុំណាមួយបានដោយជោគជ័យ ព្រោះវាអាចជាកត្តាតែមួយគត់ដែលអាចធ្វ់ើអោយអ្នកដទៃមើលមកឃើញថា អ្នកជាមនុស្សជោគជ័យម្នាក់នោះ

៤. មិនទាន់បានត្រៀមខ្លួនរួចរាល់

និយាយអោយស្រួលស្ដាប់ទៅ វ័យនេះហើយជាវ័យមួយនៃជីវិត ដែលមនុស្សភាគច្រើនពិបាកក្នុងការសម្រេចចិត្ត​ និង​ ស្រម៉ៃមើលថាចង់បានជីវិតបែបណានោះ។ អ្វីដែលកាន់តែពិបាកក្នុងការទទួលយកបាននោះអាចមកពីអ្នកមានគម្រោង ហើយបានស្រម៉ៃទុកយ៉ាងច្រើនថានឹងធ្វើនេះ ធ្វើនោះ តែដល់ពេលជាក់់ស្ដែងវាអាចនៅឆ្ងាយពីការគិតទុកទាំងនោះពេកធ្វើអោយអ្នកមានអារម្មណ៏ហេលហាល មិនដឹងសម្រេចដំរង់ទៅរកផ្លូវណាមួយ។

៥. មានជម្រើសច្រើនពេក

នៅពេលដែលមានជម្រើសកាន់តែច្រើន អារម្មណ៏ដែលថាគ្មានអ្វីច្បាស់លាស់សោះនោះក៏ពិបាកនឹងហាមឃាត់ដែរ។ ការដែលមានជម្រើសថាអ្នកអាចក្លាយជាមនុស្សជោគជ័យដូចគេម្នាក់នេះ មានផ្ទះសម្បែងដូចគេម្នាក់នោះ រៀបការជាមួយមនុស្សល្អ ហើយមានសុភមង្គលដូចគេនោះ ជម្រើសទាំងនេះហើយធ្វើអោយអ្នកកាន់តែពិបាកនឹងមានអារម្មណ៏ស្កប់ស្កល់នឹងអ្វីដែលខ្ឡួនសម្រេចបាននោះ។

៦. មិនទាន់បានជួបទ្រឹស្ដីជីវិតណាមួយដែលស្រដៀងទៅនឹងផ្នត់គំនិតអ្នក

ជំនួយការផ្នែកផ្លូវចិត្តមានសារៈសំខាន់ណាស់នៅក្នុងដំណាក់កាលមួយនេះនៃជីវិត ហើយការស្វែងរកជំនួយពីផ្អែកនេះក៏មិនមានភាពងាយស្រួល ធ្វើអោយដំណាក់កាលជីវិតមួយនេះកាន់តែពិបាកសម្រាប់មនុស្សវ័យជំទង់ទូទៅ។

៧. អត្តសញ្ញាណផ្ទាល់ខ្លួនមានការប្រែប្រួលយ៉ាងឆាប់រហ័ស

អត្តសញ្ញាណផ្ទាល់ខ្លួនអាចជាកត្តាដែលសំខាន់ជាងគេ ហើយក៏ជាអ្នកកំណត់ដែរថា អ្នកពេញចិត្តនឹងជិវិតខ្លួនសព្វថ្ងៃនេះដល់កម្រិតណាដែរ។ ដោយសារតែវ័យនេះអត្តសញ្ញាណអ្នកនឹងមានការប្រែប្រួលទៅតាមកន្លែងធ្វើការថ្មី មនុស្សដែលអ្នកជួបថ្មី ទើបធ្វើអោយពេលនេះ អ្នកអាចនឹងពិបាកកំណត់យ៉ាងជាក់លាក់ថា អ្នកជានរណាអោយប្រាកដនោះ។

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម