តាមក្បួនទស្សន៍ទាយ មានឆ្នាំចំនួន៥ ទទួលជោគលាភបំផុត នៅឆ្នាំ២០២១

  • 2020-10-21 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ខាង​ក្រោម​នេះ ​គឺ​ជា​ឆ្នាំ​ដែល​ទទួល​បាន​ជោគ​លាភ​ច្រើន​ក្រាស់​ក្រែល ​នៅ​ឆ្នាំ​២០២១​ខាង​មុខ។

ឆ្នាំ​ជូត

​​គឺ​ជា​ឆ្នាំ​ដែល​នាំ​ឲ្យ​អ្នក​នូវ​ការ​ចាប់​ផ្តើម​ពោរ​ពេញ​ដោយ​កម្លាំង ​ព្រម​ទាំង​ការ​ចូល​រួម​ក្នុង​គម្រោង​ខ្នាត​ធំ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ស្ថេរភាព​សេដ្ឋកិច្ច។ ម្យ៉ាង​ទៀត អ្នក​ថែម​ទាំង​​អាច​យក​ប្រាក់​កាក់​ទាំង​នេះ​ទៅ​បន្ត​អាជីវកម្ម​ផ្ទាល់​ខ្លួន ​ដែល​អ្នក​បាន​ទុក​ចោល​មួយ​រយៈ​កន្លង​មក ​ថែម​ទៀត​ផង។

​​​ឆ្នាំ​ខាល

​បើ​ទោះ​អ្នក​​នឹង​ត្រូវ​ប្រឈម​រឿង​រ៉ាង​ស្មុគស្មាញ​​ខ្លះ​ៗ​ក៏​ដោយ ​តែ​នៅ​ទី​បំ​ផុត ​​វា​​បង្ហាញ​ច្បាស់​ណាស់​ថា ​ជម្រើស​ដែល​អ្នក​បាន​​ធ្វើ​ ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។ ​​ក្នុង​ឆ្នាំ ២០២១ ​អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ពោរពេញ​ដោយ​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ជាង​សព្វ​មួយ​ដង ​ម្ល៉ោះ​ហើយ​បើ​អ្នក​ធ្លាប់​មាន​ក្តី​សុបិន​ចង់​បង្កើត​គម្រោង​មុខ​ជំនួញ​ណា​មួយ​តាំង​ពី​យូរ​ណាស់​ហើយ ​គឺ​​ដល់​​ពេល​វេលា​​ហើយ។ ​បើ​ទោះ​ជា​ពេល​ចាប់​ផ្តើម​ដំបូង អ្នក​​ហាក់​​លំបាក​មែន​ពិត ​តែ​អ្នក​នៅ​តែ​​ជួប​សំណាង​ល្អ ហើយអ្វី​ៗ​​កាន់​តែ​ដោះ​ស្រាយ​បាន និង​ក្លាយ​ជា​រឿង​មាន​ប្រយោជន៍​វិញ​ផង​ដែរ។ ​ជា​ពិសេស ​នៅ​ពេល​មាន​មនុស្ស​ជាក់​លាក់​និង​ពេញ​ចិត្ត​ស្តាប់​គំនិត​ផ្តួច​ផ្តើម​របស់​អ្នក ហើយ​វិនិយោគ​ជា​មួយ​អ្នក។

ឆ្នាំ​ម្សាញ់

ឆ្នាំ​២០២១ ​អ្នក​នឹង​មាន​ប្រាក់​កាក់​យ៉ាង​ច្រើន ​ដោយសារ​តែ​ភាព​ឆ្លាត​​វៃ​ និង​ភាព​ខ្លាំង​ពូ​កែ​របស់​អ្នក។ វា​​អាច​​ជា​ផ្នែក​មួយ​ចេញ​ពី​ការ​បណ្តាក់​ទុន​ដែល​ចេញ​ជា​លទ្ធផល​លឿន ​លើស​ពី​អ្វី​ដែល​អ្នក​រំ​ពឹង​ទុក ​ហើយ​អ្នក​នឹង​ទទួល​បាន​​នូវ​ចំនួន​ប្រាក់​យ៉ាង​ច្រើន ។ ចំពោះ​ប្រាក់​កាក់​ដែល​គេ​ខ្ចី ហើយ​​អ្នក​គិត​ថា​ទំនង​​នឹង​បាត់​បង់ ​វា​ក៏​នឹង​ត្រូវ​បាន​គេ​សង​វិញ​ផង​ដែរ។ ​ដែល​នេះ​ហៅ​ថា ​ឆ្នាំ​២០២១​ គឺ​ជា​ឆ្នាំ​ដែល​ខាង​ជោគ​លាភ​កាន់​ជើង​អ្នក​​ខ្លាំង​បំផុត​ហើយ។

ឆ្នាំ​រោង

​​​ជា​រឿយ​ៗ ​អ្ន​ក​តែង​ដើរ​ទិញ​ទំិនិញដោយ​មាន​បញ្ជី​ច្បាស់​លាស់ ​បូក​រួម​នឹង​គណនី​សន្សំ ហើយ​ក៏​ពូកែ​ត​ថ្លៃ​​មិន​ធម្មតា​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​សត្វ​នាគ​ក្នុង​ឆ្នាំ ២០២១ នេះ ​នឹង​​ក្លាយ​ជា Role Model ​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​របស់​អ្នក។ ​​វា​នឹង​​ជម្រុញ​ចិត្ត​អ្នក​មិន​ឲ្យ​ចំណាយ​ច្រើន​ផ្តេស​ផ្តាស ​ព្រម​ទាំង​ចេះ​វិភាគ​លើ​របស់​ណា​មួយ​មុន​នឹង​ទិញ ។ ហេតុ​នេះ ​ឆ្នាំ​២០២១ ​​ក៏​ជា​ឆ្នាំ​ដែល​អ្នក​នឹង​ជោគ​ជ័យ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ផង​ដែរ ហើយ​កាន់​តែ​ពិសេស​ទៀត ​វា​នឹង​នាំ​លាភ​សំណាង​នូវ​អ្វី​ដែល​អ្នក​ធ្លាប់​ប៉ង​ប្រាថ្នា ​ឲ្យ​កើត​ឡើង​​នៅ​ចុង​​រដូវ​រងា ​ឆ្នាំ​២០២១​ផង​ដែរ។

ឆ្នាំ​កុរ

ដោយសារ​តែ​ថាម​ពល​និង​ឥទ្ធិពល​នៃ​ការ​ជម្រុញ​ចិត្ត​របស់​អ្នក​ខ្លាំង​នៅ​ដើម​ឆ្នាំ ​នោះ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ ​នឹង​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​នោះ។ ​​អ្នក​មិន​​ត្រូវ​បោះ​បង់​ឱកាស​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​​ឡើយ ​ដូច្នេះ​​អ្នក​ត្រូវ​តែ​​រក្សា​វា​ទុក​ក្នុង​កែវ​ភ្នែក​ឲ្យ​បាន។ លើស​ពី​នេះ ​ក្រុម​ការងារ​របស់​អ្នក​ក៏​នឹង​បង្ហាញ​ពី​ការ​ចូល​រួម​កាន់​តែ​ច្រើន ​ក្នុង​ការ​រួម​ចំណែក​ទទួល​បាន​ផល​ប្រយោជន៍​ដល់​អ្នក ​ដែល​ល្អ​ជាង​ធ្វើ​ការ​តែ​ម្នាក់​ឯង៕​​

ប្រភព៖ thechinesezodiac ប្រែ​សម្រួល៖ លឹម សុនា